Valentino Rossi ប្រកាស​ចូលនិវត្តន៍​ពី​អាជីព​ប្រណាំង​ម៉ូតូ​ក្រោយ​ចប់​រដូវ​កាល​នេះ

2021/08/06 08:47:59 pm        180

​ប្រណាំង​ម៉ូតូ៖ ​ជើងឯក​ពិភពលោក MotoGP ៩សម័យ Valentino Rossi បានប្រកាស​ពី​ការសំរេចចិត្ត​ចូលនិវត្តន៍​នៅ​ដំណាច់​រដូវ​កាល​នេះ​។ ​និយាយ​មុន​ការប្រកួត​នៅ​ទឹកដី​អូទ្រីស​ចុង​សប្តាហ៍​នេះ កីឡាករ​វ័យ ៤២ឆ្នាំ​អ៊ីតាលី​រូបនេះ​បានឱ្យដឹងថា នេះ​ជាការ​សំរេចចិត្ត​ដ៏​លំបាក​មួយ តែ​ជា​ពេល​ត្រឹមត្រូវ​ហើយ​។

​​Valentino Rossi បាន​ចំណាយពេល ២៥ឆ្នាំ​ជាមួយនឹង​ចង្កូត​ម៉ូតូ​ប្រណាំង ដោយ​គឺជា​កីឡាករ​ប្រណាំង​ម្នាក់​គត់ក្នុង​ប្រវត្តិសាស្ត្រ​ ដែល​ឈ្នះ​ជើងឯក​គ្រប់​ប្រភេទ​កំលាំង​ម៉ាស៊ីន​រួមមាន ១២៥CC, ២៥០CC, ៥០០CC និង MotoGP​។ ​Valentino Rossi ឈ្នះ​ជើងឯក​ពិភពលោក​ចុងក្រោយ​តាំងពី​ឆ្នាំ២០០៩ តែ​ក្រោយមក​បាន​ត្រឹម​ជើងឯក​រង​នៅ​ឆ្នាំ២០១៤, ២០១៥ និង ២០១៦​។ ​ចាប់ផ្តើម​ប្រណាំង​ម៉ូតូ​ដំបូង​បំផុត​នៅ​ឆ្នាំ១៩៩៦ Valentino Rossi ឈ្នះ​សរុប ១១៥ទីលាន និង​ឈរលើ​វេទិកា​កិ​ត្ត​យស ២៣៥លើកក្នុងចំណោម ៤២៣ទីលាន​ដែល​បាន​ចូលរួម​ប្រកួត​។ បច្ចុប្បន្ន​រដូវ​កាល ២០២១ នេះ Rossi កំពុង​ឈរ​លេខ ១៩ ក្នុង​តារាង​ជើងឯក​ពិភពលោក​ក្រោយ​ប្រកួត​បាន ៩ទីលាន​ឱ្យ​ក្រុម Petronas Yamaha SRT៕

​អត្ថបទ​៖​នាង សុភា​វុ​ធ

អត្ថបទដែលទាក់ទង

MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm        1
Hun Sen Cup៖ ឧត្តរមានជ័យ ស្មើបន្ទាយមានជ័យ ខណៈខេត្តកណ្ដាល រកបាន ៣ពិន្ទុពេញពីជំនួបបើកឆាកពូលB
2026/07/23 10:21:04 pm        1
អត្តពលិកកីឡារាំទៅចូលរួមប្រកួតជើងឯកអាស៊ី-អាស៊ាន នៅម៉ាឡេស៊ី ខណៈប្រធាន​សហព័ន្ធ​ជឿជាក់នាំ មេដាយជូនជាតិ
2026/07/23 09:22:24 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម

2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm
​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm