សម្ដេច​តេជោ ហ៊ុន សែន បញ្ជា​អភិបាល​រាជ​ធានី-ខេត្ត​ទាំង​អស់​ឱ្យ​រៀបចំ​បន្ថែម​មណ្ឌល​ចត្តាឡីស័ក​សម្រាប់​ពលករ​ខ្មែរ​វិល​ត្រឡប់​ពី​ថៃ

2021/08/07 12:28:18 am        120

ភ្នំពេញ៖ ប្រមុខ​រាជា​រដ្ឋាភិបាល​កម្ពុជា សម្ដេចតេជោ ហ៊ុន សែន បាន​បញ្ជា​ទៅ​អភិបាល​រាជធានី និង​ខេត្ត​ទាំងអស់ ឱ្យ​រៀបចំ​មណ្ឌល​ចត្តាឡីស័ក​បន្ថែម​ទៀត​សម្រាប់​ទទួល​ប្រជា​ពលរដ្ឋ​កម្ពុជា ដែល​កំពុង​សម្រុក​វិល​ត្រឡប់​មក​ពី​ប្រទេស​ថៃ​ចូល​មក​ស្រុក​កំណើត​វិញ។

ប្រមុខ​រាជ​រដ្ឋាភិបាល​ សម្ដេច​តេជោ ហ៊ុន សែន បាន​បញ្ជា​បែប​នេះ​នៅ​ក្នុង​សារ​ជា​សំឡេង​មួយ​ដែល​ត្រូវ​បាន​ចែក​រំលែក​តាម​តេឡេក្រាម​នៅ​ល្ងាច​ថ្ងៃ​នេះ។

សម្ដេច​តេជោ ហ៊ុន សែន មាន​ប្រសាសន៍​ថា៖ «ដូច្នេះ សូម​ឯកឧត្ដម​លោក​ជំទាវ​អភិបាល​ខេត្ត​រាជធានី​នៅ​បណ្ដា​ខេត្ត សូម​រៀបចំ​បន្ថែន​នូវ​ទីកន្លែង​ដែល​ត្រូវ​ធ្វើ​ចត្តាឡីស័ក​សម្រាប់​ទទួល​បង​ប្អូន​វិល​ត្រឡប់​មក​ពី​ព្រំដែន​កម្ពុជា-ថៃ និង​ក៏​ដូចជា​ដើម្បី​ទទួល​យក​បង​ប្អូន​ដែល​វិល​ត្រឡប់​មក​ពី​ព្រំដែន​កម្ពុជា-ថៃ ចូល​ទៅក្នុង​មណ្ឌល​ចត្តាឡីស័ក​នៅ​តាម​ទីកន្លែង​ដែល​បាន​រៀបចំ»។

ជាង​នេះ​ទៀត សម្ដេច​តេជោ ហ៊ុន សែន ក៏​បាន​បញ្ជា​ទៅ​អភិបាល​រាជ​ធានី​ និង​ខេត្ត​ទាំង​អស់ ឱ្យ​ផ្ទេរ​អ្នក​ជា​សះ​ស្បើយ​ពី​ជំងឺ​កូវីដ-១៩​ដែល​កំពុង​ធ្វើ​ចត្តាឡីស័ក​នៅ​តាម​មណ្ឌល​ចត្តាឡីស័ក​នានា ឱ្យ​ទៅ​ធ្វើ​ចត្តាឡីស័ក​នៅ​តាម​ផ្ទះ​រៀងៗ​ខ្លួន​វិញ ដោយ​ថា ដើម្បី​​យក​ទីតាំង​មណ្ឌល​ចត្តាឡីស័ក​ទាំង​នោះ​សម្រាប់​ពលករ​កម្ពុជា​ដែល​វិល​ត្រឡប់​មក​ពី​ប្រទេស​ថៃ។

សម្ដេច​តេជោ ហ៊ុន​ សែន មាន​ប្រសាសន៍ថា​៖ «អភិបាល​រាជ​ធានី​ខេត្ត​ដែល​នៅ​ខាង​ក្នុង ដែល​មាន​ពលករ​វិល​ត្រឡប់​មក​វិញ ត្រូវ​រៀបចំ​ឱ្យ​បាន​ច្បាស់​លាស់ ដោយ​ខិត​ខំ​បញ្ជូន​អ្នក​ដែល​កំពុង​ធ្វើ​ចត្តាឡីស័ក​នៅ​តាម​មណ្ឌល​ដែល​បាន​រៀបចំ ហើយ​ដែល​មាន​ស្ថានភាព​ធូរស្រាល ឱ្យ​ទៅ​ធ្វើ​ចត្តាឡីស័ក​នៅ​តាម​ផ្ទះ​របស់​ខ្លួន​វិញ»។

សម្ដេច​តេជោ ហ៊ុន សែន មាន​ប្រសាសន៍​បន្ត​ថា៖ «ការ​ធ្វើ​នេះ​ គឺ​ក្នុង​គោលដៅ​ដើម្បី​ត្រៀម​រៀបចំ​នូវ​ទីកន្លែង​សម្រាប់​បង​ប្អូន​ដែល​វិល​ត្រឡប់​មក​ពី​ប្រទេស​ថៃ ឬ​មណ្ឌល​ចត្តាឡីស័ក​នៅ​តាម​ព្រំដែន​កម្ពុជា-ថៃ ដើម្បី​ធ្វើ​ចត្តាឡីស័ក​ជំនួស»។

សម្ដេចតេជោ ហ៊ុន សែន មាន​ប្រសាសន៍​បន្ថែម​ថា៖ «អ៊ីចឹង​ម្ខាងគឺ​ត្រូវ​រៀបចំ​ទីកន្លែង​ថ្មី និង​ម្ខាង​ទៀត​គឺ​ត្រូវ​រៀបចំ​ផ្ទេរ​អ្នក​ដែល​កំពុង​ធ្វើ​ចត្តាឡីស័ក​​ទៅ​ធ្វើ​ចត្តាឡីស័ក​​នៅ​តាម​ផ្ទះ​របស់​ខ្លួន​វិញ ដើម្បី​ត្រៀម​បម្រុង​ទុក​ទីកន្លែង​នេះ​សម្រាប់​ទទួល​បង​ប្អូន​មក​ពី​ប្រទេស​ថៃ»៕

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        1
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        1
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm