
តាមវីដេអូ ដែលទទួលបានពីអ្នកព័ត៌មាន Reuters កាលពីថ្ងៃសៅរ៍ បានបង្ហាញមនុស្សជាច្រើននាក់ កំពុងជម្លៀសខ្លួន ចេញពីកោះ នីវ៉ែល កាលេដូនី (New Caledonia) បន្ទាប់ពីមានអំពើកុបកម្មរយៈពេល១
សប្ដាហ៍មក។
ប្រភពមួយ បានប្រាប់អ្នកសារព័ត៌មាន Reuters ថា ជនជាតិបារាំង និង នូវវ៉ែលហ្សេឡង់ បានចាកចេញពីរដ្ឋធានី នូមេអា (Noumea) តាមយន្ដហោះរបស់កងទ័ពអាកាសនូវ៉ែល ហ្សេឡង់។
ប្រព័ន្ធផ្សព្វផ្សាយក្រុងស្រុក ដែលដកស្រង់ប្រភពពីការិយាល័យរបស់រដ្ឋអាជ្ញាមូលដ្ឋាន បានឱ្យដឹងថា នគរបាលបានបាញ់សម្លាប់ បុរសម្នាក់ នៅក្នុងកោះប៉ាស៊ីហ្វិកដែលគ្រប់គ្រងដោយបារាំងមួយនេះ កាលពីល្ងាចថ្ងៃសុក្រ ១ថ្ងៃបន្ទាប់ពី ប្រធានាធិបតី អេម៉ានុយអែល ម៉ាក្រុង បានធ្វើទស្សនកិច្ច ដើម្បីព្យាយាមរម្ងាប់ភាពតានតឹង កន្លងមក។

ទូរទស្សន៍NC La 1ere (អិនសេ ឡាប្រឺមីញែរ) ដែលស្រង់ប្រភពពី រដ្ឋអាជ្ញា បាននិយាយថា មន្រ្ដីនគរបាលម្នាក់ បានប្រើប្រាស់ កាំភ្លើងរបស់គាត់ ខណ:ដែល គាត់និងអ្នករួមការងារម្នាក់ទៀត បានរងការវាយប្រហារពីមនុស្ស១ក្រុម មានគ្នា ១៥នាក់ មុនពេលដែល បានបាញ់ប្រហារ៕