ក្រុមការងារអន្តរក្រសួងចូលរួមពិភាក្សាក្នុងវេទិកាកុមារ ដើម្បីផ្ដល់សិទ្ធិចូលរួមរបស់កុមារ​នៅក្នុងសង្គម

2024/05/24 06:54:09 pm        241

នាព្រឹកថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៤ អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិកម្ពុជា ដើម្បីកុមារ​សហការ​ជាមួយអង្គការសម្ព័ន្ធសិទ្ធិកុមារកម្ពុជា (CRC Cambodia) និងចលនាកុមារ និង យុវជន​កម្ពុជា​ ដើម្បី​សិទ្ធិកុមារ (CYMCR) បានរៀបចំវេទិកាកុមារ។

វេទិកានេះមានការចូលរួមពី អ្នកធ្វើគោលនយោបាយមកពីក្រសួងអប់រំ យុវជន និងកីឡា ក្រសួង​មហាផ្ទៃ ក្រសួងសុខាភិបាល ក្រសួងសង្គមកិច្ច រួមទាំងតំណាងមកពីក្រសួងប្រៃសណីយ៍។ លើស​ពី​នេះគឺវត្តមានរបស់កុមារដោយផ្ទាល់ ក៏បានចូលរួមក្នុងវេទិកានេះផងដែរ។ វេទិកានេះ ធ្វើឡើង​ក្នុង​គោលបំណងឲ្យកុមារទទួលបាននូវសិទ្ធិ ចូលរួមរបស់ពួកគេក្នុងការបង្ហាញនូវឆន្ទៈ និងក្តី​កង្វល់​អំពី​ការ​ទទួលបាននូវសិទ្ធិនានា និងលើកឡើងជាមួយអ្នក រៀបចំគោល​នយោបាយ​របស់​អ្នក​ពាក់ព័ន្ធ​សំខាន់ៗ នៃរាជរដ្ឋាភិបាលកម្ពុជា។

ចំណែក អ្នកធ្វើគោលនយោបាយមកពីបណ្តាក្រសួង ស្ថាប័នពាក់ព័ន្ធ នៅថ្ងៃនេះបានបង្ហាញ​ពី​គោល​នយោបាយ​របស់ខ្លួន ពាក់ព័ន្ធនឹងការអនុវត្តសិទ្ធិកុមារនៅកម្ពុជា ជាពិសេសនៅក្នុង​យុគ្គសម័យ​ឌីជីថល​។ ក្រោយពីទទួលបាននូវការបង្ហាញ និងឆ្លើយបំភ្លឺពីវាគ្មិនទាក់ទងនឹងសំណួរ និងក្តីកង្វល់របស់កុមាររួចមក ក្រុមកុមារ និងយុវជនទាំងនោះ​នឹងរៀប​ចំ​ជា​សេចក្តី​ថ្លែងការណ៍​របស់​ខ្លួន ដើម្បីដាក់ជូនរាជរដ្ឋាភិបាលសម្រាប់ពិចារណា និងសម្រេចចិត្ត​នៅ​ក្នុង​ខួប​អនុស្សាវរីយ៍ លើកទី៧៥ ទិវាកុមារអន្តរជាតិ ១មិថុនា ខួបទី២៣ ទិវាប្រឆាំងពលកម្មកុមារ ១២ មិថុនា និង​ទិវា​កុមារ​កម្ពុជា​ឆ្នាំ២០២៤ ខាងមុខនេះ។

ក្នុងឱកាសចូលរួម ក្នុងវេទិកានេះ ឯកឧត្តម ណាត ប៊ុនរឿន រដ្ឋលេខាធិកាក្រសួងអប់រំ យុវជន និង​កីឡា បានលើកឡើងថា ក្រសួងអប់រំ តែងចាត់ទុកថាកុមារ ជាសសរទ្រូង និងជាអ្នកបន្តវេន។ ជារៀងរាល់ឆ្នាំ ក្រសួងអប់រំ តែងធ្វើយុទ្ធនាការប្រមូលកុមារគ្រប់អាយុឱ្យចូលសិក្សាគ្រប់គ្នា ស្រប​តាម​ពាក្យ​ស្លោក «ការអប់រំសម្រាប់ទាំងអស់គ្នា ទាំងអស់គ្នាសម្រាប់ការអប់រំ»។ លើសពីនេះ​ក្រសួង​មាន​កម្មវិធីផ្ដល់អាហារូបត្ថម្ភតាមសាលារៀនពិសេសនៅតាមសាលាជនបទផងដែរ។

ក្នុងវេទិកា​នេះលោកជំទាវ សន សោបោន អនុរដ្ឋលេខាធិការក្រសួងសង្គមកិច្ច បានលើក​ឡើង​ដែរ​ថា ក្រសួងសង្គមកិច្ច ក៏កំពុងរៀបចំសេចក្ដីព្រាងច្បាប់ស្ដីពី កិច្ចការពារ​កុមារ​នៃ​ព្រះរាជាណា​ចក្រ​កម្ពុជា​ក្នុង​គោលបំណងការពារ លើកកម្ពស់សុខុមាលភាពកុមារ ផ្ដល់អំណាចក្នុង​ការ​ចូលរួម​របស់​កុមារ ព្រមទាំងរក្សាឧត្តមប្រយោជន៍កុមារ៕ អត្ថបទ៖ គឹម ហុក

អត្ថបទដែលទាក់ទង

អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1
ប្រមុខការទូតកម្ពុជា និងអាម៉េរិក ជួបពិភាក្សាការងារទ្វេភាគី ដើម្បីជំរុញភាពជាដៃគូប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនថែមទៀត
2026/07/23 06:53:51 pm        1
រយៈពេល១ឆ្នាំទៅហើយ ដែលពលរដ្ឋភៀសសឹកនៅខេត្តព្រះវិហារមិនអាចវិលទៅលំនៅឋាន ព្រោះតែយោថៃនៅតែឈ្លានពានខុសច្បាប់
2026/07/23 06:34:45 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន

2026/07/23 06:54:50 pm
​ប្រមុខការទូតកម្ពុជា និងអាម៉េរិក ជួបពិភាក្សាការងារទ្វេភាគី ដើម្បីជំរុញភាពជាដៃគូប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនថែមទៀត
2026/07/23 06:53:51 pm
​ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm
​អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm
​អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព
2026/07/23 06:43:09 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm