ដំណេីរការបោះឆ្នោតការិយាល័យខណ្ឌមានជ័យប្រព្រឹត្តទៅដោយភាពល្អប្រសេីរ

2024/05/26 07:40:34 pm        83

ភ្នំពេញ៖ ការបោះឆ្នោតជ្រេីសរេីសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ អាណិត្តទី៤ នៅការិយាល័យបោះឆ្នោត ០០០៦ ក្នុងខណ្ឌមានជ័យ គិតត្រឹមរសៀលថ្ងៃទី២៦ ខែឧសភានេះបានដំណេីរការដោយភាពល្អប្រសេីរនិងគ្មានភាពអវិជ្ជមាននោះទេ។ 

យោងតាមលោក ប៉ុក សុភ័ក្ត្រ ប្រធានការិយាល័យបោះឆ្នោត០០០៦ ខណ្ឌមានជ័យ បានឲ្យព័ត៌មឆន ប៊ីធីវី ដឹងថា ចាប់តាំងពីព្រឹករហូតមកដល់ពេលនេះ ចំពោះការិយាល័យបោះឆ្នោត០០០៦ អ្នកចូលរួមបោះឆ្នោតដែលបានបង្ហាញវត្តមានមានចំនួន ៧៦នាក់ ក្នុងចំនួនសរុប ៧៧នាក់។ លោកឲ្យដឹងទៀតថា ការបោះឆ្នោតក្រុមប្រឹក្សានេះ ពិតជាមានតម្លាភាព ត្រឹមត្រូវ យុត្តិធម៌ និងរក្សាការសម្ងាត់ ជាពិសេសគឺគ្មានការបង្ខិតបង្ខំ ឬកំរាមគំហែងពីជនណាម្នាក់ឡេីយ។ 

លោក ឡាយ អូន ភ្នាក់ងារអង្កេតការណ៍មកពីគណបក្សប្រជាជនកម្ពុជា បានឲ្យប៊ីធីវី ដឹងដែរថា ទិដ្ឋភាពជារួមក្នុងការិយាល័យបោះឆ្នោត០០០៦ ខណ្ឌមានជ័យនេះ ទាំងការរៀបចំ និងអ្នកចូលរួមបោះឆ្នោតទាំងអស់ គឺប្រព្រឹត្តទៅដោយរលូននិងល្អប្រសេីរ ព្រមជាមួយទឹកមុខសប្បាយរីករាយគ្រប់ៗគ្នា។

សូមជម្រាបជូនថា ការិយាល័យបោះឆ្នោត០០០៦ ខណ្ឌមានជ័ហ មានគណបក្សនយោបាយចូលរួមចំនួន៥ មានដូចជា គណបក្សប្រជាជនកម្ពុជា, គណបក្សឆន្ទៈខ្មែរ, គណបក្សហ្វ៊ុនស៊ិនប៉ិច, គណបក្សខ្មែររួបរួមជាតិ និងគណបក្សកម្លាំងជាតិ។ ដោយឡែក អ្នកអង្កេតការណ៍ និងតាមដានមានចំនួនជាង១០នាក់ មកពីសមាគមនារីកម្ពុជា , សហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) , ភ្នាក់ងារអង្កេតការណ៍ និងអ្នកអង្កេតការណ៍ជាតិ៕

អត្ថបទ ៖ ឈិត បូរ៉ាវី


អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        1
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        1
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm