ភាព​ស្រពិចស្រពិល ​បាន​កើត​ឡើង​នៅ​អាមេរិក ក្រោយ​លោក​ត្រាំ និង​ស្ត្រី​ទី​១​ធ្វើតេស្ត​វិជ្ជមាន​ជំងឺ COVID-19

2021/04/27 09:59:58 am        28

​អន្តរជាតិ៖ លោក​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ បាន​និយាយ​នៅ​ថ្ងៃ​សុក្រ​នេះ​ថា លោក និង​ស្ត្រី​ទី​១ មេ​ឡា​នៀ ត្រាំ បានធ្វើ​តេស្ត​វិជ្ជមាន​ជំងឺ COVID-19 គឺជា​សេចក្តីប្រកាស​ដ៏​គួរ​ភ្ញាក់ផ្អើល​មួយ ធ្វើ​ឲ្យ​សហរដ្ឋអាមេរិក​ធ្លាក់​ក្នុង​ស្ថាន​ភាពមិនច្បាស់លាស់​កាន់តែខ្លាំង​ឡើង រយៈពេល​១​ខែ​ប៉ុណ្ណោះ មុន​ការបោះឆ្នោត​ជ្រើសរើស​ប្រធានាធិបតី​។​

​លោក​ត្រាំ ដែល​បាន​ច្រានចោល​ការ​គំរាមកំហែង​របស់​ជំងឺ COVID-19​ ដែល​បាន​សម្លាប់​មនុស្ស​ជាង ២០៥.០០០​នាក់​នៅ​អាមេរិក បាន​និយាយថា លោក និង​លោកស្រី​មេ​ឡា​នៀ កំពុង​ដាក់​ខ្លួនឯង​ឲ្យ​នៅ​ដាច់ដោយឡែក​។

​គ្រូពេទ្យ​សេត​វិមាន បាន​និយាយថា លោក​ប្រធានាធិបតី នឹង​បន្តការងារ​របស់លោក ដោយ​គ្មាន​ការអាក់ខាន​អ្វី​ឡើយ អំឡុងពេល​ព្យាបាល​ជំងឺ​របស់លោក​។​

​ស្រប​ពេលដែល​រោគសញ្ញា​របស់លោក​ត្រាំ នឹង​បង្ក​ផល​អស្ថិរភាព​នៅ​ទីក្រុង​វ៉ា​ស៊ី​ង​តោន​នោះ ការ​ចោទសួរ បាន​កើតមានឡើង​ថា​តើ​ការរីក​រាល​ឆ្លង​ជំងឺ COVID-19 នឹង​ឆ្លង​ដល់​មន្ត្រី​កំពូលៗ​បំផុត​របស់​រដ្ឋាភិបាល​អាមេរិក ដល់​កម្រិតណា​។​

​រយៈពេល​ប៉ុន្មាន​ម៉ោង ក្រោយ​ពេលដែល​លោក​ត្រាំ ប្រកាសថា​លោក​ឆ្លង​ជំងឺ COVID-19 សេត​វិមាន បាន​និយាយថា ទីប្រឹក្សា​កំពូល​ដែល​បានធ្វើ​ដំណើរ​ជាមួយ​លោក​អំឡុង​សប្តាហ៍​នេះ បានធ្វើ​តេស្ត​វិជ្ជមាន​ផងដែរ ។​

​នៅ​វ័យ ៧៤​ឆ្នាំ លោក​ត្រាំ ប្រឈម​ហានិភ័យ​ខ្លាំង​ដោយសារ​ជំងឺ COVID-19 ដែល​បាន​ឆ្លង​មនុស្ស​ជាង ៧​លាន​នាក់​នៅ​ទូទាំង​សហរដ្ឋអាមេរិក៕ អត្ថបទ៖ សារ៉ាត់

អត្ថបទដែលទាក់ទង

បណ្ដាក្រុមហ៊ុនអាម៉េរិកនៃគណៈប្រតិភូ USABC ដែលកំពុងមានវត្តមាននៅកម្ពុជា ប្ដេជ្ញា​បន្តពង្រីក និង​ស្វែងរកនូវឱកាសក្នុងការវិនិយោគថ្មីៗបន្ថែមទៀត
2026/07/22 11:05:29 pm        3
សម្តេចតេជោ ហ៊ុន សែន ចែករំលែកអត្ថបទវិភាគរបស់អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ និងសន្តិសុខរបស់ប្រទេសថៃ«បញ្ហាបញ្ច្រាសមកវិញ សង្គ្រាមក៏បានធ្វើឱ្យរបបដឹកនាំកម្ពុជា កាន់តែរឹងមាំឡើងផងដែរ»
2026/07/22 04:39:00 am        1
គណៈប្រតិភូវិនិយោគិនកូរ៉េ បង្ហាញចំណាប់អារម្មណ៍ក្នុងការពង្រីកការវិនិយោគបន្ថែម និងស្វែងរកឱកាសវិនិយោគថ្មីៗនៅកម្ពុជា
2026/07/20 11:58:18 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក

2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm
​រុស្ស៊ីព្រមានអំពីហានិភ័យកាន់តែកើនឡើងចំពោះការដឹកជញ្ជូនតាមសមុទ្រ នៅច្រកសមុទ្រ និងសមុទ្រក្រហម
2026/07/23 04:58:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm