ព្រះខ័នរាជ ចែកផ្លូវម្ចាស់ស្បែកជើងមាស ខណៈ សុក សំណាង ចូលនិវត្តន៍ ក្រោយបង្កើតកំណត់ត្រាថ្មីជូនក្លិប

2024/05/24 08:39:06 pm        589

ក្លិបព្រះខ័នរាជស្វាយរៀង បានប្រកាសចែកផ្លូវជាមួយកីឡាករបរទេស ២រូប ក្នុងនោះមានម្ចាស់ស្បែកជើងមាស Marcus Haber និងកីឡាករសញ្ជាតិប្រេស៊ីល Iago Bento ស្របពេលសមាជិកដ៏ចាស់វស្សា សុក សំណាង បានសម្រេចចិត្តចូលនិវត្តន៍ បន្ទាប់ពីពួកគេ បានរួមចំណែកបង្កើតកំណត់ត្រាប្រវត្តិសាស្ដ្រជូនក្លិប ដោយគ្រងជើងឯកពាន ២ ក្នុងរដូវកាលឆ្នាំ២០២៣/២៤ កន្លងទៅ ។

ការចែកផ្លូវជាមួយម្ចាស់ស្បែកជើងមាសរូបនេះនេះ បានធ្វើឲ្យអ្នកគាំទ្រក្លិប ក៏ដូចជាអ្នកនិយាមតាមដានវិស័យបាល់ទាត់ជាតិ មានការចាប់អារម្មណ៍ជាខ្លាំង ចំពោះការមិនខ្សែប្រយុទ្ធសញ្ជាតិកាណាដា Marcus Haber ដែលតែងរកបានគ្រាប់បាល់គ្រាប់ការប្រកួត រហូតក្លាយជាអ្នកស៊ុតបាល់បញ្ចូលទីច្រើនជាងគេសរុបចំនួន ៣១គ្រាប់ ក្នុងក្របខណ្ឌលីគកំពូលកម្ពុជាតិ ឆ្នាំ២០២៣/២៤ ។

Marcus Haber ត្រូវបានចាត់ទុកជាផ្នែកមួយដ៏សំខាន់ ក្នុងចំណោមកីឡាករបរទេសផ្សេងទៀត រួមកីឡាករ Iago Bento ផងដែរ ដែលបានរួមចំណែកជួយក្រុមគ្រងជើងឯក ទាំងលីគកំពូលកម្ពុជា និងពានរង្វាន់សម្ដេចតេជោ ហ៊ុន សែន លើកទី១៧ ។ ការណ៍នេះ បានធ្វើឲ្យអ្នកគាំទ្រក្លិបមានមូលដ្ឋាននៅខេត្ដស្វាយរៀងនេះ សម្ដែងការសោកស្ដាយ ទោះបីក្លិបមិនបានបញ្ជាក់មូលហេតុច្បាស់លាស់ ជុំវិញការចែកផ្លូវនេះក៏ដោយ ។

ចំណែកកីឡាករ សុក សំណាង ដែលបានរួមរស់ជាមួយក្លិបព្រះខ័នរាជស្វាយរៀង តាំងពីឆ្នាំ២០១០ ត្រូវបានក្លិបប្រកាសនៅថ្ងៃជាមួយគ្នា នាល្ងាចថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៤ ថា រូបគេបានសម្រេចចិត្តចូលនិវត្តន៍ហើយ បន្ទាប់ពីធ្លាប់បានរួមចំណែកជួយក្រុមគ្រងជើងឯកលីគកំពូលកម្ពុជាចំនួន ៣លើក និងគ្រងជើងឯកពានសម្ដេចតេជោ ហ៊ុន សែន ចំនួន ៥លើក បើគិតត្រឹមរដូវកាលឆ្នាំ២០២៣/២៤ ដែលរូបគេក៏បានរួមចំណែកជួយក្រុមគ្រងជើងឯកពាន ២ ក្នុងមួយរដូវកាលផងដែរ ។



មិនទាន់អស់នៅឡើយ ក្លិបដែលមានមូលដ្ឋាននៅខេត្តស្វាយរៀងមួយនេះ ក៏បានប្រកាសពីការចាកចេញរបស់អ្នកចាំទី អោម ឧត្តម ហួយ ផល្លីន និង សំអឿន ពិដោរ ផងដែរ។

ទន្ទឹមជាមួយការចូលនិវត្តន៍នេះផងដែរ ដើម្បីជាការលើកទឹកចិត្ត ចំពោះស្នាដៃ នៃការលះបង់ និងខិតខំប្រឹងប្រែជួយក្លិបជាង ១០ឆ្នាំកន្លងមក  ក្លិបព្រះខ័នរាជស្វាយរៀង ក៏បានសម្រេចផ្ដល់ឱកាសការងារជាមួយក្រុមការងារគ្រូ ដើម្បីបន្តជាផ្នែកមួយរបស់ក្លិប នៅក្នុងការអភិវឌ្ឍន៍យុវជនផងដែរ។

គួរដឹងថា ក្រោយបញ្ចប់បេសកកម្មធំៗក្នុងស្រុក ក្រុមបាល់ទាត់ព្រះខ័នរាជស្វាយរៀង នឹងក្លាយជាក្រុមតំណាងកម្ពុជាតែមួយគត់ ត្រូវចូលរួមប្រកួតពានរង្វាន់ជើងឯកក្លិបបាល់ទាត់អាស៊ីអាគ្នេយ៍ AFF Club Championship (Shopee Cup) ឆ្នាំ២០២៤/២៥ ដែលពួកគេ ត្រូវជួបក្រុម Young Elephants របស់ឡាវ ក្នុងវគ្គ play-off ហើយក្រុមជើងឯកពានសម្ដេចតេជោ ៥សម័យនេះ ក៏នឹងត្រូវបន្ដចូលរួមការប្រកួតជើងឯកក្លិបបាល់ទាត់អាស៊ី AFC Challenge League 2024/25 នាពេលខាងមុខផងដែរ ៕ អត្ថបទ លី ឈុនឡា

អត្ថបទដែលទាក់ទង

Tijjani Reijnders ផ្លាស់ទៅក្លិបអារ៉ាប៊ីសាអូឌីត Al Qadsiah ផ្លូវការក្រោយ​ចំណាយ​ពេល​ត្រឹមជាង ១ឆ្នាំជាមួយ Man City
2026/08/20 02:35:49 pm        109
សៀមរាប និងកំពង់ចាម ស្គាល់ជ័យជម្នះ ខណៈតាកែវ ស្គាល់បរាជ័យដំបូង​ក្នុងពាន​សម្ដេចតេជោ ហ៊ុន សែន-ថ្នាក់ខេត្ត
2026/08/20 01:49:50 pm        124
ភ្នំពេញក្រោន ត្រូវការឈ្នះក្រុម Kaya FC ដើម្បីរក្សា​ឱកា​ស​ប្រជែង​កៅ​អី​វគ្គ​ចែក​ពូល​ពាន​ក្លិបបាល់​ទាត់នារី​ទ្វីបអាស៊ី
2026/08/20 12:42:21 pm        180

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ចិនព្រមានជប៉ុនកុំប្រថុយនឹងគ្រោះថ្នាក់ពាក់ព័ន្ធនឹងបញ្ហាអាវុធនុយក្លេអ៊ែរ

2026/08/20 03:34:51 pm
​ធនាគារកណ្តាល៖ អ៊ីរ៉ង់មានរូបិយប័ណ្ណបរទេសគ្រប់គ្រាន់ ដើម្បីទិញទំនិញ និងថ្នាំពេទ្យ ក្នុងប៉ុន្មានខែ ខាងមុខ
2026/08/20 03:30:33 pm
​លោក NETANYAHU ៖ អ៊ីស្រាអែលមិនអត់ឱនចំពោះវត្តមានយោធាទួរគីនៅក្នុងប្រទេសស៊ីរីទេ
2026/08/20 03:22:53 pm
​សារព័ត៌មាន៖ សហរដ្ឋអាមេរិកបង្កើតច្រកសម្ងាត់នៅច្រកសមុទ្រហ័រមូស ដើម្បីដឹកជញ្ជូនប្រេង
2026/08/20 03:18:55 pm
​មន្រ្ដីជាន់ខ្ពស់សមាគមអតីតយុទ្ធជន អញ្ជើញប្រគល់ផ្ទះចំនួន ២០០ខ្នង អំណោយសម្តេចតេជោ និងសម្ដេចធិបតី ជូនអតីតយុទ្ធជន និងនិវត្តជនក្នុងខេត្តបាត់ដំបង
2026/08/20 03:17:59 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/08/19 07:10:38 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/08/17 01:35:32 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/08/17 10:47:29 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/08/17 11:39:47 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/08/19 11:22:03 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm