ចិនប្ដេជ្ញាបន្តសហការជាមួយកម្ពុជា លើការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន

2024/05/25 02:48:40 am        131

ភ្នំពេញ ៖ ឯកឧត្ដមសន្ដិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ដ្រី និងជាប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានសម្ដែងនូវការពេញចិត្ត និងកោតសរសើរចំពោះការបំពេញបេសកកម្មរបស់ឯកឧត្ដម វ៉ាង វិនធៀន ក្នុងនាមជាឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋប្រជាមានិតចិន ប្រចាំនៅកម្ពុជា។………

ឯកឧត្ដម នេត សាវឿន ថ្លែងបែបនេះនៅរសៀលថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៤ ក្នុងឱកាសអនុញ្ញាតឲ្យឯកឧត្ដម វ៉ាង វិនធៀន ចូលជួបសម្ដែងការគួរសម និងជម្រាបលាក្នុងអាណត្តិជាឯកអគ្គរដ្ឋទូត។

ក្នុងជំនួបនេះឯកឧត្ដម វ៉ាង វិនធៀន បានកត់សម្គាល់ក្នុងរយៈពេលនៃការបំពេញបេសកកម្មនៅកម្ពុជារបស់ឯកឧត្ដម, ឯកឧត្ដមបានមើឃើញពីការរីកចម្រើនរបស់កម្ពុជាលើគ្រប់វិស័យ ក៏ដូចជាទំនាក់ទំនងរវាងកម្ពុជា-ចិន ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា។ ឯកឧត្ដមបានថ្លែងអំណរគុណ និងកោតសរសើរចំពោះការជួយជ្រុំជ្រែង និងការគាំទ្ររបស់ឯកឧត្ដមឧបនាយករដ្ឋមន្ដ្រី ក្នុងពេលដែលកា ន់តំណែងជាអគ្គស្នងការនគរបាលជាតិកន្លងមក នៅក្នុងកិច្ចសហប្រតិបត្តិការលើការងារអនុវត្តច្បាប់។

ឯកឧត្ដមសន្ដិបណ្ឌិត នេត សាវឿន បានសម្ដែងនូវការពេញចិត្ត និងកោតសរសើរចំពោះឯកឧត្ដមឯក អគ្គរដ្ឋទូត ដែលបានបំពេញបេសកកម្មប្រកបទៅដោយជោគជ័យនៅកម្ពុជា ហើយបានជំរុញលើកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ រវាងប្រទេសទាំងពីរ។ បន្ថែមពីនេះ នៅក្នុងអាណត្តិការទូតរបស់ឯក ឧត្ដម វ៉ាង វិនធៀន បានជំរុញទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរឲ្យដល់កម្រិតកំពូលផងដែរ។

ឯកឧត្ដមឧបនាយករដ្ឋមន្ដ្រី បានកត់សម្គាល់ដែរថា ឯកឧត្ដម វ៉ាង វិនធៀន បានរួមចំណែកក្នុងការជំរុញ និងធ្វើឲ្យកម្ពុជាសម្រេចបានសមិទ្ធផលជោគជ័យ និងទំនាក់ទំនងរវាងប្រទេសទាំងពីរ នៅការងារធំៗមួយចំនួន រួមមាន៖

*ទី១៖ ការទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ១៩ តាមរយៈការគាំទ្រទាំងផ្នែកមធ្យោបាយ និងសម្ភារ

*ទី២៖ ការរៀបចំកិច្ចប្រជុំកំពូលអាស៊ាន, កិច្ចប្រជុំកំពូលអាស៊ីអឺរ៉ុប និងព្រឹត្តិការណ៍ស៊ីហ្គេម និងប៉ារ៉ាហ្គេម

*ទី៣៖ ការជោគជ័យរបស់កម្ពុជា ក្នុងការរៀបចំការការបោះឆ្នោតទាំងសកល និងអសកល

*ទី៤៖ ពង្រឹង និងលើកកម្ពស់វិស័យអនុវត្តច្បាប់រវាងប្រទេសទាំងពីរ។ ជោគជ័យទាំងអស់របស់កម្ពុជានេះ មិនអាចអាចកាត់ផ្ដាច់បានពីរជំនួយឧបត្ថម្ភពីប្រទេសចិនទាំងសម្ភារៈ មធ្យោបាយ និងបទពិសោ ធន៍បាននោះឡើយ

*ទី៥៖ ក្នុងកិច្ចសហប្រតិបត្តិការជាមួយអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន តាមរយៈស្ថានទូតចិន ដែលបានផ្ដល់ជំនួយឧបករណ៍តេស្តរកសារធាតុញៀន។ ត្រង់ចំណុចនេះ ឯកឧត្ដម នេត សាវឿន បានស្នើដល់ស្ថានទូតចិន និងឯកអគ្គរដ្ឋទូតចិនថ្មី បន្តជំរុញក្នុងកិច្ចសហប្រតិបត្តិការ ក្នុងផ្នែកអនុវត្តច្បាប់ និងផ្នែកផ្សព្វផ្សាយអប់រំ។

ជាការឆ្លើយតប ឯកឧត្ដម វ៉ាង វិនធៀន បានលើកឡើងថា ប្រធានាធិបតី ស៊ីជីងពីង បានចាត់ទុកការប្រយុទ្ធប្រឆាំងទៅនឹងជំងឺកូវីដ១៩ បានធ្វើឲ្យទំនាក់ទំនងកម្ពុជាចិន កាន់តែមានភាពស៊ីជម្រៅ ហើយទំនាក់ទំនងរវាងកម្ពុជានិងចិននេះ គឺជាទំនាក់ទំនងដែលជួយគ្នាទៅវិញទៅមក។ ដោយក្នុងអំឡុងពេ លនោះសម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី បានដឹកនាំគណៈប្រតិភូទៅកាន់ប្រទេសចិន ក្នុងអំឡុងពេលនៃការផ្ទុះជំងឺកូវីដ១៩ ដែលជាការផ្ដល់នូវការលើកទឹកចិត្ត និងគាំទ្រដល់ថ្នាក់ដឹកនាំ និងប្រ ជាជនចិន។ នៅក្នុងទំនាក់ទំនងដ៏ល្អរវាងប្រទេសកម្ពុជា-ចិននេះ ឯកឧត្ដមឯកអគ្គរដ្ឋទូតបានគូសបញ្ជា ក់ថា កម្ពុជាតែងតែសម្ដែងនូវជំហរគាំទ្រចិន លើបញ្ហាធំៗមួយចំនួនដូចជា បញ្ហាកោះតៃវ៉ាន់ និងបញ្ហានៅទីបេ ដើម។

ឯកឧត្ដម វ៉ាង វិនធៀន បានឯកភាព និងបន្តកិច្ចសហប្រតិបត្តិការ នៅក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀន នៅក្នុងរូបភាពរវាងកិច្ចសហប្រតិបត្តិការនៅក្នុងរដ្ឋាភិបាល ក៏ដូចជាក្នុងរូបកិច្ចសហប្រតិបត្តិការជាមួយស្ថានទូតចិន និងអាជ្ញាធរជាតិប្រជាប្រឆាំងគ្រឿងញៀន៕

បាន ចក់

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        125
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        110

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm