អ្នកជំនាញព្រមានពីភ្លៀងធ្លាក់ខ្លាំងនៅម៉ិកស៊ិក បន្ទាប់ពីរលកកម្ដៅដ៏ខ្លាំងក្លាទីបីនៅក្នុងរដ្ឋធានី

2024/05/27 06:04:34 pm        206

ក្រុមអ្នកឧតុនិយមបាននិយាយកាលពីថ្ងៃអាទិត្យ (២៦ ឧសភា) ថា រលកកម្ដៅដ៏ក្ដៅគគុកលើកទីបី ដែលវាយប្រហាររដ្ឋរាប់សិបក្នុងប្រទេសម៉ិកស៊ិក នឹងអាចនាំឱ្យដល់ភ្លៀងធ្លាក់ខ្លាំង សំណុំទឹកកកធ្លាក់ និងខ្យល់កួចនៅភាគកណ្តាលនៃប្រទេស។ ការព្រមាននេះបានកើតឡើងបន្ទាប់ពីរដ្ឋធានីម៉ិកស៊ិក បានចុះបញ្ជីកម្រិតសីតុណ្ហភាពខ្ពស់បំផុតមួយទៀតគឺ ៣៤,៧ អង្សាសេកាលពីថ្ងៃមុននោះ។

គណៈកម្មាធិការគ្រប់គ្រងទឹកជាតិ (Conagua) បានរាយការណ៍ថារដ្ឋម៉ិកស៊ិកចំនួនប្រាំបី នឹងប្រឈមមុខនឹងភ្លៀងធ្លាក់ខ្លាំង ប៉ុន្តែតំបន់មួយចំនួនដូចជារដ្ឋ ហ៊ីដាលហ្គោ (Hidalgo) រដ្ឋ ពូប្លា (Puebla) និងរដ្ឋ កេរ៉េតារ៉ូ (Querétaro) អាចទទួលបានខ្យល់បក់ខ្លាំង និងព្យុះកួចក្នុងល្បឿនពី ៥០ ទៅ ៧០ គីឡូម៉ែត្រ ក្នុងមួយម៉ោង និងលទ្ធភាពនៃទឹកជំនន់។

យ៉ាងហោចណាស់ទីក្រុងរាប់សិបក្នុងប្រទេសម៉ិកស៊ិក បានបំបែកកំណត់ត្រានៃសីតុណ្ហភាពខ្ពស់រួចទៅហើយក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ នៅក្នុងរលកកម្ដៅដ៏ខ្លាំងមួយដែលបានបណ្តាលឱ្យមនុស្សយ៉ាងហោចណាស់ ៤៨ នាក់ស្លាប់ដោយសារជំងឺសុរិយរោគ ឬអាការៈថប់ដង្ហើមសន្លប់ដោយសារកម្ដៅខ្លាំង និងខ្វះជាតិទឹកក្នុងរយៈពេលពីរខែ នេះបើយោងតាមក្រសួងសុខាភិបាល។

កម្ដៅដ៏ខ្លាំងក្លាបានបណ្តាលឱ្យដាច់ភ្លើងអស់រយៈពេលជាច្រើនម៉ោងនៅក្នុងតំបន់មួយចំនួននៃប្រទេសម៉ិកស៊ិក នៅភាគខាងជើង ហើយបាននាំឱ្យមានការផ្អាកថ្នាក់រៀននៅក្នុងរដ្ឋ សាន លូអ៊ីស ផូតូស៊ី (San Luis Potosi) ភាគកណ្តាលនៃប្រទេស ដែលសីតុណ្ហភាពក្នុងសប្តាហ៍នេះឡើងដល់ ៥០ អង្សាសេម្តងទៀត៕

អត្ថបទដែលទាក់ទង

ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm        1
បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm        1
ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ

2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm
​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm
​លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm
​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm