អ៊ីស្រាអែលរារាំងស្ថានកុងស៊ុលអេស្ប៉ាញមិនឲ្យផ្តល់សេវានានាដល់ប៉ាឡេស្ទីន

2024/05/25 05:29:57 am        197

រដ្ឋមន្ត្រីការបរទេសអ៊ីស្រាអែល លោក Israel Katz នៅថ្ងៃសុក្រ (ទី២៤ ខែឧសភា) នេះ បាននិយាយថា ប្រទេសរបស់លោក នឹងរារាំងស្ថានកុងស៊ុលអេស្ប៉ាញ នៅទីក្រុងហ៊្សេរុយសាឡឹម មិនឲ្យផ្តល់សេវានានាដល់ប្រជាជនប៉ាឡេស្ទីន នៅតំបន់កាន់កាប់វ៉េសប៊ែង បន្ទាប់ពីមានការសម្រេចរបស់ទីក្រុងម៉ាឌ្រីដ នៅសប្តាហ៍នេះ ក្នុងការទទួលស្គាល់រដ្ឋប៉ាឡេស្ទីន។

ចំណាត់ការនេះគឺជាជំហានចុងក្រោយបង្អស់ ក្នុងការប្រឈមមុខដាក់គ្នាយ៉ាងខ្លាំងក្លា រវាងអ៊ីស្រាអែល និងអេស្ប៉ាញ ដែលបានចូលរួមជាមួយអៀរឡង់ និងន័រវ៉ែល ដើម្បីប្រកាសថា ខ្លួនបានទទួលស្គាល់ប៉ាឡេស្ទីនជាផ្នែកនៃកិច្ចខិតខំប្រឹងប្រែង ដើម្បីដាក់សម្ពាធលើអ៊ីស្រាអែលឲ្យបញ្ចប់សង្រ្គាម នៅតំបន់ហ្កាហ្សា ជាកន្លែងដែលយុទ្ធនាការរបស់អ៊ីស្រាអែល បានសម្លាប់មនុស្សច្រើនជាង ៣៥.០០០នាក់។

អ៊ីស្រាអែលបានច្រានចោលវិធានការនេះ ដោយចោទប្រកាន់ប្រទេសអ៊ឺរ៉ុបទាំង៣ ថា បានផ្តល់រង្វាន់ដល់ក្រុមហាម៉ាស សម្រាប់ការវាយប្រហារដ៏សាហាវរបស់ក្រុមសកម្មប្រយុទ្ធមួយនេះលើអ៊ីស្រាអែល កាលពីថ្ងៃទី៧ ខែតុលា ដែលបានសម្លាប់ជនជាតិអ៊ីស្រាអែល និងជនបរទេសប្រហែល ១.២០០នាក់ និងបានឃើញមនុស្សប្រហែល ២៥០នាក់ ត្រូវបានចាប់ខ្លួននាំទៅតំបន់ហ្កាហ្សា។

លោក Katz មានការខឹងសម្បាជាពិសេស ចំពោះអ្វីដែលលោកបានពណ៌នាថា ជាការអត្ថាធិប្បាយស្អប់ជនជាតិជីហ្វនិយមពីរដ្ឋមន្ត្រីការងាររបស់អេស្ប៉ាញ លោកស្រី Yolanda Diaz ដែលបានប្រើពាក្យថា «ប៉ាឡេស្ទីននឹងចេញពីទន្លេទៅកាន់សមុទ្រ» នៅក្នុងវីដេអូដែលបានបង្ហោះនៅលើបណ្ដាញសង្គម X នាសប្តាហ៍នេះ៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        108
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        101
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        96

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm