បេក្ខភាពឈរឈោ្មះបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាខេត្តរាជធានីក្រុងស្រុកខណ្ឌ ប្តេជ្ញាធ្វើតំណាងពលរដ្ឋល្អ

2024/05/23 08:46:48 pm        254

នៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៤នេះ ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា រាជធានី ខេត្ត ក្រុង ស្រុកខណ្ឌ អណត្តិទី៤នឹងឈានចូលរមកដល់។ ក្នុង​ឱកាស​នេះ​បណ្តា​បេក្ខជន​ឈរ​ឈ្មោះ​ក្នុង​ការ​បោះឆ្នោត​នេះ បានបង្ហាញការប្តេជ្ញាចិត្តធ្វើជាតំណាងពលរដ្ឋ និងខិតខំ​អនុវត្ត​តួនាទី​ភារកិច្ច​សិទ្ធ​អំណាច​ខ្លួនលើការធ្វើសេចក្តីសម្រេចខាងបញ្ញត្តិ និងខាងប្រតិបត្តិ ជំរុញគណៈអភិបាលរាជធានី ខេត្ត ក្រុងស្រុក ខណ្ឌ អនុវត្តការអភិវឌ្ឍមូលដ្ឋាន និងផ្តល់សេវាឲ្យបានល្អ។

លោក​ជំទាវ នួន នារីតី បេក្ខភាពឈរឈ្មោះបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាខេត្តកណ្តាល បាន​ថ្លែង​ប្រាប់ BTV នៅថ្ងៃទី២៣ ខែឧសភានេះថា ក្រោយពីទទួល​បាន​បទ​ពិសោធន៍​ពី​ការ​ធ្វើ​ជា​សមាជិ​ក​ក្រុមប្រឹក្សាខេត្តកណ្តាល បានចំនួន៣អណត្តិមកនេះ នៅក្នុងអណត្តិថ្មីនេះ ក្រុម​ប្រឹក្សា​ខេត្ត​ទាំង​អស់គ្នានឹងបង្កើនការបំពេញតួនាទីភារកិច្ចខ្លួន ជាពិសេស​ខិតខំ​ធ្វើ​ជា​តំណាង​ប្រជា​ពលរដ្ឋ ប្រមូលយកបញ្ហាប្រឈម ការងារអភិវឌ្ឍន៍នៅតាមមូលដ្ឋាន យក​មក​ពីពិភាក្សា​ក្នុងកិ​ច្ច​ប្រជុំ​សាមញ្ញផង និងវិសមញ្ញផង ដើម្បីធ្វើសេចក្តីសម្រេចខាងបញ្ញត្តិ និង​ជំរុញ​ឲ្យ​គណៈ​អភិបាល​រាជ​ធានី ខេត្ត បុគ្គលិករដ្ឋបាលខេត្ត និងមន្ទីរជំនាញជុំវិញខេត្ត អនុវត្ត និងដោះ​ស្រាយ​បញ្ហា​ប្រឈម​ទាំងនោះជូនប្រជាជនក្នុងមូលដ្ឋាន។

លោកស្រី គង់ ច័ន្ទបុស្បា បេក្ខភាពឈរឈ្មោះបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាក្រុងតាខ្មៅ ខេត្ត​កណ្តាលថ្លែងថា នៅក្នុងក្រុងតាខ្មៅទាំងមូលមានគណបក្សនយោបាយចូលរួមចំនួន៤ ក្នុ​ង​មួយ​គណបក្ស​នយោបាយមានបេក្ខភាពឈរឈ្មោះចំនួន ២១នាក់ពេញសិទ្ធ និង២១នាក់បំរុង។ ក្នុង​នាម​ជា​បេក្ខភាពមួយរូបលោកស្រីបានប្តេជ្ញាអនុវត្តតួនាទី ភារកិច្ច សិទ្ធអំណាច​របស់​ខ្លួន​ឲ្យ​បាន​បំផុត​ធ្វើ​ជា​តំណាងប្រជាពលរដ្ឋ តាមដាន ត្រួតពិនិត្យ ការអនុវត្តការងារការអភិវឌ្ឍនៅមូលដ្ឋាន ផ្តល់សេវា និងដោះស្រាយបញ្ហានានារបស់គណៈអភិបាលក្រុងជូនដល់ពលរដ្ឋប្រកបតម្លាភាព និង​គណនេយ្យភាព។

សូមបញ្ជាក់ថា ការបោះឆ្នោតអសកលជ្រើសរើសក្រុមប្រឹក្សា រាជធានី ខេត្ត ក្រុងស្រុក​ខណ្ឌ​អាណត្តិទី៤ ឆ្នាំ២០២៤នេះ មានអ្នកបោះឆ្នោតដែលជាសមាជិកក្រុមប្រឹក្សាក្នុងតំណែងចំនួន ១១៦២២នាក់ ក្នុងនោះស្ត្រីមាន ២៥៧៤ នាក់ និងមានគណបក្សនយោបាយចំនួន ៥ រួមមាន គណបក្សប្រជាជនកម្ពុជា គណបក្សឆន្ទៈខ្មែរ គណបក្សកម្លាំងជាតិ គណបក្សហ្វ៊ុនស៊ិនប៉ិច និង​គណៈបក្សខ្មែររួមជាតិ៕ អត្ថបទ៖ ស៊ុម សុខជា 

អត្ថបទដែលទាក់ទង

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 11:43:19 pm        1
មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 11:32:14 pm        1
World Vision International ប្តេជ្ញាបន្តកិច្ច​សហប្រតិបត្តិការ​ជិតស្និទ្ធ​ជាមួយ​ក្រសួង​សុខាភិបាល​កម្ពុជា
2026/07/23 11:24:53 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក

2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm
​រុស្ស៊ីព្រមានអំពីហានិភ័យកាន់តែកើនឡើងចំពោះការដឹកជញ្ជូនតាមសមុទ្រ នៅច្រកសមុទ្រ និងសមុទ្រក្រហម
2026/07/23 04:58:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm