កូរ៉េខាងជើង ថ្កោលទោសការពិភាក្សាអំពីការរំសាយអាវុធនុយក្លេអ៊ែរ នៅឯកិច្ចប្រជុំកំពូល កូរ៉េខាងត្បូង-ជប៉ុន-ចិន

2024/05/28 12:55:28 am        256

កូរ៉េខាងជើង នៅថ្ងៃចន្ទ (ទី២៧ ខែឧសភា) នេះ បានថ្កោលទោសកូរ៉េខាងត្បូង ជប៉ុន និងចិន ជុំវិញការប្តេជ្ញាចិត្ត ចំពោះការរំសាយអាវុធនុយក្លេអ៊ែរ នៅឧបទ្វីបកូរ៉េ អំឡុងកិច្ចប្រជុំកំពូលដ៏កម្រ នៅទីក្រុងសេអ៊ូល ដោយបានហៅសេចក្តីប្រកាសរួមថា ជា «ការបង្កហេតុផ្នែកនយោបាយ និងការរំលោភអធិបតេយ្យភាពធ្ងន់ធ្ងរ»។

អ្នកនាំពាក្យក្រសួងការបរទេសកូរ៉េខាងជើង បានឲ្យដឹងតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋថា៖ «ការពិភាក្សាអំពីការរំសាយអាវុធនុយក្លេអ៊ែរ នៅឧបទ្វីបកូរ៉េថ្ងៃនេះ គឺជាការបង្កហេតុខាងនយោបាយយ៉ាងធ្ងន់ធ្ងរ និងការរំលោភលើអធិបតេយ្យភាព ដែលបដិសេធទាំងស្រុងនូវអធិបតេយ្យភាព និងរដ្ឋធម្មនុញ្ញដែលមិនអាចរំលោភបានរបស់សាធារណរដ្ឋប្រជាមានិតប្រជាធិបតេយ្យកូរ៉េ ដែលឆ្លុះបញ្ចាំងពីឆន្ទៈឯកច្ឆន្ទរបស់ប្រជាជនកូរ៉េទាំងអស់»។

គួរបញ្ជាក់ថា ប្រទេសចិន ជប៉ុន និងកូរ៉េខាងត្បូង បានស្វែងរកកិច្ចសហប្រតិបត្តិការលើសន្តិសុខ នៅក្នុងកិច្ចប្រជុំកំពូលបីផ្លូវជាលើកដំបូងរបស់ពួកគេ គិតចាប់តាំងពីឆ្នាំ២០១៩ នៅទីក្រុងសេអ៊ូល នាថ្ងៃចន្ទនេះ ដែលពួកគេ «បានអះអាងឡើងវិញនូវជំហរស្តីពីសន្តិភាព និងស្ថិរភាពក្នុងតំបន់ ពោលគឺការរំសាយអាវុធនុយក្លេអ៊ែរនៅឧបទ្វីបកូរ៉េ»។ នេះបើតាមការបង្ហាញនៅសេចក្តីថ្លែងការណ៍រួមដែលបានចេញផ្សាយបន្ទាប់ពីកិច្ចប្រជុំកំពូលនោះ។

នាយករដ្ឋមន្ត្រីចិនលោក Li Qiang មិនបានបញ្ចេញមតិរិះគន់កូរ៉េខាងជើងទេ ប៉ុន្តែបានអំពាវនាវឲ្យភាគីទាំងអស់ កាត់បន្ថយភាពតានតឹង។ ចំណែកប្រធានាធិបតីកូរ៉េខាងត្បូងលោក Yoon Suk Yeol និងនាយករដ្ឋមន្ត្រីជប៉ុនលោក Fumio Kishida បានជំរុញឲ្យទីក្រុងព្យុងយ៉ាងលុបចោលផែនការរបស់ខ្លួនក្នុងការបាញ់បង្ហោះផ្កាយរណបចារកម្មទី២ ទៅកាន់គន្លងតារាវិថី។

កូរ៉េខាងជើងបានផ្តល់ការជូនដំណឹងថា ខ្លួនគ្រោងនឹងបាញ់បង្ហោះរ៉ុក្កែត នៅថ្ងៃទី៤ ខែមិថុនា ដើម្បីដាក់ពង្រាយផ្កាយរណប៕

អត្ថបទដែលទាក់ទង

មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm        1
រុស្ស៊ីព្រមានអំពីហានិភ័យកាន់តែកើនឡើងចំពោះការដឹកជញ្ជូនតាមសមុទ្រ នៅច្រកសមុទ្រ និងសមុទ្រក្រហម
2026/07/23 04:58:15 pm        1
មនុស្សយន្ត​ស្រដៀង​​មនុស្ស ចូលរួមការប្រកួតបាល់ទាត់ដំបូងរបស់ចិន សម្រាប់ក្រុមរូបូតសិស្សអនុវិទ្យាល័យ
2026/07/23 04:55:52 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ

2026/07/23 05:08:46 pm
​រុស្ស៊ីព្រមានអំពីហានិភ័យកាន់តែកើនឡើងចំពោះការដឹកជញ្ជូនតាមសមុទ្រ នៅច្រកសមុទ្រ និងសមុទ្រក្រហម
2026/07/23 04:58:15 pm
​មនុស្សយន្ត​ស្រដៀង​​មនុស្ស ចូលរួមការប្រកួតបាល់ទាត់ដំបូងរបស់ចិន សម្រាប់ក្រុមរូបូតសិស្សអនុវិទ្យាល័យ
2026/07/23 04:55:52 pm
​មនុស្សជាង ១០០នាក់ស្លាប់ ក្នុងទឹកជំនន់នៅប្រទេសឥណ្ឌា ប៉ាគីស្ថាន និងអាហ្វហ្គានីស្ថាន
2026/07/23 11:53:03 pm
​រដ្ឋមន្ត្រីការបរទេសចិន៖ ចិន និងឥណ្ឌាគួរតែពង្រឹងសន្ទុះវិជ្ជមាន ក្នុងទំនាក់ទំនងទ្វេភាគី
2026/07/23 11:43:21 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm