មនុស្សជាង ៦៧០ នាក់ត្រូវគេបារម្ភថា ស្លាប់ក្នុងបំណាក់ដីនៅប៉ាពួនូវ៉ែលហ្គីណេ ខណៈការសង្រ្គោះកំពុងបន្ត

2024/05/27 08:41:59 am        155

ក្រុមសង្គ្រោះបន្ទាន់នៅប្រទេសប៉ាពួនូវ៉ែលហ្គីណេ នៅថ្ងៃច័ន្ទ (២៧ ឧសភា) នេះ បានបន្តកិច្ចខិតខំប្រឹងប្រែងជួយសង្គ្រោះរបស់ពួកគេដើម្បីស្វែងរកអ្នកនៅរស់រានមានជីវិត បន្ទាប់ពីមនុស្សជាង ៦៧០ នាក់ត្រូវគេបារម្ភថាបានស្លាប់ នៅក្នុងបំណាក់ដីដ៏ធំមួយ ដែលបានវាយប្រហារលើភូមិដាច់ស្រយាលមួយនៅក្នុងតំបន់ភាគខាងជើងនៃប្រទេសប៉ាស៊ីហ្វិកមួយនេះ។

ទីភ្នាក់ងារអន្តោប្រវេសន៍របស់អង្គការសហប្រជាជាតិ កាលពីថ្ងៃអាទិត្យ បាននិយាយថាមនុស្សប្រហែល ១.២៥០ នាក់ត្រូវបានផ្លាស់ទីលំនៅពីបំណាក់ដីដែលបានកើតឡើងនៅក្នុងខេត្ត អែនហ្កា (Enga) របស់ ប្រទេសប៉ាពួនូវ៉ែលហ្គីណេ កាលពីព្រឹកព្រលឹមថ្ងៃសុក្រ សប្ដាហ៍មុន។ លំនៅឋានជាង ១៥០ ខ្នងត្រូវបានកប់ក្រោមបំណាក់ដី ហើយលំនៅឋានប្រហែល ២៥០ ខ្នងត្រូវបានប្រជាជនបោះបង់ចោល។

នាយកប្រចាំប្រទេសនៃអង្គការ ឃែរ (CARE) អន្តរជាតិរបស់ប៉ាពួនូវ៉ែលហ្គីណេ លោកស្រី ចាស្ទីន មែកម៉ាហូន (Justine McMahon) បានប្រាប់ទូរទស្សន៍ ABC នៅថ្ងៃចន្ទ នេះថា ស្ថានភាពដ៏គ្រោះថ្នាក់ និងសណ្ឋានដីមិនស្ថិតស្ថេរ កំពុងរារាំងដល់កិច្ចខិតខំប្រឹងប្រែងជួយសង្គ្រោះ ហើយមនុស្សប្រមាណ ៤.០០០ នាក់បានរស់នៅក្បែរតំបន់រងផលប៉ះពាល់នោះ។

ក្រុមសង្គ្រោះបន្ទាន់កំពុងបន្តកិច្ចខិតខំប្រឹងប្រែងសង្រ្គោះ ប៉ុន្តែឧបករណ៍ធុនធ្ងន់ដែលត្រូវការសម្រាប់ការប្រតិបត្តិការមិនទាន់ទៅដល់ភូមិនៅឡើយទេ ដោយសារផ្លូវធំៗនៅតែត្រូវបានកាត់ផ្តាច់ ហើយការចេញចូលតំបន់កើតហេតុបានតែតាមរយៈឧទ្ធម្ភាគចក្រប៉ុណ្ណោះ៕

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសចិន៖ ចិន និងឥណ្ឌាគួរតែពង្រឹងសន្ទុះវិជ្ជមាន ក្នុងទំនាក់ទំនងទ្វេភាគី
2026/07/23 04:43:21 pm        1
ចិនចាប់ផ្តើមសមយុទ្ធបាញ់គ្រាប់ពិតរយៈពេល ២ថ្ងៃ នៅច្រកសមុទ្រតៃវ៉ាន់
2026/07/23 04:38:25 pm        1
ចិនបញ្ជាក់​ថា ខ្លួនបានបណ្តេញនាវាហ្វីលីពីន ជា​ឧប្បត្តិហេតុ​​​ថ្មី នៅសមុទ្រចិនខាងត្បូង
2026/07/23 04:35:31 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រដ្ឋមន្ត្រីការបរទេសចិន៖ ចិន និងឥណ្ឌាគួរតែពង្រឹងសន្ទុះវិជ្ជមាន ក្នុងទំនាក់ទំនងទ្វេភាគី

2026/07/23 04:43:21 pm
​គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 04:43:19 pm
​ចិនចាប់ផ្តើមសមយុទ្ធបាញ់គ្រាប់ពិតរយៈពេល ២ថ្ងៃ នៅច្រកសមុទ្រតៃវ៉ាន់
2026/07/23 04:38:25 pm
​ចិនបញ្ជាក់​ថា ខ្លួនបានបណ្តេញនាវាហ្វីលីពីន ជា​ឧប្បត្តិហេតុ​​​ថ្មី នៅសមុទ្រចិនខាងត្បូង
2026/07/23 04:35:31 pm
​អ៊ីរ៉ង់ព្រមានកំណត់គោលដៅទីតាំង​ថាមពលក្នុង​តំបន់ បើអាមេរិកវាយប្រហារហេដ្ឋារចនាសម្ព័ន្ធរបស់ខ្លួន​​
2026/07/23 04:32:20 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 07:20:42 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 02:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 10:35:56 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/22 10:53:31 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 02:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am