តំបន់ Punjab របស់ប្រទេសប៉ាគីស្ថាន បានសម្រេចបិទសាលារៀននៅសប្តាហ៍ក្រោយ ដោយសាររលកកម្ដៅបានប៉ះពាល់អ្នកស្រុកយ៉ាងធ្ងន់ធ្ងរ។

ករណីលើកលែងត្រូវបានអនុញ្ញាតឲ្យមាន សម្រាប់សិស្សានុសិស្ស ដែលត្រូវប្រឡង ដោយបុគ្គលិកសាលា នៅក្នុងទីក្រុង Lahore ត្រូវផ្តល់ឲ្យក្មេងៗ នូវទីកន្លែងមានម្លប់ និងទឹកបរិភោគឲ្យបានច្រើន នៅពេលថ្ងៃ។

សាលា Arqam ដែលគ្រប់គ្រងដោយលោកនាយក Falak Naz បានផ្លាស់ប្តូរម៉ោងសិក្សា ដោយឲ្យសិស្សចូលរៀនឲ្យបានលឿន និងចេញឲ្យបានលឿន ត្រឹមម៉ោង ៩ព្រឹក ដើម្បីចៀសពីការប៉ះកម្ដៅពេលថ្ងៃត្រង់ដែលក្ដៅសឹងឆេះ។ សាលាកំពុងរក្សាថាមពលតាមរយៈម៉ាស៊ីនភ្លើង ២គ្រឿង ខណៈដែលសិស្សានុសិស្សភាគច្រើន ត្រូវបានឲ្យនៅក្រោមម្លប់ និងផ្តល់ទឹកបរិភោគពេញមួយថ្ងៃ។

គួរបញ្ជាក់ថា ទីក្រុង Lahore បានជួបប្រទះសីតុណ្ហភាពពេលថ្ងៃឡើងដល់កម្រិតយ៉ាងទាបក៏ ៤០អង្សាសេដែរ នៅសប្តាហ៍មុន ហើយត្រូវបានគេរំពឹងថា នឹងជួបជាមួយកម្ដៅឡើងខ្ពស់បន្ថែមទៀត នៅសប្តាហ៍ក្រោយ៕