ការបោះឆ្នោតក្រុមប្រឹក្សារអាណត្តិទី៤ក្នុងខេត្តកំពត បញ្ចប់ដោយភាពល្អប្រសើរ

2024/05/26 06:58:01 pm        264

អ្នកសង្កេតការណ៍ និងប្រធានគណៈកម្មការរៀបចំការបោះឆ្នោតខេត្តកំពត បានបញ្ជាក់ថា ដំណើរ ការបោះឆ្នោតជ្រើសក្រុមប្រឹក្សារាជធានីខេត្តក្រុងស្រុកខណ្ឌអាណត្តិទី៤ខេត្តកំពត ប្រព្រឹត្តទៅ ដោយ​រលូន មានតម្លាភាព ត្រឹមត្រូវ យុត្តិធម៌ និងរក្សាការសម្ងាត់ គ្មានការបង្ខិតបង្ខំ ហើយ​ចំពោះ​ស​ន្តិសុខសណ្តាប់ល្អ អង្គបោះឆ្នោតចូលរួមបានគ្រប់គ្នា ធ្វើឲ្យការបោះឆ្នោតទូទាំងខេត្ត បិទ​បញ្ច​ប់ត្រឹម​ម៉ោង៩ព្រឹក ។

អ្នកសង្កេតការណ៍មកពីសហភាពសហព័ន្ធយុវជនកម្ពុជា និងគណបក្សប្រជាជនកម្ពុជា បាន បង្ហាញ​ការ​មើលឃើញរបស់ខ្លួនថា តាមការពិនិត្យជាក់ស្តែង ដំណើរការ​នៃ​ការ​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សារាជធានីខេត្តក្រុងស្រុកខណ្ឌអាណត្តិទី៤ នៅខេត្តកំពត ប្រព្រឹត្តិទៅ​បាន​ល្អ​ប្រសើរ ទាំងមុនពេល និង អំឡុងពេលបោះ និងរាប់សន្លឹកឆ្នោត គឺគោរពតា​មគោ​លការណ៍​ប្រជាធិបតេយ្យ​បាន​ល្អ។ អ្នកសង្កេត ការណ៍យល់ថា ការបោះឆ្នោតក្រុមប្រឹក្សានេះ ពិតជាមាន​តម្លាភាព ត្រឹមត្រូវ យុត្តិធម៌ និងរក្សាការសម្ងាត់ គ្មានការបង្ខិតបង្ខំ កំរាមគំហែង ។

ប្រធានគណៈកម្មាការរៀបចំការបោះឆ្នោតខេត្តកំពត លោក អ៊ុង វិសាល បានបញ្ជាក់ថា ការបោះ ឆ្នោត​លើកនេះកាន់តែមានភាពល្អប្រសើរ ដោយសារមន្ត្រី គ.ជ.បបានខិតខំ និងធ្វើការផ្សព្វ​ផ្សាយ​បាន​ទូលំ ទូលាយ ធ្វើឲ្យសាធារណៈជន គណបក្សនយោបាយ និងអង្គបោះឆ្នោតយល់ច្បាស់ និង​ចូល​រួម​ការបោះ ឆ្នោតបានរួសរាន់ និងឆាប់ហ័ស។

លោកបានបញ្ជាក់ថា គិតត្រឹមម៉ោង១០ព្រឹកនេះ គ.ខ.ប ទទួលបានរបាយការណ៍ រាប់សន្លឹកឆ្នោត ចំនួន​២ការិយាល័យប៉ុណ្ណោះ ហើយចំពោះពាក្យបណ្តឹងផ្សេងៗក៏គ្មានដែរ។

ខេត្តកំពត មានការិយាល័យបោះឆ្នោតចំនួន៩ការិយាល័យ លេខកូដមណ្ឌលខេត្ត០៧ អ្នកបោះ ឆ្នោត មានចំនួន៥៦១នាក់ មាន៥ គណបក្សនយោបាយចូលរួម ១- គណបក្សប្រជាជនកម្ពុជា, ២-គណបក្សកម្លាំងជាតិ, ៣- គណបក្សខ្មែររួបរួមជាតិ, ៤- គណបក្សហ៊្វុនស៊ីនប៉ិច, ៥-គណបក្ស​ឆន្ទៈខ្មែរ និងមាន អ្នកសង្កេតការណ៍មកពីគណបក្សនយោបាយពេញសិទ្ធិ ចំនួន១៣នាក់ បម្រុង​ចំនួន​១២​នាក់ អ្នក សង្កេតការណ៍ជាតិ សមាគម អង្គការ មានចំនួន៧៤នាក់៕ អត្ថបទ៖ អន សារឹម

 

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        1
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        1
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ

2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm
​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm
​លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm
​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm