ការសិក្សា៖ កុមារជាង ៣០០លាននាក់ ក្នុង ១ឆ្នាំ ប្រឈមនឹងការរំលោភបំពានផ្លូវភេទតាមអ៊ីនធឺណិត

2024/05/27 10:52:30 pm        113

កុមារជាង ៣០០លាននាក់ ក្នុង ១ឆ្នាំ គឺជាជនរងគ្រោះនៃការកេងប្រវ័ញ្ចផ្លូវភេទ និងការរំលោភបំពាន តាមប្រព័ន្ធអ៊ីនធឺណិត។ នេះបើយោងតាមការប៉ាន់ប្រមាណជាសកលដំបូងពីទំហំនៃបញ្ហាដែលបានចេញផ្សាយ នៅថ្ងៃចន្ទ (ទី២៧ ខែឧសភា) នេះ។

អ្នកស្រាវជ្រាវ នៅសកលវិទ្យាល័យ Edinburgh បានរកឃើញថា កុមារម្នាក់ ក្នុងចំណោម ៨នាក់ នៅលើពិភពលោក បានក្លាយជាជនរងគ្រោះនៃការថតរូប និងវីដេអូផ្លូវភេទ ដោយមិនមានការយល់ព្រម ព្រមទាំងការចែករំលែក និងផ្សព្វផ្សាយជាសាធារណៈនូវខ្លឹមសារបែបនេះ ក្នុងរយៈពេល ១២ខែកន្លងមកនេះ។

វិទ្យាស្ថានសុវត្ថិភាពកុមារសកលរបស់សាកលវិទ្យាល័យនេះ គឺវិទ្យាស្ថានពន្លឺកុមារ (Childlight Global Child Safety Institute) ដែលធ្វើការសិក្សាជ្រាវជ្រាវនេះ បានឲ្យដឹងថា ចំនួននេះមានចំនួនយុវជនប្រហែល ៣០២លាននាក់។ យោងតាមការសិក្សារនោះ បានឲ្យដឹងថា មានករណីស្នើសុំឲ្យធ្វើនេះធ្វើនោះជាច្រើន ដូចជាការសុំឲ្យផ្ញើរូបភាពអាក្រាតដោយមិនមានការស្ម័គ្រចិត្ត និងការស្នើសុំឲ្យមានសកម្មភាពផ្លូវភេទពីក្រុមមនុស្សពេញវ័យ និងយុវជនផ្សេងទៀត។

បទល្មើសទាំងនោះ មានចាប់ពីអ្វីដែលគេហៅថា ការគំរាមកំហែង ដែលជនល្មើសទាមទារប្រាក់ពីជនរងគ្រោះ ជាថ្នូរនឹងការរក្សារូបភាពឯកជន រហូតដល់ការបំពានបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត ដើម្បីបង្កើតវីដេអូ និងរូបភាពក្លែងក្លាយ។

បញ្ហានេះកើតមាននៅទូទាំងពិភពលោក ប៉ុន្តែការស្រាវជ្រាវ បានបង្ហាញថា សហរដ្ឋអាមេរិក គឺជាតំបន់ដែលមានហានិភ័យខ្ពស់ ដោយបុរសម្នាក់ ក្នុងចំណោម ៩នាក់ នៅទីនោះ បានសារភាពពីការប្រព្រឹត្តិបទល្មើសតាមអ៊ីនធឺណិត ចំពោះកុមារ នៅចំណុចមិនគប្បីណាមួយ៕

អត្ថបទដែលទាក់ទង

ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm        1
លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm        1
ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ

2026/07/23 07:26:07 pm
​លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm
​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm
​សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm
​អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm