ឯកឧត្តម គន់ គីម អញ្ជើញបិទយុទ្ធនាការឃោសនាបោះឆ្នោតក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ក្នុងខេត្តឧត្តរមានជ័យ

2024/05/24 06:11:57 pm        140

នៅថ្ងៃទី២៤ខែឧសភា ឆ្នាំ២០២៤នេះ ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម សមាជិក​គណៈ​អចិន្ត្រៃយ៍ នៃ​គណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធាន​ក្រុម​ការងារ​ថ្នាក់​​កណ្តាលចុះជួយគណបក្សខេត្តឧត្តរមានជ័យ បានអញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​បិទ​យុទ្ធនាការ​ឃោសនា​បោះឆ្នោតក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ឃុំ សង្កាត់ អាណត្តិទី៤ ខេត្តឧត្តរមានជ័យ។

ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម មានប្រសាសន៍ថា ក្នុងនាមសម្តេចប្រធាន សម្តេច​អនុ​ប្រធាន​គណបក្សប្រជាជនកម្ពុជា បានសម្តែងនូវការគោរពអរគុណ និងកោត​សរសើរ​វាយ​​តម្លៃ​ខ្ពស់​ចំពោះ​អស់លោក លោកស្រី ជាសមាជិកក្រុមប្រឹក្សា ឃុំ សង្កាត់ មកពី​គណបក្ស​ប្រជាជន​កម្ពុជា​ទូទាំង​ក្រុង និងខេត្តដែលបានប្តេជ្ញាចិត្តចូលរួមយ៉ាងសកម្ម ក្រោមការដឹកនាំរបស់គណបក្ស និង​បាន​បោះឆ្នោ​តគាំទ្រគណបក្សប្រជាជនកម្ពុជា ក្នុងការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាល​ទី៥ កន្លងទៅថ្មីៗនេះ ចូលរួមធ្វើ​ឱ្យគណបក្ស​ប្រជាជន​កម្ពុជា ​ដណ្តើម​បាន​ជោគជ័យ​យ៉ាង​ត្រចះ​ត្រចង់ក្នុងការបោះឆ្នោតដ៏មានសារសំខាន់នេះ។

ទន្ទឹមនេះ ឯកឧត្តមកិតិ្តសង្គហបណ្ឌិត គន់ គីម បានថ្លែងនូវការកោតសរសើរ អរគុណ និង​វាយ​តម្លៃ​ខ្ពស់ ចំពោះគណៈកម្មាធិការគណបក្ស និងក្រុមការ​ងារ​គណបក្ស​ចុះមូលដ្ឋាន​គ្រប់​លំដាប់​ថ្នាក់​នៃ​ក្រុង និងខេត្តឧត្តរមានជ័យ ដែលបានខិតខំ​បំពេញ​ការងារ​ប្រកប​ដោយ​ស្មារតី​ទទួល​ខុស​ត្រូវ​ខ្ពស់ ក្នុងការសម្របសម្រួលចាត់ចែងការងារបោះឆ្នោតរបស់គណបក្ស ដោយបាន​លះបង់​នូវ​កម្លាំង​កាយ ប្រាជ្ញាស្មារតី និងធនធានផ្ទាល់ខ្លួនយ៉ាងច្រើន ក្នុងការចុះបំពេញការងារតាមមូលដ្ឋាន ដើម្បីចិញ្ចឹមចលនា និងការកសាងកម្លាំងនយោបាយនៅតាមមូលដ្ឋាននានា សំដៅពង្រឹង និង​លើក​កម្ពស់​ការចូលរួម ការគាំទ្រ ពីប្រជាពលរដ្ឋ និងអង្គបោះឆ្នោត​អសកល​មក​លើ​គណបក្ស​ប្រជាជន​កម្ពុជា ចូលរួមធ្វើឱ្យគណបក្សទទួលបានជោគជ័យយ៉ាងត្រចះត្រចង់។

ក្នុងនាមគណបក្សប្រជាជនកម្ពុជា និងក្នុងនាមសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្ស ឯកឧត្តម បានផ្ដល់ការលើកទឹកចិត្តដល់អស់លោក លោកស្រី ជា​សមាជិក​ក្រុម​ប្រឹក្សា ឃុំ សង្កាត់ មកពីគណបក្សប្រជាជនកម្ពុជាទូទាំងខេត្តឧត្តរមានជ័យ ដែលជា​អង្គ​បោះឆ្នោត​ជ្រើស​រើស​ក្រុមប្រឹក្សា រាជធានី ខេត្ត ក្រុង ស្រុក សូមមេត្តាបន្ត​ពង្រឹង​ការ​ប្តេជ្ញា​ចិត្ត​រួម​គ្នា​ជា​ធ្លុង​មួយ​។

ជាចុងក្រោយ ឯកឧត្តម ក្នុងនាមគណបក្សប្រជាជនកម្ពុជា និងក្នុ​ង​នាម​គណប​ក្ស​ប្រជាជន​មូល​ដ្ឋាន​ខេត្ត ឯកឧត្តម មានក្តីសង្ឃឹមជឿជាក់យ៉ាងមុតមាំលើការប្តេជ្ញាចិត្ត ការចូលរួម និងការ​គាំទ្រ​របស់​ឯកឧត្តម លោកជំទាវ លោក លោកស្រី ជាថ្នាក់ដឹកនាំ មន្ត្រីនៃក្រុមការងារ, ថ្នាក់ដឹកនាំ មន្ត្រី នៃ​គណៈកម្មាធិការគណបក្សគ្រប់ថ្នាក់របស់ខេត្តឧត្តរមានជ័យ បេក្ខជនក្រុមប្រឹក្សា ខេត្ត ក្រុង ស្រុក ខណ្ឌ និងអង្គបោះឆ្នោតទាំងអស់មកពីគណបក្សប្រជាជនកម្ពុជាទូទាំងខេត្តឧត្តរមានជ័យ នឹង​រួមគ្នាដណ្តើមជោគជ័យឱ្យបានដាច់ខាតក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ខេត្ត ក្រុង ខណ្ឌ ស្រុក អាណត្តិទី៤ នៅថ្ងៃទី២៦ ឧសភា ឆ្នាំ២០២៤នេះ៕

អត្ថបទដែលទាក់ទង

រយៈពេល១ឆ្នាំទៅហើយ ដែលពលរដ្ឋភៀសសឹកនៅខេត្តព្រះវិហារមិនអាចវិលទៅលំនៅឋាន ព្រោះតែយោថៃនៅតែឈ្លានពានខុសច្បាប់
2026/07/23 06:34:45 pm        1
គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 11:43:19 pm        1
មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 11:32:14 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់

2026/07/23 06:48:31 pm
​អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm
​អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព
2026/07/23 06:43:09 pm
​សហរដ្ឋអាមេរិកច្រានចោលការអះអាងរបស់អ៊ីរ៉ង់អំពីការគ្រប់គ្រងលើច្រកសមុទ្រហ័រមូស
2026/07/23 06:40:49 pm
​រយៈពេល១ឆ្នាំទៅហើយ ដែលពលរដ្ឋភៀសសឹកនៅខេត្តព្រះវិហារមិនអាចវិលទៅលំនៅឋាន ព្រោះតែយោថៃនៅតែឈ្លានពានខុសច្បាប់
2026/07/23 06:34:45 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm