
ពិធីបើកសភាលើកទី១២ របស់អ៊ីរ៉ង់ បានប្រព្រឹត្តទៅនាថ្ងៃចន្ទ (ទី២៧ ខែឧសភា) នៅឯសភាប្រឹក្សាអ៊ីស្លាម ក្នុងទីក្រុងតេអេរ៉ង់។
ប្រធានសភាបណ្តោះអាសន្ន និងជាន់ខ្ពស់ លោក Aladdin Boroujerdi បាននិយាយថា ស្ថាប័ននេះនឹងផ្តោតលើការពង្រឹងសេដ្ឋកិច្ច។
ជាមួយគ្នានេះ លោក Boroujerdi ក៏បាននិយាយផងដែរថា អ៊ីរ៉ង់មិនកំពុងស្វែងរកការមានសង្រ្គាមនោះទេ ប៉ុន្តែនឹង «ចាត់វិធានការយ៉ាងម៉ឺងម៉ាត់ប្រឆាំងនឹងការឈ្លានពាន និងការសម្លុតកំហែងណាមួយ»។ ហើយលោក Boroujerdi ក៏បានគូសបញ្ជាក់ពីការតស៊ូប្រឆាំងនឹង «ការត្រួតត្រា« របស់សហរដ្ឋអាមេរិកដែលជាគោលការណ៍មូលដ្ឋាននៃគោលនយោបាយការបរទេសរបស់អ៊ីរ៉ង់។
គួរបញ្ជាក់ថា ពិធីនេះធ្វើឡើងក្រោយរយៈពេលនៃការកាន់ទុក្ខនៅក្នុងប្រទេសអ៊ីរ៉ង់ បន្ទាប់ពីប្រធានាធិបតី លោក Ebrahim Raisi បានបាត់បង់ជីវិតនៅក្នុងហេតុការណ៍ធ្លាក់ឧទ្ធម្ភាគចក្រ ក្នុងនោះរួមមានទាំងរដ្ឋមន្ត្រីការបរទេសរបស់លោក និងមនុស្ស ៧នាក់ផ្សេងទៀតផងដែរ កាលពីថ្ងៃអាទិត្យ (ទី១៩ ខែឧសភា)៕