សារព័ត៌មាន The New York Times បានរាយការណ៍ថា ក្រុមមន្ត្រីសហរដ្ឋអាមេរិក កំពុងពិចារណាអនុញ្ញាតឲ្យអ៊ុយក្រែន ប្រើអាវុធរបស់ខ្លួន វាយប្រហារនៅចូលក្នុងទឹកដីរុស្ស៊ី ដែលសហរដ្ឋអាមេរិកតែងបានរារាំងអ៊ុយក្រែន មិនឲ្យវាយប្រហារលើគោលដៅក្នុងទឹកដីរុស្ស៊ី។

ប៉ុន្តែអាចនឹងមានការផ្លាស់ប្តូរ។ សារព័ត៌មាន The New York Times កាលពីថ្ងៃព្រហស្បតិ៍ទី២៣ឧសភា សប្ដាហ៍នេះ បានរាយការណ៍ថា ក្រុមមន្ត្រីអាមេរិក កំពុងជជែកដេញដោលពីការកាត់បន្ថយ ដែលអ៊ុយក្រែនបានប្រកែកយ៉ាងដាច់អហង្ការ ថាចំណាត់ការរបស់អាមេរិក បានរារាំងសមត្ថភាពការពារខ្លួនរបស់កងទ័ពអ៊ុយក្រែន។

សារព័ត៌មានរបស់សហរដ្ឋអាមេរិកមួយនេះ បានរាយការណ៍ថា ការសំណើ U-turn បានកើតឡើងបន្ទាប់ពីរុស្ស៊ី បានដាក់ពង្រាយគ្រឿងសព្វាវុធឆ្លងព្រំដែនពីភាគឦសានអ៊ុយក្រែន ហើយបានដាក់គោលដៅនៅក្នុងតំបន់ខាគីវ (Kharkiv) ដោយកត់សម្គាល់ថាអ៊ុយក្រែននឹងអាចប្រើបានតែយានដ្រូន ដែលមិនមែនជារបស់អាមេរិក ដើម្បីវាយបកវិញ តែប៉ុញ្ណោះ ។

សារព័ត៌មានដដែលនេះបានរាយការណ៍ថា សំណើនេះនៅតែត្រូវបានពិភាក្សា ហើយមិនទាន់ត្រូវបានស្នើជាផ្លូវការទៅកាន់លោកប្រធានាធិបតី Joe Biden នៅឡើយទេ។
សម្ព័ន្ធមិត្តមួយចំនួនរបស់អាមេរិក ដូចជាចក្រភពអង់គ្លេស ជាដើម បានបន្ធូរបន្ថយលើអាវុធរបស់ពួកគេ ដែលត្រូវបានប្រើ ដើម្បីវាយប្រហារគោលដៅនៅក្នុងប្រទេសរុស្ស៊ី។
អ៊ុយក្រែន បានព្រងើយកន្តើយជាច្រើនលើក ច្រើនសារ ចំពោះការព្រមានរបស់សហរដ្ឋអាមេរិក ដែលបារម្ភពីការរីកធំឡើងនៃជម្លោះ ដូចជាការវាយប្រហារឧបទ្វីបគ្រីម៉េ ឬការវាយប្រហារដោយយានដ្រូនរយៈចម្ងាយឆ្ងាយ ចូលទៅកាន់តែជ្រៅក្នុងប្រទេសរុស្ស៊ី៕