សមយុទ្ធកងទ័ពជើងទឹកកម្ពុជា និងចិនបិទបញ្ចប់នៅថ្ងៃទី២៧នេះ នៅលើនាវាខ្នាតយក្សរបស់ចិន

2024/05/27 12:01:49 pm        414

ក្រោយធ្វើសមយុទ្ធរួមគ្នានៅលើលំហរសមុទ្រកម្ពុជារវាងកងទ័ពជើងទឹកកម្ពុជា និងកងទ័ពជើងទឹករបស់ចិន អស់រយៈពេល១២ថ្ងៃ ក្រោមប្រធានបទ«ប្រតិបត្តិការរំដោះចំណាប់ខ្មាំងពីក្រុមភេរវករដែលចាប់ជំរឹតនាវាដឹកទំនិញ» នៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៤នេះបានបិទបញ្ចប់ជាផ្លូវការក្រោមបរិយាកាសប្រកប ដោយភាពជោគជ័យ និងទទួលបានបទពិសោធន៍គ្នាទៅវិញទៅមកយ៉ាងត្រចះត្រចង់នោះ។

 កម្មវិធីបិទនេះ គឺធ្វើឡើងនៅលើនាវាចម្បាំងលេខ៩៨៥របស់ភាគីចិន ដែលកំពុងតែធ្វើការសំចតនៅលើកំពង់ផែស្វយ័តខេត្តព្រះសីហនុរបស់កម្ពុជា ក្រោមអធិបតីភាពនាយឧត្តមសេនីយ៍ ឥត សារ៉ាត់ អគ្គមេបញ្ជាការរង នាយសេនាធិការចម្រុះ និងជាប្រធានគណៈកម្មការដឹកនាំធ្វើលំហាត់ និងសមយុទ្ធកងយោធពលខេមរភូមិន្ទ និងលោកឧត្តមនាវីទោ កៅ សីវឈឹង នាយរងសេនាធិការតំបន់ភូមិភាគខាងត្បូង នៃកងទ័ពរំដោះប្រជាជនចិន និងជាប្រធានក្រុមការងារដឹកនាំសមយុទ្ធភាគីចិន។

កងទ័ពជើងទឹកកម្ពុជា និងចិន បានធ្វើសមយុទ្ធរួមគ្នាដែលមានឈ្មោះថា «សមយុទ្ធកងទ័ពជើងទឹកនាគមាស-ឆ្នាំ២០២៤»នេះគឺជាលើកដំបូង គឺធ្វើឡើងដើម្បីជាការផ្លាស់ប្ដូរបទពិសោធន៍ រក្សាបានកិច្ចការប្រតិបត្តិការ បង្កើនទំនុកចិត្តជាមួយគ្នាកាន់តែរឹងមាំ និងបន្តជំរុញអភិវឌ្ឍន៍ទំនាក់ទំនងរវាងកងទ័ពជើងទឹកប្រទេសទាំងពីរឲ្យកាន់តែល្អប្រសើរបន្ថែមទៀត។ 

សមយុទ្ធរវាងកងទ័ពជើងទឹកកម្ពុជា និងកងទ័ពជើងទឹកចិននេះ គឺមានរយៈពេល១២ថ្ងៃ ដែលបានចាប់ផ្ដើមពីថ្ងៃទី១៦ដល់ថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៤នេះ នៅលើផ្ទៃសមុទ្រកម្ពុជា ក្នុងខេត្តព្រះសីហនុ។ សមយុទ្ធនេះមានការចូលរួមពីកងទ័ពជើងទឹកកម្ពុជា-ចិនសរុប៧៨២នាក់ នាវាចំនួន១៤គ្រឿង និងឧទ្ធម្ភាគចក្រ២គ្រឿង ក្នុងប្រតិបត្តិការរំដោះចំណាប់ខ្មាំងពីក្រុមភេរវករដែលចាប់ជំរឹតនាវាដឹកទំនិញ។

សមយុទ្ធជាលើកដំបូងរវាងកងទ័ពជើងទឹកកម្ពុជា និងចិននេះនឹងត្រួសត្រាយផ្លូវធ្វើឲ្យកិច្ចសហប្រតិបត្តិការរវាងកងទ័ពប្រទេសទាំងពីរកាន់តែល្អប្រសើរឡើង ពិសេសការផ្លាស់ប្តូរពិសោធន៍ ការបង្កើនសមត្ថភាព លើប្រតិបត្តិការប្រើប្រាស់កម្លាំង មធ្យោបាយកងទ័ពជើងទឹក ដើម្បីទប់ទប់ទល់នឹងបញ្ហាប្រឈមនានាដែលបង្ករឡើងដោយក្រុមភេរវកម្ម មួយវិញទៀតសមយុទ្ធនេះនឹងរួមចំណែកក្នុងបុព្វហេតុការពារសន្តិភាពក្នុងតំបន់ជាដើម។

សូមបញ្ជាក់ថាសមយុទ្ធកងទ័ពជើងទឹក នាគមាស-ឆ្នាំ២០២៤ រវាងកងយោធពលខេមរភូមិន្ទ និងកងទ័ពរំដោះប្រជាជនចិន មាន៣ប្រតិបត្តិការ សកម្មភាពចលនារូបភាពនាវា និង៩យុទ្ធវិធីសកម្មភាពរុករកនិងសង្គ្រោះ។ សកម្មភាពចលនារូបភាពទី១ គឺជារូបភាពចលនា នាវាចេញពីកំពង់ផែ ដោយផ្លូវទិស និងល្បឿនមិនកំណត់។ សកម្មភាពចលនារូបភាពទី២ គឺជារូបភាពចលនា នាវាមួយជួរបណ្តោយ។ សកម្មភាពចលនារូបភាពទី២នេះ មាន៣ក្រុមនាវាប្រតិបត្តិការ : ក្រុមទី១ មាននាវាចំនួន២គ្រឿង ជានាវាបម្រើការ។ ក្រុមទី២ មាននាវាចំនួន៦គ្រឿង ជានាវាប្រតិបត្តិការ។ ក្រុមទី៣ អូប័រ RHIB ចំនួន២គ្រឿង ជាក្រុមបម្រើការ និងប្រតិបត្តិការ។ និងសកម្មភាពចលនារូបភាពទី៣ គឺជារូបភាពចលនា នាវប្រតិបត្តិការសកម្មភាពលុករកសង្គ្រោះរំដោះចំណាប់ខ្មាំង។ ប្រតិបត្តិការទី៣នេះ គឺជាសកម្មភាពរុករកសង្គ្រោះរំដោះចំណាប់ខ្មាំង មាន៩យុទ្ធវិធី និងមានវិធីសាស្ត្រតាមលំដាប់លំដោយ។

តាមផែនការសមយុទ្ធកងទ័ពជើងទឹក នាគមាស២០២៤ គឺក្នុងគោលបំណងនៃការធ្វើសមយុទ្ធរវាងកងយោធពលខេមរភូមិន្ទ និងកងទ័ពរំដោះប្រចាជនចិន នាពេលនេះ គឺដើម្បីធ្វើការហ្វឹកហ្វឺនដកពិសោធន៍ រវាងគ្នាទៅវិញទៅមក លើប្រតិបត្តិការប្រើប្រាស់កម្លាំង មធ្យោបាយ កងទ័ពជើងទឹក កងយោធពល ខេមរភូមិន្ទ និងកងទ័ពរំដោះប្រជាជនចិន។ជាមួយគ្នានេះ សមយុទ្ធក៏សំដៅបង្កើនសមត្ថភាព ដែលស្តែងចេញពីការហ្វឹកហ្វឺន អនុវត្តជាក់ស្តែងក្នុងប្រតិបត្តិការរួមគ្មា៕ អត្ថបទបាន ចក់

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        1
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        1
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ

2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm
​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm
​លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm
​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm