ភ្នំពេញ ÷ ប្រសិនជាមិនមានអ្វីប្រួលប្រែទេនោះ, ឯកឧត្តម Lloyd James Austin III រដ្ឋមន្ត្រីក្រសួងការពារជាតិអា ម៉េរិក នឹងអញ្ជើញបំពេញទស្សនកិច្ចនៅកម្ពុជា នៅថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៤ ឆាប់ៗខាងមុខនេះ។ នេះបើតាមឯកឧត្តម ជុំ សុន្ទរី រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បញ្ជាក់ឱ្យដឹងនៅល្ងាចថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៤។
ឯកឧត្តមឱ្យដឹងទៀតថា យើង(កម្ពុជា)កំពុងសម្របសម្រួលរៀបចំឱ្យមានជំនួបរវាងឯកឧត្តមរដ្ឋមន្ត្រីការពារជាតិអាម៉េរិក ជាមួយថ្នាក់ដឹកនាំកម្ពុជា តាមសំណើរបស់ភាគីអាម៉េរិក។
ឯកឧត្តម ក៏បានលើកឡើងពីទំនាក់ទំនងទ្វេភាគីរវាងកម្ពុជា-អាម៉េរិក ដែលបាន និងកំពុងត្រូវបានលើកកម្ពស់នៅក្នុងវិស័យនានាជាច្រើន។ ដំណើរទស្សនកិច្ចរបស់ឯកឧត្តមរដ្ឋមន្ត្រីក្រសួងការពារជាតិអាម៉េ រិកនៅកម្ពុជា នឹងជាឱកាសដ៏ល្អមួយទៀតសម្រាប់ប្រទេសទាំងពីរ ក្នុងការជំរុញបន្ថែមទៀតនូវទំនាក់ទំ នង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។
ឯកឧត្តម ជុំ សុន្ទរី បានបញ្ជាក់បន្ថែមថា ដំណើរទស្សនកិច្ចរបស់ប្រមុខការពារជាតិអាម៉េរិកនៅដើមខែ ក្រោយនេះ នឹងប្រព្រឹត្តទៅខណៈកម្ពុជាកំពុងត្រៀមខ្លួនទទួលតួនាទីជាប្រទេសសម្របសម្រួលសម្រាប់ទំនាក់ទំនងកិច្ចសន្ទនាអាស៊ាន-អាម៉េរិក រយៈពេលបីឆ្នាំគឺចាប់ពីឆ្នាំ២០២៤ ដល់ ២០២៧។
សេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងការពារជាតិអាម៉េរិក បានឱ្យដឹងដែរថា ដំណើរទស្សនកិច្ចរបស់ប្រ មុខការពារជាតិអាម៉េរិកនៅដើមខែក្រោយនេះ នឹងធ្វើឡើងនៅប្រទេសចំនួន ៣ គឺសិង្ហបុរី ដើម្បីចូលរួម កិច្ចប្រជុំសំាងគ្រីឡាលើកទី២១ នៅទីនោះ។ ក្រោយកិច្ចប្រជុំនៅសិង្ហបុរី ឯកឧត្ដមប្រមុខការពារជាតិអា ម៉េរិក នឹងអញ្ជើញមកទស្សនកិច្ចនៅកម្ពុជា ដោយគ្រោងនឹងជួបពិភាក្សាការងារជាមួយសម្ដេចមហាប វរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងប្រមុខការពារជាតិកម្ពុជា ឯកឧត្ដម ឧបនាយករដ្ឋមន្ត្រី ទៀ សីហា ផងដែរ។ ក្រោយបញ្ចប់ទស្សនកិច្ចនៅកម្ពុជា ប្រមុខការពារជាតិអាម៉េរិករូបនេះ នឹងអញ្ជើញទៅ បំពេញទស្សនកិច្ចនៅប្រទេសបារាំង៕
ដោយ៖ គង់ ឌិន

