
ក្រុមវេជ្ជបណ្ឌិតនៅមន្ទីពេទ្យ ក្នុងក្រុង ចាកូបាបាត (Jacobabad) ភាគខាងត្បូងប្រទេសប៉ាគីស្ថាន កំពុង មមាញឹកព្យាបាល អ្នកជំងឺជាច្រើននាក់ កាលពីថ្ងៃសៅរ៍ ខណ:ដែល មនុស្សកាន់តែច្រើន បានរងគ្រោះដោយសាររលកកម្ដៅខ្លាំង ដែលកំពុងកើតមាននៅទូទាំងតំបន់។
បុរស និងស្រី្ដជាច្រើននាក់ ដែលសំរាកលើគ្រែ នៅឯមន្ទីពេទ្យស៊ីវិល ចាកូបាបាត (Jacobabad) ភាគច្រើន កំពុងទទួលការព្យាបាលចាក់តាមសរសៃឈាម សំរាប់អ្នកជំងឺសុរិយរោគ និងអ្នកខ្យល់គរដោយសារកម្ដៅខ្លាំង ខណ:កម្ដៅ បានឡើងដល់៤៨ អង្សា សេ កាលពីថ្ងៃសៅរ៍។

វេជ្ជបណ្ឌិត ហ្គូឡាម ម៉ូហាមម៉ាត់ (Ghulam Mohammad) បាននិយាយថា ក្រុមវេជ្ជបណ្ឌិត កំពុងទទួល អ្នកជំងឺដែលសុរិយរោគប្រមាណ១០នាក់ ទៅ ១២នាក់ រាល់ថ្ងៃ ហើយមន្ទរពេទ្យ បានបង្កើតអោយមាន មណ្ឌលឆ្លើយតបដើម្បីទប់ស្កាត់ចំនួន ករណីអ្នកជំងឺនេះ។
ក្រសួងសុខាភិបាលបាននិយាយថា បម្រែបម្រួលអាកាសធាតុរបស់ប្រទេសនេះ គឺមានប្រមាណ២៦ស្រុក កំពុងទទួលរងរលកកម្ដៅខ្លាំង ដែលបានកើតឡើងកាលពី ថ្ងៃព្រហស្បតិ៍ ជាមួយនឹងរយ:ពេលក្ដៅថ្មីៗនេះ ទំនងជាអូសបន្លាយរហូតដល់ ថ្ងៃទី៣០ឧសភា។