ការបោះឆ្នោតជ្រើសរើសសមាជិកក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក អាណត្តិទី៤ ឆ្នាំ២០២៤ ក្នុងខេត្តកំពង់ ធំ បានដំណើរការយ៉ាងរលូននៅគ្រប់ការិយាល័យបោះឆ្នោតទាំងអស់ ខណៈដែលអ្នកបោះឆ្នោតទាំងអស់ បានមានវត្តមានចូលរួមបោះឆ្នោត ។
ការបោះឆ្នោតក្រុមប្រឹក្សាអាណត្តិទី៤ ដែលបានដំណើរការចាប់ពីម៉ោង៧ព្រឹកថ្ងៃទី២៦ ខែឧសភា នេះមក សម្រាប់ខេត្តកំពង់ធំ គឺបានប្រព្រឹត្តិទៅដោយសេរី យុត្តិធម៌ តម្លាភាព ពោលគឺប្រកបដោយលទ្ធិប្រ ជាធិបតេយ្យ ។ គណៈកម្មការការិយាល័យរៀបចំការបោះឆ្នោត បានរៀបចំការងាររបស់ខ្លួនទៅតាមនីតិវិធី ខណៈអ្នកបោះឆ្នោតទាំងអស់ ក៏បានចូលរួមបំពេញកាតព្វកិច្ចរបស់ខ្លួនផងដែរ ។
លោក ព្រុំ សៅឌី ប្រធានគណៈកម្មការការិយាល័យរៀបចំការបោះឆ្នោត បានបង្ហាញថា ក្នុងខេត្តកំ ពង់ធំ មានអ្នកបោះឆ្នោត ចំនួន៥៨៥នាក់ ។ មានគណបក្សនយោបាយចំនួន៥ បានចុះឈ្មោះប្រកួតប្រ ជែង រួមមាន ១. គណបក្សប្រជាជនកម្ពុជា ២. គណបក្សឆន្ទៈខ្មែរ ៣. គណបក្សហ្វុនស៊ិនប៉ិច ៤.គណបក្ស កម្លាំងជាតិ និងគណបក្សរួបរួមជាតិ ៕អត្ថបទ៖ លី សាងស៊ីន