ក្រុមមន្ត្រីបាននិយាយកាលពីថ្ងៃចន្ទ ២៧ ឧសភា ថាការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែលបានបង្កឱ្យមានការឆាបឆេះយ៉ាងសន្ធោរសន្ធៅដែលបានសម្លាប់មនុស្ស៤៥ នាក់នៅក្នុងជំរំតង់មួយក្នុងទីក្រុង រ៉ាហ្វា (Rafah)របស់ហ្កាហ្សា ដែលជំរុញឱ្យមានការផ្ទុះកំហឹងពីមេដឹកនាំពិភពលោកដែលជំរុញឱ្យអនុវត្តដីការបស់តុលាការពិភពលោកដើម្បីបញ្ឈប់ការវាយប្រហាររបស់អ៊ីស្រាអែល។

យោងតាមក្រុមមន្ត្រីប៉ាឡេស្ទីននៅតំបន់ហ្កាហ្សាគ្រប់គ្រងដោយក្រុមហាម៉ាស មនុស្សរាប់សិបនាក់ត្រូវបានសម្លាប់ ហើយចំនួនអ្នកស្លាប់ទំនងជាកើនឡើង ខណៈអ្នកផ្សេងទៀតកាន់ទុក្ខអ្នកស្លាប់។

លោកនាយករដ្ឋមន្ត្រីអ៊ីស្រាអែល Benjamin Netanyahu បានប្រាប់សភាថា ការវាយប្រហារនេះពុំ មានបំណងសម្លាប់ជនស៊ីវិលឡើយ តែពេលនេះ ដោយសារការវាយប្រហារខុសគោលដៅប៉ុណ្ណោះ។
លោកនិយាយថា នៅក្នុងទីក្រុងរ៉ាហ្វា យើងបានជម្លៀសអ្នកស្រុកមិនមែនអ្នកចូលរួមសមរភូមិប្រហែលមួយលាននាក់រួចហើយ ទោះបីមានការខិតខំប្រឹងប្រែងអស់ពីសមត្ថភាពរបស់យើងដើម្បីកុំឱ្យប៉ះពាល់ដល់អ្នកមិនមែនជាអ្នកប្រយុទ្ធក៏ដោយ ប៉ុន្តែគួរឲ្យសោកស្ដាយដែលបណ្ដាលឲ្យមានសោកនាដកម្មនេះកើតឡើង។ យើងកំពុងស៊ើបអង្កេតឧបទ្ទវហេតុនេះ ហើយនឹងឈានដល់ការសន្និដ្ឋាន ព្រោះនេះជាគោលការណ៍របស់យើង។
ការវាយប្រហារនេះបានជំរុញឱ្យមានការផ្ទុះកំហឹងជាអន្តរជាតិ ដែលឥឡូវនេះកំពុងអំពាវនាវឱ្យអនុវត្តសេចក្តីសម្រេចនៅថ្ងៃសុក្រពីតុលាការកំពូលរបស់អង្គការសហប្រជាជាតិ ដោយបញ្ជាឱ្យអ៊ីស្រាអែលបញ្ឈប់ការវាយប្រហាររបស់ខ្លួនលើក្រុងរ៉ាហ្វា។
អ៊ីស្រាអែល នៅតែបន្តការវាយលុករបស់ខ្លួន ដោយនិយាយថា សេចក្តីសម្រេចរបស់តុលាការបង្អាក់ សកម្មភាពយោធានៅទីនោះ៕