
សេតវិមាន បាននិយាយកាលពីថ្ងៃពុធថា ប្រធានាធិបតីសហរដ្ឋអាមេរិក ចូ បៃដិន ( Joe Biden) ជឿថា រដ្ឋប៉ាឡេស្ទីន គួរតែសម្រេចបានតាមរយៈការចរចា មិនមែនជាការទទួលស្គាល់ឯកតោភាគីទេ ក្រោយពីអេស្ប៉ាញ និងន័រវែស បាននិយាយថា ពួកគេនឹងទទួលស្គាល់រដ្ឋប៉ាឡេស្ទីនមួយ ក្នុងខែនេះ។
ប្រតិកម្មរបស់ទីក្រុងវ៉ាស៊ីនតោន ហាក់ដូចជាបង្ហាញពីការខកចិត្តរបស់សហរដ្ឋអាមេរិក ដែលប្រទេសអឺរ៉ុបទាំងបី បានប្រកាសពីចេតនា ដើម្បីបន្តការទទួលស្គាល់ជាឯកតោភាគីនៃរដ្ឋប៉ាឡេស្ទីន ដែលមិនមាននៅក្នុងការអនុវត្តជាក់ស្តែង។
ទីប្រឹក្សាសន្តិសុខជាតិរបស់សេតវិមានលោក Jake Sullivan បានប្រាប់សន្និសីទសារព័ត៌មានជាទៀងទាត់ថា ប្រទេសនីមួយៗ អាចធ្វើការសម្រេចចិត្តដោយខ្លួនឯងលើការទទួលស្គាល់រដ្ឋប៉ាឡេស្ទីន ប៉ុន្តែលោក បៃដិន គិតថា ការចរចាដោយផ្ទាល់ដោយភាគី គឺជាមធ្យោបាយដ៏ល្អបំផុត។
លោក Sullivan បានបញ្ជាក់ថា៖ «លោកប្រធានាធិបតី បៃដិន ជឿជាក់ថា ដំណោះស្រាយរដ្ឋពីរ ដែលធានាសន្តិសុខរបស់អ៊ីស្រាអែល និងក៏ជាអនាគតនៃសេចក្តីថ្លៃថ្នូរ និងសន្តិសុខសម្រាប់ប្រជាជនប៉ាឡេស្ទី
គឺជាមធ្យោបាយដ៏ល្អបំផុត ដើម្បីនាំមកនូវសន្តិសុខ និងស្ថិរភាពយូរអង្វែងសម្រាប់មនុស្សគ្រប់គ្នា នៅក្នុងតំបន់នេះ ។
លោកប្រធានាធិបតី បៃដិន បានសង្កត់ធ្ងន់ស្មើៗគ្នាលើកំណត់ត្រាថា ដំណោះស្រាយរដ្ឋពីរ គួរតែត្រូវបានលើកមកនិយាយ តាមរយៈការចរចាដោយផ្ទាល់តាមរយៈភាគីនានា មិនមែនសម្រាប់ការទទួលស្គាល់ជាឯកតោភាគីទេ។