ត្បូងឃ្មុំ ៖ គិតត្រឹមម៉ោង ១០ ព្រឹកថ្ងៃទី ២៦ ខែឧសភា ឆ្នាំ២០២៤ ដំណើរការបោះឆ្នោតក្រុមប្រឹក្សា រាជធានី / ខេត្ត /ក្រុង/ស្រុក/ខណ្ឌ ក្នុងខេត្តត្បូងឃ្មុំ បានដំណើរការទៅយ៉ាងរលូនដោយពុំមានបាតុភាពអ្វីកើតឡើងនោះទេ សម្រាប់ការិយាល័យបោះឆ្នោតទាំង៧ ដោយក្នុងនោះមានការិយាល័យចំនួន៦ មានអង្គបោះឆ្នោតទៅចូលរួមបោះបាន ១០០% ដោយមានតែ១ការិយាល័យប៉ុណ្ណោះដែលបាន៩៨ % ។ នេះបើតាមការបញ្ជាក់របស់លោក ហ៊ាង សុផល ប្រធាមគណៈកម្មការរៀបចំការបោះឆ្នោតខេត្តត្បូងឃ្មុំ ។
លោក ហ៊ាង សុផល មានប្រសាសន៍ឱ្យដឹងទៀតថា ខេត្តត្បូងឃ្មុំមានការិយាល័យចំនួន៧ និងមានអង្គបោះឆ្នោតចំនួន ៥៣៦ នាក់ គិតត្រឹមម៉ោង៩និង៣០ នាទី មានអង្គបោះឆ្នោតមកចូលរួមបោះឆ្នោតចំនួន ៥៣៥ នាក់ ដោយនៅមានអ្នកបោះឆ្នោតតែម្នាក់ប៉ុណ្ណោះនៅការិតាល័យលេខ ០០៤ ក្នុងស្រុកអូរាំឪ ដែលមិនទាន់មកបោះ។





