ផលិតផលខ្មែរចំនួន១០ស្តង់ ដាក់តាំងបង្ហាញលក់ក្នុងពិព័រណ៍ពាណិជ្ជកម្មថៃនៅកោះពេជ្រ

2024/05/23 08:23:44 pm        265

សមាគមពាណិជ្ជកម្មថៃប្រចាំកម្ពុជា បានចាប់ផ្តើមរៀបចំពិព័រណ៍ពាណិជ្ជកម្មថៃ នៅសាល​ពិព័រណ៍​កោះពេជ្រ រាជធានីភ្នំពេញ ចាប់ពីថ្ងៃទី២៣ ដល់២៦ ខែឧសភា ឆ្នាំ២០២៤ ដែល​ស្តង់តាំង​បង្ហាញលក់ទំនិញនានាសរុបជាង ១០០ស្តង់ ក្នុងនោះក៏មានផលិតផលខ្មែរចំនួន ១០ស្តង់​ផងដែរ បានចូលរួមតាំងបង្ហាញលក់ និងស្វែងរកដៃគូពាណិជ្ជកម្ម។

លោកស្រី ជីរ៉ាណាន់ វង្សមង្គល ប្រធានសមាគមពាណិជ្ជកម្មថៃប្រចាំកម្ពុជា បានមាន​ប្រសាសន៍​ប្រាប់​ព័ត៌មាន ប៊ីធីវី ឲ្យដឹងថា ពិព័រណ៍ពាណិជ្ជកម្មនេះ រៀបចំឡើង​ក្នុង​គោល​បំណង​ដើម្បី​ជំរុញ​ការ​ធ្វើពា​ណិជ្ជកម្ម ការវិនិយោគ និងទំនាក់ទំនងខាងផ្នែកពាណិជ្ជកម្ម រវាងប្រទេសថៃ និ​ង​ប្រទេស​កម្ពុជា ជា​ពិសេស​ចង់​ឲ្យប្រជាជន​កម្ពុជា​មាន​ឱកាស​ជ្រើសរើស​ទិញ​ទំនិញ​ដែល​មាន​គុណភាព​ល្អ និងតម្លៃសមរម្យ និងជាវេទិកាសម្រាប់ពាណិជ្ជករថៃ និងពាណិជ្ជករកម្ពុជា ធ្វើ​ការ​ចរចា​ចាប់ដៃគូពាណិជ្ជកម្មជាមួយគ្នា ដើម្បីស្វែងរកមិត្ត​ដៃគូ​ពាណិជ្ជកម្ម​ក្នុង​ការ​ធ្វើ​អាជីវកម្ម​ជាមួយ​គ្នា​។

អ្នកស្រី ងី សុវណ្ណធីតា ម្ចាស់សហគ្រាស ស្វាយអង្គរ និងអ្នកស្រី លី ហួន ម្ចាស់សិប្បកម្ម លីហួន ហ្វូដ ដែលចូលរួមតាំងបង្ហាញលក់ផលិតខ្មែរក្នុងកម្មវិធីនេះ បានរំពឹងទុកថា នឹង​ទទួល​បាន​ការ​គាំទ្រ​ច្រើន​ពីសំណាក់អ្នកចូលរួម និងអំពាវនាវ​ឲ្យ​សាធារណជន​ទាំងអស់​ចូលរួម​ទស្សនា​ពិព័រណ៍​នេះ​ដោយ​ភាព​សប្បាយរីករាយ។ ជាពិសេសជួយគាំទ្រផលិតផលក្នុងស្រុកឲ្យកាន់តែច្រើនឡើងបន្ថែមទៀត ដើម្បីជាកម្លាំង​ចិត្ត​ដល់​ផលិតករ ជួយបង្កើតការងារជូនពលរដ្ឋខ្មែរ ក៏ដូចជាជំរុញសេដ្ឋកិច្ចឲ្យរីកចម្រើន។

សូម​ជម្រាបជូនថា ពិព័រណ៍ពាណិជ្ជកម្មថៃ រយៈពេល ៤ថ្ងៃនៅកម្ពុជា មានស្តង់សរុបចំនួនជាង ១០០​ស្តង់ ដោយមានដាក់បង្ហាញ និងលក់ទំនិញថៃ និងផលិតផលខ្មែរភូមិ១ ផលិតផល១ ជា​ច្រើន​ប្រភេទ មានដូចជា សម្ភារៈសំណង់ , ទំនិញម្ហូបអាហារនិងភេសជ្ជៈ , គ្រឿងសង្ហារឹម , សម្លៀក​បំពាក់ , ស្បែកជើង , គ្រឿងអលង្ការនិងត្បូងពេជ្រ និងវត្ថុអនុស្សាវរីយ៍ និង​តុប​តែផ្ទះ​ជាដើម​៕ អត្ថបទ៖ ឈិត បូរ៉ាវី 

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        246
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        128
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        160

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm