
ប្រធានាធិបតីអ៊ុយក្រែន លោក វ៉្លូឌីមៀ ហ្សេលិនស្គី បានចេញនូវការអង្វរករថ្មីមួយកាលពីថ្ងៃសៅរ៍ ដោយសុំប្រព័ន្ធការពារដែនអាកាសបន្ថែម ដើម្បីអាចការពារក្រុងខាគីវ ដែលជាក្រុងធំបំផុតទីពីររបស់ប្រទេសលោក។
រុស្ស៊ី បានវាយប្រហារលើហាងលក់គ្រឿងម្ភារ: DIY កុំព្យូ័រក្នុងក្រុងខាគីវ កាលពីថ្ងៃសៅរ៍ ដោយបានសម្លាប់មនុស្សយ៉ាងហោចណាស់ ២នាក់ និងជាច្រើននាក់ទៀត រងរបួស និងបានបង្កឱ្យមានភ្លើងឆេះដ៏ធំមួយ ដែលក្រុមពន្លត់អគ្គិភ័យ កំពុងធ្វើការពន្លត់ភ្លើងនោះ។
លោក ហ្សេលិនស្គី បាននិយាយថា ការវាយប្រហារនេះ គឺជាការបង្ហាញមួយផ្សេងទៀតពីភាពចំកួត
របស់រុស្ស៊ី ហើយមានតែម្នាក់ប៉ុណ្ណោះដែលឆ្កួត គឺលោក ពូទីននេះឯង ដែលមានលទ្ធភាពធ្វើភេរវកម្មលើប្រជាជនដូច្នេះ។
ក្រុមមន្រ្ដីមូលដ្ឋាន បាននិយាយថា គ្រាប់បែកកំណត់គោលដៅ បានវាយប្រហារចំផ្សារទំនើប ក្នុងសង្កាត់អ្នកស្រុកក្នុងក្រុង។

អជ្ញាធរ ក្រុងគីវ បាននិយាយថា មនុស្សជាច្រើនាក់គេមិនអាចគណនាបានទេ ចំពោះហេតុការនោះ ប៉ុន្ដែមិនបានផ្ដល់ទូរលេខភ្លាមៗទេ។ ក្រុមមន្រ្ដីនិយាយថា មនុស្ស ចាប់ពី២០០នាក់ឡើង អាចនឹងស្ថិត នៅក្នុងផ្សារទំនើបនៅចំពេលដែលមានការវាយប្រហាកើតឡើង។
ក្រុងមូស្គូ បដិសេធន៍ថា មិនបានតម្រង់គោលដៅលើជនស៊ីវិលទេ ប៉ុន្ដែមនុស្សរាប់ពាន់នាក់ ត្រូវបានសម្លាប់ និងរងរបួស អំឡុងពេល ចូលលុកលុយទ្រង់ទ្រាយធំរបស់ខ្លួន ក្នុងប្រទេសអ៊ុយក្រែន រយ:ពេល២៧ខែកន្លងទៅនេះ៕
