ភ្នំពេញ៖ នៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៤ ឯកឧត្តម គីម វីរៈ អគ្គលេខាធិការ នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានដឹកនាំកិច្ចប្រជុំស្តីពីការបង្កើតក្រុមការងារដឹកនាំ រៀបចំលំហាត់សមយុទ្ធឆ្លើយតបគ្រោះមហន្តរាយថ្នាក់តំបន់អាស៊ាន ឆ្នាំ២០២៤ និងការបង្កើតក្រុមការងារបច្ចេកទេសរៀបចំកិច្ចប្រជុំគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយអាស៊ានលើកទី៤៦-៤៧ និងកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីស្តីពីការគ្រប់គ្រងគ្រោះមហន្តរាយអាស៊ាន លើកទី១៣ សម្រាប់ឆ្នាំ២០២៤
កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ អគ្គលេខាធិការរង លោក លោកស្រី ប្រធាន អនុប្រធាន នាយកដ្ឋាន និងមន្ត្រីពាក់ព័ន្ធមួយចំនួនទៀត ។
កិច្ចប្រជុំនេះ រៀបចំឡើងក្នុងគោលបំណងសំណេះសំណាល ពិភាក្សា និងបែងចែកភារកិច្ចជូន ឯកឧត្តម លោកជំទាវ លោក លោកស្រី ដែលជាសមាសភាព ក្នុងសេចក្តីសម្រេច ព្រមទាំងផ្ដល់ការណែនាំលើការងារអាទិភាពមួយចំនួនស្របតាមតួនាទី ភារកិច្ច ដែលមានក្នុងសេចក្តីសម្រេចនេះរួមនឹងផែនការស្តីពីការរៀបចំកិច្ចប្រជុំទាំងពីរខាងលើនេះផងដែរ៕




