មនុស្ស២នាក់ស្លាប់ ខណៈព្យុះស៊ីក្លូន វាយប្រហារប្រទេសបង់ក្លាដែស និងឥណ្ឌា

2024/05/27 03:06:52 pm        105

ក្រសួងគ្រប់គ្រងគ្រោះមហន្តរាយរបស់បង់ក្លាដែស បានប្រាប់សារព័ត៌មាន AFP មនុស្ស២នាក់ស្លាប់ ចាប់តាំងពីព្យុះស៊ីក្លូនរីម៉ាល់ (Remal) បានវាយប្រហារកាលពីយប់ថ្ងៃអាទិត្យ ។

ព្យុះស៊ីក្លូនដ៏ខ្លាំងក្លាមួយបានបោកបក់ចូលឆ្នេរសមុទ្រនៅតំបន់ទំនាបនៃប្រទេសបង់ក្លាដែសកាលពីថ្ងៃអាទិត្យ ២៦ ឧសភា ដោយមនុស្សជិតមួយលាននាក់បានជម្លៀសខ្លួនចេញពីដីគោក។

ប្រធានមន្ទីរឧតុនិយមបង់ក្លាដែស លោក អាហ្ស៊ីហ្សើររ៉ាម៉ាន់ (Azizur Rahman) បានប្រាប់សារព័ត៌មាន AFP ថា ព្យុះស៊ីក្លូន មានឈ្មោះថា រីម៉ាល់ (Remal) ដ៏ធ្ងន់ធ្ងរបានចាប់ផ្តើមឆ្លងកាត់ឆ្នេរសមុទ្របង់ក្លាដែស ដោយបន្ថែមថា ព្យុះដ៏មានទ្ធិពលនេះ អាចបន្តវាយលុកតំបន់ឆ្នេរសមុទ្ររហូតដល់យ៉ាងហោចណាស់ព្រឹកព្រលឹមថ្ងៃចន្ទនេះ។ យើងបានកត់ត្រាល្បឿនខ្យល់អតិបរមា ៩០ គីឡូម៉ែត្រក្នុងមួយម៉ោង ប៉ុន្តែល្បឿនខ្យល់អាចនឹងកើនឡើងខ្លាំងជាងនេះ។

ប្រជាពលរដ្ឋ រាប់រយនាក់ រថយន្តដឹកទំនិញ និងពាណិជ្ជករ ត្រូវបានជាប់ក្នុងនាវាចម្លងក្នុងស្រុក ម៉ុនក្លា(Mongla) កាលពីថ្ងៃអាទិត្យ ក្រោយក្រុមអាជ្ញាធរផ្អាកការឆ្លងកាត់ខណៈព្យុះរីម៉ាល់ មកដល់។

ក្រុមអ្នកព្យាករណ៍អាកាសធាតុ បានព្យាករណ៍ថា មានខ្យល់បោកបក់ក្នុងល្បឿន ១៣០ គីឡូម៉ែត្រក្នុងមួយម៉ោង ដោយមានភ្លៀងធ្លាក់ខ្លាំង ហើយខ្យល់ក៏កំពុងបក់បោកទៅលើប្រទេសឥណ្ឌាជិតខាងផងដែរ។ក្រុមអាជ្ញាធរបានដំឡើងសញ្ញាគ្រោះថ្នាក់ដល់កម្រិតខ្ពស់បំផុត។

ប្រទេសឥណ្ឌា ត្រៀមទប់ទល់ព្យុះស៊ីក្លូនដំបូង នៅឆ្នាំនេះ ខណៈព្យុះរីម៉ាល់ បោះពួយក្នុងល្បឿន១២០គីឡូម៉ែត្រក្នុងមួយម៉ោង។

គួររម្លឹកថា ព្យុះស៊ីក្លូន ធ្លាប់បានសម្លាប់មនុស្សរាប់សែននាក់ក្នុងប្រទេសបង់ក្លាដែសក្នុងរយៈពេលប៉ុន្មានទសវត្សរ៍ថ្មីៗនេះ ប៉ុន្តែចំនួននៃព្យុះកំបុតត្បូងដ៏បំផ្លិចបំផ្លាញ ដែលវាយប្រហារឆ្នេរសមុទ្រមានប្រជាជនរស់នៅយ៉ាងច្រើន បានកើនឡើងយ៉ាងខ្លាំងពីមួយឆ្នាំទៅមួយឆ្នាំពិសេស៣ឆ្នាំចុងក្រោយ ដោយសារឥទ្ធិពលនៃបម្រែបម្រួលអាកាសធាតុ៕

អត្ថបទដែលទាក់ទង

ចិនចាប់ផ្តើមសមយុទ្ធបាញ់គ្រាប់ពិតរយៈពេល ២ថ្ងៃ នៅច្រកសមុទ្រតៃវ៉ាន់
2026/07/23 04:38:25 pm        1
ចិនបញ្ជាក់​ថា ខ្លួនបានបណ្តេញនាវាហ្វីលីពីន ជា​ឧប្បត្តិហេតុ​​​ថ្មី នៅសមុទ្រចិនខាងត្បូង
2026/07/23 04:35:31 pm        1
អ៊ីរ៉ង់ព្រមានកំណត់គោលដៅទីតាំង​ថាមពលក្នុង​តំបន់ បើអាមេរិកវាយប្រហារហេដ្ឋារចនាសម្ព័ន្ធរបស់ខ្លួន​​
2026/07/23 04:32:20 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ចិនចាប់ផ្តើមសមយុទ្ធបាញ់គ្រាប់ពិតរយៈពេល ២ថ្ងៃ នៅច្រកសមុទ្រតៃវ៉ាន់

2026/07/23 04:38:25 pm
​ចិនបញ្ជាក់​ថា ខ្លួនបានបណ្តេញនាវាហ្វីលីពីន ជា​ឧប្បត្តិហេតុ​​​ថ្មី នៅសមុទ្រចិនខាងត្បូង
2026/07/23 04:35:31 pm
​អ៊ីរ៉ង់ព្រមានកំណត់គោលដៅទីតាំង​ថាមពលក្នុង​តំបន់ បើអាមេរិកវាយប្រហារហេដ្ឋារចនាសម្ព័ន្ធរបស់ខ្លួន​​
2026/07/23 04:32:20 pm
​មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 04:32:14 pm
​នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ គ្រោងនឹងធ្វើទស្សនកិច្ចនៅអ៊ីរ៉ង់ ខណៈភាពតានតឹងក្នុងតំបន់កាន់តែខ្លាំងឡើង
2026/07/23 04:29:43 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 07:20:42 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 02:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 10:35:56 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/22 10:53:31 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 02:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am