មនុស្សយ៉ាងហោចណាស់ ១៥នាក់បានស្លាប់ដោយសារខ្យល់កួច និងព្យុះ បានបោកបក់ពាសពេញតំបន់ភាគកណ្តាលរបស់សហរដ្ឋអាមេរិក ដោយបានបំផ្លាញផ្ទះសម្បែង និងកាត់ផ្តាច់ថាមពលដល់មនុស្សរាប់សែននាក់។

មនុស្ស ៧នាក់បានស្លាប់ នៅភាគខាងជើងរដ្ឋតិចសាស់ ហើយ៥ នាក់នៅរដ្ឋ អាកាន់សាស់ (Arkansas) ពីរនាក់នៅរដ្ឋ អូក្លាហូម៉ា(Oklahoma) និងម្នាក់នៅរដ្ឋឃិនថាក់គី(Kentucky)។ មនុស្សជាច្រើននាក់ទៀតបានរងរបួស ហើយប្រជាពលរដ្ឋជិត៥០០.០០០គ្រួសារគ្មានអគ្គិសនីប្រើប្រាស់នៅទូទាំងរដ្ឋមួយចំនួនកាលពីថ្ងៃអាទិត្យ។

ការិយាល័យនគរបាលស្រុក Cook County រដ្ឋ Texas បាននិយាយថា ចំនួនអ្នកស្លាប់នៅទីនោះ រួមមានកុមារពីរនាក់ដែលមានអាយុ ២ ឆ្នាំ និង ៥ឆ្នាំ និងសមាជិកបីនាក់នៃគ្រួសារតែមួយ។
មេបញ្ជាការនៃតំបន់ Valley View ដែលស្ថិតក្នុងចំណោមតំបន់ដែលរងគ្រោះខ្លាំងបំផុតដោយខ្យល់កួចនិងព្យុះ បាននិយាយថា តំបន់នេះ គ្របដណ្ដប់ដោយបំណែកកម្ទេចកម្ទី ។ការបំផ្លិចបំផ្លាញមានស្ថានភាពធ្ងន់ធ្ងរណាស់។
រថយន្តដឹកទំនិញ ម៉ាក Twisters បានក្រឡាប់ ផ្លូវហាយវេមួយនៅជិតទីក្រុង Dallas ត្រូវបានបិទ និងបានធ្វើឱ្យមនុស្សរាប់ម៉ឺននាក់គ្មានថាមពលប្រើប្រាស់ទូទាំងតំបន់នោះ។
ផ្គរ រន្ទះ និងភ្លៀងធ្លាក់ខ្លាំង បានបង្ខំឱ្យមានការជម្លៀសអ្នកទេសចរប្រហែល ១២៥.០០០នាក់ ខណៈ ការប្រណាំងរថយន្ត Indianapolis 500 កាលពីថ្ងៃអាទិត្យត្រូវបានពន្យារពេល ៤ ម៉ោង៕
