ក្រុមបាល់ទាត់​ស្ត្រី​អាមេរិក​យកឈ្នះ​អូស្ត្រាលី ៤-៣ ដណ្ដើម​បាន​មេដាយ​សំរឹទ្ធ​

2021/08/06 01:11:21 pm        101

​បាល់ទាត់៖ ​ក្រុម​បាល់ទាត់​ស្ត្រី​អាមេរិកបាន​យកឈ្នះ​ក្រុម​ស្ត្រី​អូស្ត្រាលី ៤-៣ ក្នុង​ការ​ប្រកួត​ដណ្តើម​យក​ចំណាត់ថ្នាក់​លេខ​៣ មេដាយ​សំរឹទ្ធ​នៅ​ព្រឹត្តិការណ៍​អូឡាំពិក​ទីក្រុង​តូ​ក្យូ​។ ​​ការប្រកួត​នៅ​កីឡដ្ឋាន Kashima កីឡាការិនី Megan Rapinoe បើក​ការ​នាំមុខ​ឱ្យ​អាមេរិក​មុន​នៅ​នាទី​ទី៨ មុនពេល​ដែល Sam Kerr តាម​ស្មើ​ឱ្យ​អូស្ត្រាលី​នៅ​នាទី​ទី១៧​។

​​Megan Rapinoe ជាថ្មី​ម្តងទៀត​រកបាន​គ្រាប់​នាំមុខ​សារជាថ្មី​នៅ​នាទី​ទី២១ មុន​ពេលដែល​កីឡាការិនី​ជើងចាស់​អាមេរិក Carli Lloyd បង្កើន​ការនាំ​មុខ ៣-១ ឱ្យ​អាមេរិក​។ ​​ចូល​វគ្គ​ទី២ Carli Lloyd ក៏​រកបាន​គ្រាប់​ទី២ របស់ខ្លួន​ និង​ជា​គ្រាប់​នាំមុខ ៤-១ មុន​ពេលដែល​អូស្ត្រាលី​តប​បាន​ ២​គ្រាប់​វិញ​ដោយ Caitlin Foord និង Emily Gielnik​។​ ​​រំលឹកថា ​តាំងពី​បង្កើត​វិញ្ញ​សា​កីឡាបាល់ទាត់​ស្ត្រី​នៅ​អូឡាំពិក​ដំបូង​តាំងពី​ឆ្នាំ១៩៩៦ មានតែ​អាមេរិក​ដែល​ឈ្នះ​មេដាយមាស​អូឡាំពិក​បាន​ច្រើនជាងគេ​ដល់​ទៅ ៤លើក​ក្រៅពីនោះ​មាន ណ័​រវេ​យ ១លើក និង​អាល្លឺម៉ង់ ១លើក​។​

​​ចំណែក​ការប្រកួត​ដណ្តើម​មេដាយមាស​វិញ្ញាសា​បាល់ទាត់​ស្ត្រី​នេះ ​នឹង​ធ្វើឡើង​នៅ​ថ្ងៃ​សុក្រ​នេះ ដែលជា​ជំនួប​រវាងស៊ុយអែត និង​កាណាដា​។ ​​ការប្រកួត​នេះ​នឹងត្រូវ​លើក​ពេល​ពី​ម៉ោង ១១​ព្រឹក​នៅ​ជប៉ុនមក​ប្រកួត​វេលា​ម៉ោង ៩យប់​វិញ​ ដោយ​ព្រួយបារម្ភ​ពីបញ្ហា​អាកាសធាតុ​នៅ​ទីក្រុង​តូ​ក្យូ​៕

​អត្ថបទ​៖​នាង សុភា​វុ​ធ

អត្ថបទដែលទាក់ទង

Hun Sen Cup៖ ឧត្តរមានជ័យ ស្មើបន្ទាយមានជ័យ ខណៈខេត្តកណ្ដាល រកបាន ៣ពិន្ទុពេញពីជំនួបបើកឆាកពូលB
2026/07/23 03:21:04 pm        1
អត្តពលិកកីឡារាំទៅចូលរួមប្រកួតជើងឯកអាស៊ី-អាស៊ាន នៅម៉ាឡេស៊ី ខណៈប្រធាន​សហព័ន្ធ​ជឿជាក់នាំ មេដាយជូនជាតិ
2026/07/23 02:22:24 pm        1
ក្រុមបាល់ទាត់នារីកម្ពុជា ទទួលបានត្រឹមលេខ៤ ពាន AFF Cup របូតកៅអី AFF Championship 2027
2026/07/23 12:45:24 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រដ្ឋមន្ត្រីការបរទេសចិន៖ ចិន និងឥណ្ឌាគួរតែពង្រឹងសន្ទុះវិជ្ជមាន ក្នុងទំនាក់ទំនងទ្វេភាគី

2026/07/23 04:43:21 pm
​គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 04:43:19 pm
​ចិនចាប់ផ្តើមសមយុទ្ធបាញ់គ្រាប់ពិតរយៈពេល ២ថ្ងៃ នៅច្រកសមុទ្រតៃវ៉ាន់
2026/07/23 04:38:25 pm
​ចិនបញ្ជាក់​ថា ខ្លួនបានបណ្តេញនាវាហ្វីលីពីន ជា​ឧប្បត្តិហេតុ​​​ថ្មី នៅសមុទ្រចិនខាងត្បូង
2026/07/23 04:35:31 pm
​អ៊ីរ៉ង់ព្រមានកំណត់គោលដៅទីតាំង​ថាមពលក្នុង​តំបន់ បើអាមេរិកវាយប្រហារហេដ្ឋារចនាសម្ព័ន្ធរបស់ខ្លួន​​
2026/07/23 04:32:20 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 07:20:42 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 02:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 10:35:56 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/22 10:53:31 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 02:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am