នៅព្រឹកថ្ងៃអាទិត្យ ទី២៦ ខែឧសភា ឆ្នាំ២០២៤នេះ កម្ពុជាបានរៀបចំការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក និងក្រុមប្រឹក្សាខណ្ឌ អាណត្តិទី៤ ឆ្នាំ២០២៤។
ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ អាណត្តិទី៤នេះ មានគណបក្សនយោបាយចំនួន៥ នឹងចូលរួមប្រកួតប្រជែង ដែលរួមមាន៖ ទី១៖ គណបក្ស ប្រជាជនកម្ពុជា, ទី២៖ គណបក្សឆន្ទៈខ្មែរ, ទី៣៖ គណបក្សកម្លាំងជាតិ, ទី៤៖ គណបក្សហ៊្វុនស៊ិនប៉ិច និងទី៥៖ គណបក្សខ្មែររួបរួមជាតិ៕







