កម្ពុជាកាន់តែអាចនាំផលិតផលចេញទៅលក់លើទីផ្សារអន្តរជាតិ តាមរយៈផ្សារអនឡាញ អាលីបាបា

2024/05/27 08:53:34 pm        213

ភ្នំពេញ៖ ក្រសួងពាណិជ្ជកម្ម នៅព្រឹកថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៤ បានរៀបចំសិក្ខាសាលាស្តីពី “លើសពីទីផ្សារកម្ពុជា៖ ការនាំយកផលិតផលកម្ពុជាទៅកាន់ទីផ្សារអន្តរជាតិតាមរយៈក្រុមហ៊ុន Alibaba.com" ក្នុងគោលបំណងផ្សព្វផ្សាយព័ត៌មាននានាដែលពាក់ព័ន្ធ និងដើម្បីផ្សព្វផ្សាយបន្ថែម​ដល់វិស័យឯកជន ​និងធុរជនកម្ពុជា សម្រាប់ជាការត្រៀមខ្លួន និងគិតគូរក្នុងការផ្គត់ផ្គង់ផលិតផល​ដែល​អតិថិជនកំពុងត្រូវការ។

នៅក្នុងពិធីបើកសិក្ខាសាលានេះ លោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានមាន​ប្រសាសន៍ថា នៅខែកញ្ញាខាងមុខនេះ ក្រសួង នឹងសហការជាមួយក្រុមហ៊ុន Alibaba.com ក្នុងការបើកពន្លាជាតិកម្ពុជានៅក្នុងផ្សារពាណិជ្ជកម្មមួយនេះ ​នៅក្នុងព្រឹត្តិការណ៍អមពិព័រណ៍ចិន-អាស៊ានលើកទី២១ នៅទីក្រុងណាននីង ខេត្តក្វាងស៊ី ប្រទេសចិន ព្រមទាំងចូលរួមក្នុងការ​ផ្សព្វផ្សាយ​ផលិតផលកម្ពុជាបន្ថែមទៀត​ក្នុងព្រឹត្តិការណ៍ពិព័រណ៍ផ្សេងៗទៀត។

លោកជំទាវ បានបន្តទៀតថា ក្រសួងនឹងបន្តសហការជាមួយក្រុមហ៊ុន​ Alibaba និងក្រសួង-ស្ថាប័ន​ពាក់ព័ន្ធ ក្នុងការពង្រីកវិសាសភាពចំណេះដឹង ​ចំណេះធ្វើ បទពិសោធន៍ និងពង្រីកបណ្តាញ​អាជីវកម្ម​ក្រៅប្រទេស​ប្រកបដោយភាពជឿជាក់។

ដើម្បីលើកកម្ពស់កិត្តិនាម និងជំរុញការនាំចេញផលិតផលខ្មែរ លោកជំទាវរដ្ឋមន្រ្តី បានផ្តល់​អនុសាសន៍​មួយចំនួន សំដៅជំរុញការប្រើប្រាស់ថ្នាល Alibaba.com ​មានដូចជា៖ រៀបចំ​គោលការណ៍​ណែនាំ និងវីដេអូខ្លីៗ អំពីរបៀបប្រើប្រាស់ថ្លាល Alibaba.com នេះ​ ដើម្បីវិស័យឯកជន ជាពិសេសសហគ្រាសធុនតូច និងមធ្យមកម្ពុជា មានភាពងាយស្រួលយល់ និងប្រើប្រាស់, ជំរុញការផ្ស​ព្វផ្សាយ​ឱ្យបានទូលំទូលាយ និងជួយសម្របសម្រួលបន្ថែម ដើម្បីឱ្យវិស័យឯកជន និងធុរជន​យើងដែលមានផលិតផលសក្តានុពល ​អាចឆ្លើយតបទៅនឹងលក្ខខណ្ឌតម្រូវ និង​អាចនាំ​ចេញបានតាមរយៈយន្តការនេះ , បន្តសហការជាមួយក្រុមហ៊ុន Alibaba.com ក្នុងការតាមដាន និងវិភាគតម្រូវការទីផ្សារ ដើម្បីផ្សព្វផ្សាយបន្ថែមដល់វិស័យឯកជន និងធុរជនកម្ពុជា សម្រាប់ជា​ការត្រៀមខ្លួននិងគិតគូរក្នុងការផ្គត់ផ្គង់ផលិតផលដែលអតិថិជនកំពុងត្រូវការ , បន្តផ្សព្វផ្សាយ បណ្តុះបណ្តាល​ និងផ្តល់ការប្រឹក្សាផ្នែកបច្ចេកទេស សំដៅកៀរគរ និង​ជួយ​សម្របសម្រួលបន្ថែម​ដល់ការចូលរួមរបស់ធុរជនកម្ពុជានៅក្នុងយន្តការនេះ​ និងស្នើ ក្រសួង-ស្ថាប័ន និងវិស័យឯកជន​ក្នុងស្រុក និងអន្តរជាតិ បន្តសហការឱ្យបានជិតស្និទ្ធ ក្នុងការជំរុញវិស័យពាណិជ្ជកម្ម និងធុរកិច្ចនៅកម្ពុជា។

លោក ប៉ែន ប៉ូលី ម្ចាស់សហគ្រាសឯកបុគ្គល ពេញហឬទ័យ ប៉ែន យល់ឃើញថា ការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលមកកាន់វិស័យឯកជន ក្នុងការពង្រីកទីផ្សារជាបន្តបន្ទាប់នេះ ពិតជាមានសារៈសំខាន់និងល្អណាស់ ព្រោះអាចបង្កើនការលក់ និងនាំចេញផលិតផលខ្មែរទៅកាន់ទីផ្សារអន្តរជាតិកើនឡើងថែមទៀត ជាពិសេសការជំរុញម៉ាករបស់ផលិតផលខ្មែរឲ្យកាន់តែមានប្រជាប្រយិភាព។

សូមបញ្ជាក់ថា នៅខែតុលា ឆ្នាំ២០២៣កន្លងទៅ ក្នុងបេសកកម្មរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា ​នៅប្រទេសចិន ដើម្បីចូលរួម “វេទិកាខ្សែក្រវាត់ និងផ្លូវ លើកទី៣” នៅ​រដ្ឋធានីប៉េកាំង លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មកម្ពុជា បានចុះហត្ថលេខាលើ​អនុស្សារណៈនៃការយោគយល់ ​ជាមួយនឹងថ្នាក់ដឹកនាំក្រុមហ៊ុនអនឡាញខ្នាតយក្សមួយគឺ អាលីបាបា ​ដើម្បីដាក់លក់ដោយត្រង់នូវផលិតផលកម្ពុជាលើទីផ្សារចិន ខណៈបច្ចុប្បន្ន ​អាលីបាបា មានអតិថិជនសរុបចំនួនប្រមាណ ​១ពាន់លាននាក់ នៅទូទាំងសាកលលោក៕

អត្ថបទដែលទាក់ទង

ធុរកិច្ចអាមេរិក-អាស៊ាន សន្យានាំព័ត៌មាន​អំពី​បរិយាកាស​ធុរកិច្ច​នៅ​កម្ពុជា​ផ្សព្វ​ផ្សាយ​បន្ត​នៅ​អាមេរិក
2026/07/23 10:33:13 pm        1
គោលនយោបាយទាក់ទាញវិនិយោគរបស់រាជរដ្ឋាភិបាលកំពុងបន្តស្រូបយកវិនិយោគបរទេសចូលកម្ពុជា​
2026/07/23 10:06:29 pm        1
«កិច្ចប្រជុំច្រកចេញ-ចូលតែមួយ» លើកទី៧ ក្នុងឆ្នាំ២០២៦ ត្រូវ​បាន​រៀបចំ​ឡើង​ដើម្បី​ពិនិត្យ​ពិភាក្សា​លើ​សំណើ​សុំចុះប​ញ្ជីគ​ម្រោងវិ​និយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ចំនួន ៩គម្រោង
2026/07/22 11:04:19 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា

2026/07/23 07:04:06 pm
​អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm
​ប្រមុខការទូតកម្ពុជា និងអាម៉េរិក ជួបពិភាក្សាការងារទ្វេភាគី ដើម្បីជំរុញភាពជាដៃគូប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនថែមទៀត
2026/07/23 06:53:51 pm
​ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm
​អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm