សម្ដេច​តេជោ ហ៊ុន សែន បញ្ជា​ឱ្យ​ទៅ​កង​ទ័ព​ឱ្យ​បញ្ចេញ​រថយន្ត​២០០​គ្រឿង​ដឹក​ជញ្ជូន​ពលករ​ខ្មែរ​មក​ធ្វើ​ចត្តាឡីស័ក​បន្ត​នៅ​ខាង​ក្នុង​ប្រទេស

2021/08/07 01:08:43 am        849

ភ្នំពេញ៖ ប្រមុខ​រាជ​រដ្ឋាភិបា​លកម្ពុជា សម្ដេច​តេជោ ហ៊ុន សែន បាន​បញ្ជាទៅ​កង​ទ័ព​ឱ្យ​បញ្ចេញ​រថយន្ត​រហូត​ដល់ ២០០​គ្រឿង​ ទៅ​ដឹក​ជញ្ជូន​ពលករ​ខ្មែរ​ដែល​បាន​ធ្វើ​ចត្តាឡីស័ក​រយៈ​ពេល ១​សប្ដាហ៍​រួច​មក​ហើយ​នៅ​តាម​បណ្ដា​ខេត្ត​ជាប់​ព្រំដែន ឱ្យ​មក​បន្ត​ធ្វើ​ចត្តាឡីស័ក​បន្ថែម​ទៀត​នៅ​តាម​បណ្ដា​ខេត្ត​ជា​ស្រុក​កំណើត​របស់​ពួកគេ។

ប្រមុខ​រាជ​រដ្ឋាភិបាល​កម្ពុជា បាន​ចេញ​បញ្ជា​បែប​នេះ​នៅ​ក្នុង​សារ​ជា​សំឡេង​ដែល​ត្រូវ​បាន​ចែក​ចាយ​តាម​ប្រព័ន្ធ​បញ្ជូន​សារ​តេឡេក្រាម​នៅ​ល្ងាច​ថ្ងៃ​នេះ។

សម្ដេច​តេជោ ហ៊ុន សែន មាន​ប្រសាសន៍​ថា​៖ «កិច្ចការ​ទី​ពីរ គឺ​សុំ​ឱ្យ​កង​អង្គភាព​ដឹក​ជញ្ជូន​របស់​កង​យោធ​ពល​ខេមរ​ភូមិន្ទ ហើយ​ត្រូវ​បញ្ជូនរថយន្ត​បន្ថែម​ទៅ​ពី​ខាង​ក្រោយ​ដែល​ត្រៀម​រៀបចំ​ប្រមាណ​ជា​ ២០០​គ្រឿង ដឹក​ជញ្ជូន​បង​ប្អូន​ដែល​បាន​ធ្វើ​ចត្តាឡីស័ក​នៅ​តាម​មណ្ឌល​តាម​ព្រំដែន​កម្ពុជា-ថៃ​ចំនួន ៧​ថ្ងៃ​រួច​មក​ហើយ​នោះ ត្រូវ​ដឹក​ជញ្ជូន​បង​ប្អូន​ទាំង​នេះ ចូល​មក​កាន់​ខេត្ត​ខាង​ក្រោយ ប្រគល់​ឱ្យ​ខេត្ត​ និង​រាជធានី​ខាង​ក្រោយ​ដើម្បី​ឱ្យ​បន្ត​ធ្វើ​ចត្តាឡីស័ក​នៅ​ខាង​ក្នុង»។

សម្ដេច​តេជោ ហ៊ុន សែន បញ្ជាក់​ថា ការសម្រេច​បែប​នេះ គឺ​ដើម្បី​ផ្ដល់​ទីកន្លែង​ចត្តាឡីស័ក​ទៅ​ដល់​ពលករ​ខ្មែរ​ថ្មី​ទៀត ដែល​ទើប​វិល​ត្រឡប់​ពី​ប្រទេស​ថៃ ឆ្លង​ដែន​មក​ដល់​ប្រទេស​កំណើត​វិញ។

ប្រមុខ​រាជ​រដ្ឋាភិបាល​កម្ពុជា បាន​ចេញ​បញ្ជា​បែប​នេះ បន្ទាប់​ពី​បាន​ទទួល​ដំណឹង​ថា ពលរដ្ឋ​ខ្មែរ​កាន​់តែ​ច្រើន បាន​សម្រុក​វិល​ត្រឡប់​ពី​ប្រទេស​ថៃ ចូល​មក​ប្រទេស​កំណើត​វិញ​នា​ពេល​ថ្មីៗ បន្ទាប់​ពី​ប្រទេស​ថៃ​ប្រឈម​មុខ​នឹង​ការ​ឆ្លង​រីក​រាល​ដាល​នៃ​មេរោគ​កូវីដ-១៩​រឹត​តែ​ធ្ងន់ធ្ងរ​ឡើង៕

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        133
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        112

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm