កូរ៉េខាងត្បូងបានដាក់ពង្រាយការប្រើប្រាស់បញ្ញាសិប្បនិម្មិត (AI) ក្នុងវិស័យយោធារបស់ខ្លួនដើម្បីបង្កើនការប្រុងប្រយ័ត្នរបស់ខ្លួន លើកូរ៉េខាងជើង។
ទីក្រុងសេអ៊ូលកំពុងសាកល្បងប្រព័ន្ធដំណើរការដោយ AI ដើម្បី តាមមានការគំរាមកំហែងរបស់កូរ៉េខាងជើងកាន់តែប្រសើរឡើង ពីជួរមុខនៅតាមព្រំដែនក្នុងតំបន់ យ៉ុនជុន (Yeoncheon) នៃខេត្ត ជីយ៉ុនជី (Gyeonggi) ភាគខាងជើង ដែលខណ្ឌចែកឧបទ្វីបកូរ៉េ។
ប្រព័ន្ធដំណើរការដោយ AI ត្រូវបានដំឡើងនៅប៉ុស្តិ៍យោធាកូរ៉េខាងត្បូង តាមបណ្តោយចុងភាគខាងត្បូងនៃតំបន់គ្មានយោធា (DMZ) ដែលពុះចែកប្រទេសបងប្អូនកូរ៉េទាំងពីរ។

របាយការណ៍បាននិយាយថា កងវរសេនាតូចហានសាន (Hansan) របស់យោធាកូរ៉េខាងត្បូង កំពុងបំពាក់បច្ចេកវិទ្យា AI នៅក្នុងឧបករណ៍តាមដាន ដើម្បីវិភាគវីដេអូតាមពេលវេលាជាក់ស្តែង និង សម្គាល់ មនុស្ស និងសត្វព្រៃ ដូចជាសត្វក្តាន់ និងជ្រូកព្រៃ។
ប្រភពដដែលបាននិយាយថា ការចុះអ័ព្ទធ្វើឱ្យមនុស្សពិបាកមើលឃើញជនជាតិកូរ៉េខាងជើង ឆ្លងកាត់ខ្សែបន្ទាត់ព្រំដែន។
ទោះជាយ៉ាងណាក៏ដោយ ឧបករណ៍តាមដានទំនើបៗ របស់ទីក្រុងសេអ៊ូល កំពុងបង្កភាពងាយស្រួលដល់ទាហាន ក្នុងការត្រួតពិនិត្យសមភាគីកូរ៉េខាងជើងរបស់ពួកគេ។

ប្រព័ន្ធបច្ចុប្បន្នជួយទាហានក្នុងការវិភាគសកម្មភាពព្រំដែនកូរ៉េខាងជើង ហើយកងទ័ពរំពឹងថាសមត្ថភាពសម្គាល់មនុស្ស-សត្វ របស់ AI នឹងកាន់តែប្រសើរឡើង ទន្ទឹមនឹងការធ្វើឱ្យប្រសើរឡើងនូវក្បួនដោះស្រាយ និងនៅពេលសំណុំទិន្នន័យហ្វឹកហ្វឺនរបស់ខ្លួន ត្រូវពង្រីកបន្ថែមទៀត៕
