រថយន្តជំនួយ ២០០ គ្រឿងបានចូលក្នុងតំបន់ហ្កាហ្សា តាមច្រក Kerem Shalom

2024/05/27 03:45:56 pm        190

ប្រព័ន្ធផ្សព្វផ្សាយអេហ្ស៊ីប និងប្រភពសន្តិសុខប៉ាឡេស្ទីនបាននិយាយថា យ៉ាងហោចណាស់រថយន្តចំនួន ២០០ គ្រឿងដែលផ្ទុកដោយការផ្គត់ផ្គង់ជំនួយមនុស្សធម៌ បានចូលទៅក្នុងតំបន់ហ្កាហ្សាស្ទ្រីប កាលពីថ្ងៃអាទិត្យ (២៦ ឧសភា) តាមរយៈច្រកឆ្លងកាត់ កេរឹម ស្ហាលូម (Kerem Shalom) ដែលគ្រប់គ្រងដោយអ៊ីស្រាអែល។

ទូរទស្សន៍ នីល ធីវី (Nile TV) ដែលគ្រប់គ្រងដោយរដ្ឋរបស់ប្រទេសអេហ្ស៊ីបបានរាយការណ៍ថា រហូតមកដល់ពេលនេះរថយន្តដឹកទំនិញចំនួន ៩០ បានឆ្លងកាត់ច្រក កេរឹម ស្ហាលូម ចូលទៅដល់តំបន់ហ្កាហ្សា រួចរាល់ហើយ បន្ទាប់ពីត្រូវបានត្រួតពិនិត្យដោយភាគីអ៊ីស្រាអែល ដោយរថយន្តដែលនៅសល់កំពុងរង់ចាំការអនុញ្ញាតឱ្យចូលឆ្លងកាត់ជាបន្តបន្ទាប់ទៀត។

ប្រភពប៉ាឡេស្ទីនបាននិយាយថា រថយន្តដឹកទំនិញនីមួយៗបានផ្ទុកស្បៀងអាហារចំនួន ២០ តោន ខណៈដែលរថយន្ត ៤ គ្រឿងក្នុងចំណោមនោះបានដឹកប្រេងឥន្ធនៈដែលត្រូវការសម្រាប់ដំណើរការម៉ាស៊ីនភ្លើងនៅក្នុងមន្ទីរពេទ្យរបស់ហ្កាហ្សា។ ទាំងនោះគឺជាក្បួនជំនួយដំបូងដែលចូលដល់តំបន់ហ៊ុមព័ទ្ធនេះ ចាប់តាំងពីការចាប់ផ្តើមប្រតិបត្តិការយោធារបស់អ៊ីស្រាអែលនៅទីក្រុង រ៉ាហ្វា (Rafah) ភាគខាងត្បូងនៃតំបន់ហ្កាហ្សាស្ទ្រីប មក។

កងកម្លាំងការពារអ៊ីស្រាអែល (IDF) បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃអាទិត្យ ថា ចំនួនរថយន្តជំនួយប្រចាំសប្តាហ៍ដែលចូលតំបន់ហ្កាហ្សាស្ទ្រីប ឆ្លងកាត់ច្រក កេរឹម ស្ហាលូម និងច្រក អេរ៉េស (Erez) នៅតាមព្រំដែនអ៊ីស្រាអែល-ហ្កាហ្សា បានកើនឡើងស្ទើរតែទ្វេដងធៀបនឹងសប្តាហ៍មុន៕

អត្ថបទដែលទាក់ទង

ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm        1
បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm        1
ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ

2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm
​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm
​លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm
​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm