សមាគមនិស្សិតដឹកនាំសមាជិក​២៥០នាក់ ចូលជួបសម្តែងការគួរសមជាមួយឯកឧត្តមឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ

2024/05/28 02:04:34 am        312

នារសៀលថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៤ លោក ស៊ូ សិទ្ធិគុណ ប្រធានសមាគមនិស្សិតកម្ពុជាប្រចាំសាធារណរដ្ឋប្រជាមានិតចិនអាណត្តិទី៧ ជាមួយអនុប្រធានសមាគម សមាជិក សមាជិកា ជានិស្សិតកំពុងសិក្សានៅរដ្ឋធានីប៉េកាំង និងទីក្រុងធានជីន សរុបប្រមាណ ២៥០នាក់ (គ្រប់ប្រភេទអាហារូបករណ៍ និងការសិក្សា) ត្រូវបានអនុញ្ញាតឱ្យចូលរួមពិធីសំណេះសំណាលជាមួយ ឯកឧត្តម សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ។

ក្នុងកិច្ចជំនួបប្រកបដោយភាពស្និទ្ធស្នាលនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានពាំនាំនូវការសួរសុខទុក្ខ និងយកចិត្តទុកដាក់ពីសំណាក់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំងបានវាយតម្លៃខ្ពស់ និងកត់សម្គាល់អំពីសារៈសំខាន់នៃសមាគមនិស្សិត សម្រាប់និស្សិតដែលសិក្សានៅបរទេស។ លើសពីនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីក៏បានលើកឡើង និងសំណេះ​សំណាលជាមួយនិស្សិតអំពីអត្ថប្រយោជន៍នៃគម្រោងព្រែកជីកហ្វូណន-តេជោ ចំពោះប្រជាជន និងប្រទេសកម្ពុជា​ផងដែរ។

ជាចុងក្រោយ ឯកឧត្តម សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានក្រើនរំលឹក និងលើកទឹកចិត្តដល់និស្សិតកម្ពុជាកំពុងសិក្សានៅប្រទេសចិនឱ្យខិតខំរៀនសូត្រ កុំបោះបង់ការសិក្សា យកចំណេះដឹងដែលទទួលបានទៅអភិវឌ្ឍប្រទេសជាតិវិញ។

 

តាមរបាយការណ៍របស់លោកប្រធានសមាគម បានបញ្ជាក់ផងដែរថា សមាគមនិស្សិតកម្ពុជាប្រចាំសាធារណរដ្ឋប្រជាមានិតចិន(ហៅកាត់ACSC) ត្រូវបានបង្កើតឡើងនៅថ្ងៃទី១១ ខែឧសភា ឆ្នាំ២០១៧ តាមរយៈការទទួលស្គាល់ដោយស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសចិន និងក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ដែលមានលោក អ៊ុំ វុទ្ធទី ជាស្ថាបនិកសមាគម។ បច្ចុប្បន្ននេះ សមាគមមានសមាជិក សមាជិកា សរុប១,០៦៧នាក់ (នារី៤៥០នាក់) ដែលកំពុងសិក្សានៅ២៦ខេត្តក្រុងនៃប្រទេសចិន។ ចាប់តាំងពីការបង្កើតសមាគមរហូតមកដល់ពេលនេះ សមាគមនិស្សិត បំពេញការងាររបស់ខ្លួនបានចំនួន ៧អាណត្តិ មកហើយ   ហើយបានធ្វើសកម្មភាពដូចជា កៀគរ ពង្រីក និងពង្រឹងមិត្តភាព សាមគ្គីភាព សមត្ថភាព និង ​ឯកភាពរវាងនិស្សិតកម្ពុជាទូទាំងប្រទេសចិនដោយមិនបែងចែកវណ្ណៈ ពូជសាសន៍ ពណ៌សម្បុរ ភេទ និងប្រភេទអាហារូបករណ៍, ផ្សព្វផ្សាយ និងលើកស្ទួយវប្បធម៌ សិល្បៈ អរិយធម៌របស់ប្រទេសកម្ពុជា ព្រមទាំងកិច្ចសហប្រតិបត្តិការកម្ពុជាចិន និងអន្តរជាតិ, ផ្សព្វផ្សាយសិក្ខាសាលា (ក្នុង និងក្រៅប្រទេស) និង ឱកាសការងារនៅប្រទេសកម្ពុជា ជូនដល់និស្សិតកម្ពុជា ដែលបានបញ្ចប់ការសិក្សាពីប្រទេសចិន,​ ចុះជួយ និងរៃអង្គាស ទំនុកបម្រុងថវិកា និងសម្ភារៈដល់និស្សិតកម្ពុជាដែលខ្វះខាត ទាំងក្នុងការសិក្សា និងការរស់នៅ,​ ជួយនិស្សិតដែលមានជំងឺ និងមានបញ្ហាសុខភាពធ្ងន់ស្រាលផ្សេងៗ,​ រៀបចំសិក្ខាសាលាផ្សព្វផ្សាយអាហារូបករណ៍ដល់សិស្ស និស្សិតកម្ពុជា,​ ចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ តាមរយៈការរៀបចំនិស្សិតរៀនផ្នែកវេជ្ជសាស្ត្រពីប្រទេសចិន ចំនួន៩៥នាក់ បង្កើតបានជាក្រុមគ្រូពេទ្យស័្មគ្រចិត្តយុវជនមិត្តភាព កម្ពុជា-ចិន ចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋ បានប្រមាណ១០ម៉ឺននាក់ ក្នុងនោះមានជនជាតិចិនប្រមាណ ៥,០០០នាក់  ក្នុងរាជធានីភ្នំពេញ នៅឆ្នាំ២០២១។ នៅឆ្នាំ២០២២ សមាគមនិស្សិត បានជួយសម្របសម្រួល ដោយមានជួយជ្រោមជ្រែងពីសំណាក់ ឯកឧត្តម Wang Wentian ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា និងមន្ត្រីស្ថានទូតចិន ក្នុងការជំរុញឱ្យបងប្អូននិស្សិតយើង បានត្រឡប់មកបន្តការសិក្សានៅប្រទេសចិនដោយផ្ទាល់ឡើងវិញ​ ក្រោយទន្ទឹមរង់ចាំជិត៣ឆ្នាំដោយសារវិបត្តិនៃជំងឺកូវីដ-19។ ចំណុចនេះអាចនិយាយបានថា និស្សិតខ្មែរយើង បានមកដល់សាលាក្នុងប្រទេសចិនមុននិស្សិតបរទេសផ្សេងៗទៀត ដែលនេះជាការបង្ហាញពីការយកចិត្តទុកដាក់ពីសំណាក់រដ្ឋាភិបាលទាំងពីរ ជាពិសេសរាជរដ្ឋាភិបាលកម្ពុជា​។ 

 

នាពេលថ្មីៗនេះ សមាគមនិស្សិតកម្ពុជាប្រចាំសាធារណរដ្ឋប្រជាមានិតចិន បានទទួលការគាំទ្រ និងឧបត្ថម្ភពីសំណាក់ក្រសួងអប់រំ យុវជន និងកីឡា លើគម្រោងសិក្ខាសាលាស្តីពី “ការតម្រង់ទិស និងការផ្សព្វផ្សាយអាហារូបករណ៍ទៅបន្តការសិក្សានៅប្រទេសចិន” ទូទាំងប្រទេសកម្ពុជា ក្នុងគោលបំណង៖ (១)ផ្សព្វផ្សាយអាហារូបករណ៍ទៅបន្តការសិក្សានៅប្រទេសចិន (២)តម្រង់ទិស លើកទឹកចិត្តដល់ សិស្ស និស្សិត ឱ្យខិតខំរៀនសូត្រ ជាពិសេសសិក្សាភាសាចិន (៣)ចែករំលែកបទពិសោធន៍អំពីការសិក្សា និងការទទួលបានអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតសិក្សានៅប្រទេសចិន (៤) បញ្ជ្រៀបសារគាំទ្រដល់សិស្ស និស្សិត ដើម្បីពង្រឹងនូវការគាំទ្រចំពោះការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ចំពោះការអភិវឌ្ឍយុវជន នៃយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១។ ជាលទ្ធផល សមាគមនិស្សិតបានសម្រេចបានដោយជោគជ័យនៅតាមវិទ្យាល័យចំនួន៣៧ សាកលវិទ្យាល័យចំនួន​១០ នៅរាជធានីភ្នំពេញ ខេត្តត្បូងឃ្មុំ កំពង់ចាម តាកែវ កំពង់ស្ពឺ ស្វាយរៀង រតនគិរី និងខេត្តកំពត ដែលមានអ្នកចូលរួមសរុបប្រមាណជាង ២០,០០០នាក់។

 

ជាមួយគ្នានេះដែរ សមាគម បានទទួលការគាំទ្រពីការិយាល័យសេដ្ឋកិច្ច និងពាណិជ្ជកម្ម នៃស្ថានទូតចិនប្រចាំកម្ពុជា ក្នុងសម្របសម្រួលជ្រើសរើសយុវជន-និស្សិត ក្នុងការចូលរួមសិក្ខាសាលាតាមអនឡាញ  មាន១០៥ប្រធានបទ (រយពេល២-៣​ សប្តាហ៍) ដែលមានសិក្ខាកាមមកពីសមាគមមានចំនួន១៣៨នាក់ ចាប់តាំងពីខែឧសភា ឆ្នាំ២០២១ មកដល់ឆ្នាំ២០២៣ និងសិក្ខាសាលាដោយផ្ទាល់នៅប្រទេសចិន (រយៈពេល២សប្តាហ៍) ចាប់ពីខែមិថុនាឆ្នាំ២០២៣ រហូតដល់បច្ចុប្បន្ន សរុបមាន១០ ប្រធានបទ ដែលមានសិក្ខាកាមសរុប៥១ នាក់។ 

បន្ថែមពីលើនេះ សមាគមនិស្សិត ក៏បានចូលរួមធ្វើជាអ្នកសង្កេតការណ៍អន្តរជាតិសម្រាប់ការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣, សម្រាប់ការបោះឆ្នោតជ្រើសរើសសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤ ហើយក៏បានចូលរួមធ្វើជាអ្នកសង្កេតការណ៍អន្តរជាតិសម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ អាណត្តិទី៤​ ឆ្នាំ២០២៤ ថ្មីៗនេះផងដែរ។

 

បើទោះជាមានកាលៈទេសៈលំបាកមួយចំនួនក្នុងរយៈពេល ៣ឆ្នាំ ចុងក្រោយនេះក៏ដោយ សមាគមនិស្សិត នៅតែខិតខំបន្តធ្វើសកម្មភាពដើម្បីជាប្រយោជន៍ជូនយុវជននិស្សិត និងសង្គមជាតិ។ ជាពិសេស កម្មវិធីជួបជុំផ្សេងៗ ដើម្បីទប់សតិអារម្មណ៍និស្សិត កុំឱ្យបោះបង់ការសិក្សា និងដើម្បីលើកទឹកចិត្តនិស្សិតឱ្យបន្តការខិតខំការសិក្សានៅតាមប្រព័ន្ធអនឡាញ នាពេលកន្លងមក ជាពិសេស ពិធីជួបជុំអាហារសាមគ្គីអបអរសាទរ ថ្ងៃជ័យជម្នះ​៧មករា ២០២២ ដែលមានបងប្អូននិស្សិត និងថ្នាក់ដឹកនាំគណបក្សចូលរួម សរុប ៥២០នាក់។ ចំពោះកម្មវិធីជួបអាហារសាមគ្គី អបអរសាទរ ថ្ងៃជ័យជម្នះ៧មករា សមាគមនិស្សិត បានរៀបចំបានចំនួន ៥លើក ពោល ០៧ មករា ២០១៨,​​ ០៧ មករា ២០១៩, ០៧ មករា ២០២០, ០៧ មករា ២០២២ និង ០៧ មករា ២០២៣។ ពិធីអបអរនេះ សមាគមធ្វើឡើងដើម្បីរំលឹកគុណចំពោះថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា ជាពិសេស សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន។

 លោកប្រធានសមាគម រំលេចច្បាស់អំពី សកម្មភាព និងសមិទ្ធិផលខាងលើនេះមិនអាចកើតមានឡើងឡើយ បើសមាគមមិនមានជំនួយឧបត្ថម្ភរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន សម្តេចវិបុលសេនាភក្តី សាយ ឈុំ អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា  លោកអ្នកឧកញ៉ា ពុង ឃាវសែ ប្រធានសមាគមសម្ព័ន្ធខ្មែរចិននៅកម្ពុជា និងថ្នាក់ដឹកនាំផ្សេងទៀត ជាពិសេសការយកចិត្តទុកដាក់ខ្ពស់ ពីសំណាក់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី​។

 ឆ្លៀតក្នុងឱកាសនេះនៃកិច្ចជំនួបខាងនេះ សមាគមនិស្សិតកម្ពុជាប្រចាំសាធារណរដ្ឋប្រជាមានិតចិនបានធ្វើការបេ្តជ្ញាចិត្ត បន្តធ្វើសកម្មភាព និងកសាងសមិទ្ធិផលទៀត ដើម្បីរួមចំណែកក្នុងសង្គមជាតិ ជាពិសេសលើកកម្ពស់ចំណងមិត្តភាពកម្ពុជា-ចិន, បន្តខិតខំរៀនសូត្រឱ្យទទួលបានជោគជ័យ ​ដើម្បីយកចំណេះដឹង បទពិសោធន៍ទៅបម្រើប្រទេសជាតិមាតុភូមិដ៏បរវរនៃយើង​ និងបន្តរក្សាសាមគ្គីភាព និងឯកភាពផ្ទៃក្នុង  ជួយគ្នាទៅវិញទៅមក ដូចឃ្លាមួយបានពោលថា “នៅផ្ទះម្តាយទីទៃ នៅព្រៃម្តាយតែមួយ” ក៏ដូចជាបន្តពង្រឹងទំនាក់ទំនង ជាមួយបណ្តានិស្សិតអន្តរជាតិផ្សេងៗ ជាពិសេស​​និស្សិត ​និងពលរដ្ឋចិនដែលជាមហាមិត្ត និងជាបងប្អូនល្អ​របស់កម្ពុជា ហើយនឹងនៅនៅតែបន្តគាំទ្រយ៉ាងពេញទំហឹងចំពោះគោលនយោបាយដឹកនាំរបស់រាជរដ្ឋាភិបាល ដែលដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដើម្បីបន្តថែរក្សាសន្តិភាព និងការអភិវឌ្ឍប្រទេស ក៏ដូចជាយុទ្ធសាស្ត្រការទូតសេដ្ឋកិច្ច ព្រមទាំងកិច្ចការផ្សេងៗដែលរាជរដ្ឋាភិបាលដាក់ចេញ តួយ៉ាងសកម្មភាពគាំទ្រការអនុវត្តគម្រោងព្រែកជីកហ្វូណន-តេជោនាពេលកន្លងទៅ។

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        125
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        110

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm