លោក Macron ធ្វើទស្សនកិច្ចផ្លូវរដ្ឋលើកដំបូងនៅអាល្លឺម៉ង់ ក្នុងនាមប្រធានាធិបតីបារាំង ក្នុងរយៈពេល ២៤ឆ្នាំ

2024/05/27 10:03:38 pm        143

ប្រធានាធិបតីលោក Emmanuel Macron កាលពីថ្ងៃអាទិត្យ (ទី២៦ ខែឧសភា) បានចាប់ផ្តើមដំណើរទស្សនកិច្ចផ្លូវរដ្ឋលើកដំបូងទៅកាន់ប្រទេសអាល្លឺម៉ង់ ក្នុងឋានៈជាប្រមុខរដ្ឋបារាំង ក្នុងរយៈពេល ២៤ឆ្នាំ ដោយនេះជាដំណើរទស្សនកិច្ចរយៈពេល ៣ថ្ងៃ ដែលចង់គូសបញ្ជាក់ពីទំនាក់ទំនងដ៏រឹងមាំ រវាងប្រទេសមហាអំណាចឈានមុខបែបប្រពៃណីរបស់សហភាពអឺរ៉ុប (EU)។

ដំណើរទស្សនកិច្ចនេះដើមឡើយ មានបំណងធ្វើឡើងកាលពីខែកក្កដាឆ្នាំមុន ប៉ុន្តែត្រូវបានពន្យារពេលនៅនាទីចុងក្រោយ ដោយសារមានកុបកម្មនៅប្រទេសបារាំង បន្ទាប់ពីយុវជនអាយុ ១៧ឆ្នាំម្នាក់ ត្រូវបានសម្លាប់ដោយនគរបាល។

ទោះបីជាលោក Macron គឺជាអ្នកធ្វើទស្សនកិច្ចទៅកាន់អាល្លឺម៉ង់ជាញឹកញាប់ ខណៈដែលទីក្រុងប៉ារីស និងប៊ែរឡាំង ព្យាយាមសម្របសម្រួលតួនាទីរបស់ពួកគេ ជុំវិញគោលនយោបាយ EU និងការបរទេសក៏ដោយ ក៏នេះគឺជាដំណើរទស្សនកិច្ចផ្លូវរដ្ឋលើកដំបូង ជាមួយនឹងទិដ្ឋភាពពេញលេញ គិតចាប់តាំងពីលោក Jacques Chirac ធ្វើដំណើរទៅនៅឆ្នាំ២០០០។ លោគ Macron និងភរិយារបស់លោក គឺលោកស្រី Brigitte ត្រូវបានធ្វើស្វាគមន៍ដោយប្រធានាធិបតីអាល្លឺម៉ង់ លោក Frank-Walter Steinmeier។

លោក Steinmeier បាននិយាយថា នេះគឺជា «ភស្តុតាងនៃមិត្តភាពដ៏មានជម្រៅ រវាងប្រទេសបារាំង និងអាល្លឺម៉ង់» ដែលលោក Macron កំពុងធ្វើទស្សនកិច្ច ខណៈដែលប្រទេសអាល្លឺម៉ង់ប្រារព្ធខួបលើកទី៧៥ នៃរដ្ឋធម្មនុញ្ញ ក្រោយសង្គ្រាមលោកលើកទី២ និងមុនពេលប្រទេសនេះប្រារព្ធខួបលើកទី៣៥ នៃការដួលរលំជញ្ជាំងប៊ែរឡាំង ក្នុងខែវិច្ឆិកា។

អាល្លឺម៉ង់ និងបារាំង ដែលជាប្រទេសមានសេដ្ឋកិច្ចធំជាងគេបំផុតរបស់ EU ត្រូវបានគេមើលឃើញថា ជាក្បាលម៉ាស៊ីននៃសមាហរណកម្មអឺរ៉ុប តាំងពីយូរយារណាស់មកហើយ ទោះបីជាជារឿយៗ មានការខ្វែងគំនិតគ្នានៅក្នុងគោលនយោបាយ និងការលើកពីសារៈសំខាន់លើបញ្ហាជាច្រើន រវាងប្រទេសជិតខាងទាំង២ ក៏ដោយ៕


អត្ថបទដែលទាក់ទង

កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        37
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        46
សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm        46

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦

2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm
​នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm
​សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm