
ពលរដ្ឋអ៊ីស្រាអែលរាប់ពាន់នាក់បានប្រមូលផ្តុំគ្នានៅទីក្រុង Tel Aviv កាលពីថ្ងៃសៅរ៍ ២៥ ឧសភា តវ៉ាប្រឆាំងការដំណោះស្រាយរបស់រដ្ឋាភិបាលអ៊ីស្រាអែល ចំពោះស្ថានការណ៍នៅតំបន់ហ្កាហ្សាស្ទ្រីប បន្ទាប់ពីសង្គ្រាមជាង៧រខែជាមួយក្រុមសកម្មប្រយុទ្ធហាម៉ាសប៉ាឡេស្ទីននៅហ្កាហ្សា។
អ្នកស្រុក Petah Tikva លោក Tomer ដែលបានរត់ទៅទីក្រុង Tel Aviv ចម្ងាយជិត ១០គីឡូម៉ែត្រ បាននិយាយថា លោកមកធ្វើរឿងត្រឹមត្រូវ ហើយតវ៉ាប្រឆាំងនឹងរបបនេះ ។
សង្គ្រាមបានផ្ទុះឡើងបន្ទាប់ពីក្រុមសកម្មប្រយុទ្ធហាម៉ាស បានវាយលុកឆ្លងព្រំដែន និងវាយប្រហារនៅតាមសហគមន៍នានា នៅភាគខាងត្បូងប្រទេសអ៊ីស្រាអែល កាលពីថ្ងៃទី ៧ ខែតុលា ដោយបានសម្លាប់មនុស្ស ប្រមាណ១.២០០នាក់ និងចាប់មនុស្ស ២៥៣នាក់ ជាចំណាប់ខ្មាំង ។

យោងតាមអាជ្ញាធរសុខាភិបាលនៅក្នុងទឹកដីនេះ ពលរដ្ឋប៉ាឡេស្ទីនជាង៣៥.០០០នាក់ ត្រូវបានសម្លាប់នៅក្នុងការវាយលុកដោយកងកម្លាំងយោធារបស់អ៊ីស្រាអែលនៅតំបន់ហ្កាហ្សាស្ទ្រីបចាប់តាំងពីថ្ងៃទី ៧ ខែតុលា ឆ្នាំ២០២៣ មក ៕