ឯកឧត្តម ប៊ុន លើត អញ្ជើញបិទយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ខេត្តក្រុង ស្រុក នៅខេត្តកោះកុង

2024/05/24 11:40:57 pm        96

កោះកុង ៖ ឯកឧត្តម ប៊ុន លើត សមាជិកគណៈកម្មាធិការកណ្តាល និងជាប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះមូលដ្ឋានខេត្តកោះកុង បានអញ្ជើញបិទយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាខេត្តក្រុងស្រុក។

ឯកឧត្តម ប៊ុន លើត ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះមូលដ្ឋានខេត្តកោះកុង ថ្លែងក្នុងពិធីបិទយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាខេត្តក្រុងស្រុកនៅក្នុងក្រុងខេមរភូមិន្ទថា ថ្ងៃនេះជាថ្ងៃបិទយុទ្ធនាការឃោសនាបោះឆ្នោត បន្ទាប់ពីបានប្រព្រឹត្តទៅអស់ពេល៨ថ្ងៃកន្លងទៅ។ 

រសៀលថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៤នេះ ឯកឧត្តមបានវាយតម្លៃខ្ពស់ និងកោតសរសើរចំពោះថ្នាក់ដឹកនាំ និងសមាជិក សមាជិការក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះមូលដ្ឋានទូទាំងខេត្តកោះកុង ដែលបានចូលរួមគ្រប់សកម្មភាពក្នុងយុទ្ធនាការឃោសនាប្រកបដោយស្មារតីទទួលខុសត្រូវក្នុងនាមជាគណបក្សដែលមានភាពចាស់ទុំខាងនយោបាយបង្ហាញពីការគំាទ្រនៃដំណើរការប្រជាធិបតេយ្យ បង្កនូវបរិយាកាសសេរី និងតម្លាភាពនៅគ្រប់ទីកន្លែងក្នុងក្របខណ្ឌខេត្តដោយគ្មានអំពើហិង្សា ប្រកាន់ខ្ជាប់នូវការគោរពច្បាប់ នីតិវិធី និងបទបញ្ជាទាំងឡាយរបស់គជប ក្នុងអំឡុងពេលយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាខេត្ត ក្រុងប្រឹក្សាក្រុងស្រុក អាណត្តិទី៤ ឆ្នាំ២០២៤នេះ។

ឯកឧត្តម ប៊ុន លើត ថ្លែងអំណអរគុណដល់អាជ្ញាធរ និងសមត្ថកិច្ចពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ដែលបានយកចិត្តទុកដាក់ការពារថែរក្សាសន្តិសុខសណ្តាប់ធ្នាប់សាធារណៈសម្រាប់ដំណើរការយុទ្ធនាការឃោសបោះឆ្នោត ដោយបង្ហាញឱ្យឃើញបរិយាកាសនយោបាយ អព្យាក្រឹត្យ សេរី យុត្តិធម៌ ដល់គ្រប់គណបក្សនយោបាយទាំងអស់។ ចៀសវាងរាល់អំពើហិង្សានយោបាយ និងការគំរាមកំហែងនានាដែលជាលទ្ធផលប្រកបដោយផ្លែផ្កាដ៏ត្រចេះត្រចង់។

ឯកឧត្តមសមាជិកគណៈកម្មាធិការកណ្តាល និងជាប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះមូលដ្ឋានខេត្តកោះកុង រំលេចដែរថា ជាង៤៥ឆ្នាំនេះ ក្រោយរំដោះជ័យជម្នះ ៧ មករា គណបក្សប្រជាជនកម្ពុជាបានផ្សារភ្ជាប់រួមសុខរួមទុក្ខជាមួយប្រជាជន ពុះពារឆ្លងកាត់ឧបសគ្គដឹកនាំប្រទេសឱ្យរួចផុតពីស្ថានភាពដែលវិនាសខ្ទេចខ្ទីឈានមកដល់ការអភិវឌ្ឍន៍គ្រប់វិស័យឥតឈប់ឈរឡើយប្រកបដោយមោទនភាពជាទីបំផុត។

ថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា ប្តេជ្ញាចំពោះមុខប្រជាពលរដ្ឋថា គណបក្សនឹងអនុវត្តគោលនយោបាយរបស់ខ្លួនឱ្យបានជោគជ័យ ដើម្បីរក្សាសន្តិភាព ស្ថិរភាព សន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាពសង្គមឱ្យបានរឹងមាំ លើកកម្ពស់ផ្តល់សេវាសាធារណៈ កិច្ចគាំពារសង្គមជួយជនក្រីក្រ និងងាយរងគ្រោះ និងប្តេជ្ញាបង្កើតសមិទ្ធផលធំៗថ្មីៗថែមទៀតជូនជាតិមាតុភូមិ ព្រមទាំងជីវភាពរស់នៅរបស់ពលរដ្ឋកាន់តែសម្បូរសប្បាយ៕ ដោយ ៖ មករា

អត្ថបទដែលទាក់ទង

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 11:43:19 pm        1
មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 11:32:14 pm        1
World Vision International ប្តេជ្ញាបន្តកិច្ច​សហប្រតិបត្តិការ​ជិតស្និទ្ធ​ជាមួយ​ក្រសួង​សុខាភិបាល​កម្ពុជា
2026/07/23 11:24:53 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រុស្ស៊ី បញ្ជាក់​ថា បានប្រាប់​​លោក Rubio កុំ​ឱ្យ​ដឹក​ជញ្ជូនអាវុធទៅអ៊ុយក្រែន

2026/07/23 06:25:34 pm
​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក
2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm