
កាលពីចុងសប្ដាហ៍នេះ សហរដ្ឋអាមេរិក បានបង្ហាញក្ដីបារម្ភកាន់តែខ្លាំងចំពោះសកម្មភាពយោធារយៈពេល២ថ្ងៃដែលទើបបញ្ចប់របស់ចិននៅជុំវិញកោះតៃវ៉ាន់ ។
សេចក្ដីថ្លែងការណ៍មួយ ដែលធ្វើឡើងដោយលោក Matthew Miller អ្នកនាំពាក្យក្រសួងការបរទេសអាមេរិក បាននិយាយថា សហរដ្ឋអាមេរិក ពិតជាមានក្ដីបារម្ភខ្លាំងណាស់ជុំវិញសមយុទ្ធរបស់កងទ័ពរំដោះប្រជាជនចិន នៅក្នុងច្រកសមុទ្រ តៃវ៉ាន់ ក៏ដូចជាជុំវិញកោះនេះ។
លោកបាននិយាយថា យើងជំរុញយ៉ាងទទូចឱ្យទីក្រុងប៉េកាំងធ្វើសកម្មភាពដោយអត់ធ្មត់។ ការប្រើការទង្វើធម្មតា ទម្លាប់ និងប្រជាធិបតេយ្យជាលេសសម្រាប់ការបង្កហេតុខាងយោធា ធ្វើឱ្យមានហានិភ័យកើនឡើង និងលុបបំបាត់បទដ្ឋានយូរអង្វែងដែលបានរក្សាសន្តិភាព និងស្ថិរភាពនៅទូទាំងច្រកសមុទ្រតៃវ៉ាន់ អស់រយៈពេលជាច្រើនទសវត្សរ៍ ដែលមានសារៈសំខាន់សម្រាប់សន្តិសុខក្នុងតំបន់ និងវិបុលភាពពិភពលោក និងជាបញ្ហាដែលអន្តរជាតិព្រួយបារម្ភ។

សេចក្ដីថ្លែងការណ៍ដដែលបាននិយាយថា សហរដ្ឋអាមេរិក នៅតែប្ដេជ្ញាប្រកាន់ភ្ជាប់គោលការណ៍ចិនតែមួយ។
គួររម្លឹកថា សមយុទ្ធនេះ បានកើតមានឡើងត្រឹមតែ៣ថ្ងៃប៉ុណ្ណោះ បន្ទាប់ពីមេដឹកនាំថ្មីរបស់កោះតៃវ៉ាន់ លោក ឡៃ ឆឹង-ទ័រ(Lai Ching-te) បានស្បថចូលកាន់តំណែងនៅសប្ដាហ៍នេះ ៕
