លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ជួបសំណេះសំណាល និងពិសារអាហារសាមគ្គី ជាមួយគណៈកម្មាធិការអាហារូបករណ៍ សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត

2024/05/24 11:31:17 pm        72

ភ្នំពេញ ៖ នាថ្ងៃទី២៤ ខែឧសភា ២០២៤នេះ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ប្រធានគណៈកម្មាធិការ អាហារូបករណ៍សិស្ស-និស្សិតក្រីក្រ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត អញ្ជើញជួបសំណេះសំណាល និងពិសាអាហារសាមគ្គី ជាមួយគណៈកម្មាធិការអាហារូបករណ៍ ថ្នាក់ដឹកនាំគ្រឹះស្ថានសិក្សា សមាគម ក្រុមហ៊ុន និងធនាគារ សរុបចំនួន ៣០០នាក់ នាសណ្ឋាគារសុខាភ្នំពេញ។

តាមរយៈមតិស្វាគមន៍ ឯកឧត្តម សុខ ពុទ្ធិវុធ អនុប្រធានគណៈកម្មាធិការអាហារូបករណ៍ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានមានប្រសាសន៍ថា គណៈកម្មាធិការអាហារូបករណ៍ ត្រូវបានបង្កើតឡើងក្រោមគំនិតផ្តួចផ្តើម និងការយកចិត្តទុកដាក់ដ៏ខ្ពង់ខ្ពស់ពីសំណាក់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ក្នុងគោលបំណងបណ្តុះបណ្តាល និងអភិវឌ្ឍន៍ធនធានមនុស្សនៅក្នុងប្រទេសកម្ពុជា កាត់បន្ថយបន្ទុកគ្រួសារ ក្នុងការបង់ថ្លៃសិក្សា ជាពិសេសផ្តល់ឱកាសដល់សិស្ស និស្សិត ក្រីក្រ មានលទ្ធភាពបន្តការសិក្សា នៅថ្នាក់ឧត្តមសិក្សា។ ឯកឧត្តមបន្តថា ដើម្បីឱ្យសិស្ស និស្សិត និងប្រជាជន មានចំណូលខ្ពស់ គឺត្រូវតែផ្តល់ឱកាសឱ្យពួកគាត់ បានសិក្សារៀនសូត្រឱ្យបាន ច្រើន។  

ជាមួយគ្នានេះលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ប្រធានគណៈកម្មាធិការ អាហារូបករណ៍សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ក៏បានពាំនាំប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខ ពីសំណាក់សម្តេចអគ្គមហា  សេនាបតីតេជោ ហ៊ុន សែន សម្តេចកិត្តិព្រឹទ្ឋបណ្ឌិត និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជូនចំពោះថ្នាក់ដឹកនាំគ្រឹះស្ថានសិក្សា សមាគម ក្រុមហ៊ុន និងធនាគារ ទាំងអស់ ដែលបានផ្តល់ឱកាសនានា ជាពិសេសការផ្ដល់នូវអាហារូបករណ៍នេះ។ លោកជំទាវបញ្ជាក់ថា សម្ដេចតេជោ ហ៊ុន សែន ជាកូនកសិករមួយរូប ដែលបានឱ្យតម្លៃខ្ពស់ទៅលើវិស័យអប់រំ និងការសិក្សា ហើយអារម្មណ៍ដែលឃើញយុវជនកម្ពុជាយើង មិនមានឱកាសសិក្សាបន្ត គឺជាកត្តាដែលមិនគួរឱ្យមាននៅកម្ពុជានោះទេ ដូចនេះហើយបានជា សមាគម អ.ម.ត. និងគណៈកម្មាធិការអាហារូបករណ៍ សិស្ស-និស្សិតក្រីក្រ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត បាននិងកំពុងបំពេញកិច្ចការងារនេះយ៉ាងសកម្ម ជាមួយនឹងការគាំទ្រ ពីគ្រឹះស្ថានសិក្សា សមាគម ក្រុមហ៊ុន និងសប្បុរសជននានាផងដែរ។

លោកជំទាវប្រធានគណៈកម្មាធិការ អាហារូបករណ៍ ក៏បានស្នើរសុំទៅដល់ក្រុមហ៊ុននានា ជួយទទួលយកនិស្សិតអាហារូប ករណ៍ ដែលបានបញ្ចប់ការសិក្សា ដើម្បីធ្វើតេស្តសាកល្បងការងារ នៅក្នុងក្រុមហ៊ុនរបស់ខ្លួនផង ដើម្បីពួកគាត់មានឱកាស បានការងារធ្វើសមរម្យ។ លោកជំទាវប្រធានអំពាវនាវដល់គ្រឹះស្ថានសិក្សានានា សមាគម ក្រុមហ៊ុន ធនាគារ និងសប្បុរសជននៅក្នុងប្រទេស និងក្រៅប្រទេស ជួយផ្តល់អាហារូបករណ៍ជូនដល់សិស្ស-និស្សិតក្រីក្រ ដែលមានការខ្វះខាត និងមានបំណងបន្តការសិក្សារបស់ខ្លួន ដើម្បីក្លាយជាធនធានមនុស្ស ដែលនឹងចូលរួមចំណែកក្នុងការអភិវឌ្ឍមាតុភូមិកម្ពុជា ឱ្យស្របទៅនឹងគោលនយោបាយរបស់រាជរដ្ឋាភិបាល។

សូមបញ្ជាក់ថាគិតចាប់ពីឆ្នាំ 2008 ដល់ 2023 គណៈកម្មាធិការទទួលបានអាហារូបករណ៍ថ្នាក់ចំណេះទូទៅ, ឧត្តមសិក្សា, និងក្រោយឧត្តមសិក្សាសរុបចំនួន 38613 កន្លែង ដែលផ្តល់ជូនពីបណ្តាគ្រឹះស្ថានសិក្សាសាធារណៈ និងឯកជនប្រមាណ 73គ្រឹះស្ថាន នៅក្នុងប្រទេស ព្រមទាំងថ្នាក់ឧត្តមសិក្សា និងក្រោយឧត្តមសិក្សាសរុបចំនួន 365កន្លែង ផ្តល់ជូនពីប្រមាណ 40 គ្រឹះស្ថាន នៅសាធារណរដ្ឋប្រជាមានិតចិន។ ដោយឡែកក្នុងឆ្នាំសិក្សា 2023-2024 គណៈកម្មាធិការទទួលបាន អាហារូបករណ៍ថ្នាក់ចំណេះទូទៅ ឧត្តមសិក្សា និងក្រោយឧត្តមសិក្សាសរុបចំនួន 3980 កន្លែង នៅក្នុងប្រទេស និង 113 កន្លែង នៅសាធារណរដ្ឋប្រជាមានិតចិន៕

អត្ថបទៈ សំ ងីម


អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        1
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        1
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ

2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm
​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm
​លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm
​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm