រថក្រោះ​អ៊ីស្រាអែល​វាយប្រហារ​នៅ​ជិត​ព្រំដែន​លី​បង់​

2021/08/07 07:16:17 pm        397

អ៊ីស្រាអែល៖ ក្រុម​ហេស​បូ​ឡាបាន​បាញ់​រ៉ុក្កែត​យ៉ាង​ច្រើន ​សំដៅ​មក​លើ​ប្រទេស​អ៊ីស្រាអែល​កាល​ពី​ថ្ងៃ​សុក្រ ហើយ​ប្រទេស​អ៊ីស្រាអែល​បាន​វាយបក​វិញ​ដោយ​កាំភ្លើង​ធំ​ នៅ​ក្នុង​ការ​កើន​ឡើង​យ៉ាង​ខ្លាំង​រវាង​ភាគី​ទាំងពីរ​។

វា​គឺជា​ថ្ងៃ​ទី​៣ ​នៃ​ការវាយប្រហារ​នៅ​តាម​បណ្ដោយ​ព្រំដែន ​ដែល​មាន​ការ​ប្រែ​ប្រួល​ជាមួយ​ប្រទេស​លី​បង់ ជា​ចំណុច​ផ្ទុះ​ដ៏​ធំ​មួយ​នៅ​មជ្ឈិមបូព៌ា ជា​កន្លែង​ភាព​តានតឹង​រវាង​អ៊ីស្រាអែល និង​អ៊ីរ៉ង់​ដែល​គាំទ្រ​ក្រុម​ហេស​បូ​ឡា​បាន​ផ្ទុះឡើង​ម្ដងម្កាល​។ ប៉ុន្តែ​ការ​លើក​ឡើង​របស់​មន្ត្រី​អ៊ីស្រាអែល និង​សកម្មភាព​របស់​ក្រុម​ហេស​បូ​ឡា​បាន​បង្ហាញ​ថា ​ភាគី​ទាំងពីរ​កំពុង​ព្យាយាម​បញ្ចៀស​ជម្លោះ​ដ៏​ធំ​នៅ​ពេល​នេះ​។ អ៊ីស្រាអែល​បាន​និយាយ​ថា ខ្លួន​បាន​បាញ់​តប​វិញ​បន្ទាប់ពី​គ្រាប់​រ៉ុក្កែត​ចំនួន ១៩​គ្រាប់​ត្រូវ​បាន​បាញ់​ចេញពី​ប្រទេស​លី​បង់ ហើយ​នាយករដ្ឋមន្ត្រី​លោក Naftali Bennett បាន​កោះ​ប្រជុំ​បន្ទាន់​ជាមួយ​មន្ត្រី​ការពារ​ជាតិ​កំពូល​របស់​ប្រទេស​។ គ្មាន​អ្នក​ស្លាប់ និង​រង​របួស​ត្រូវ​បាន​រាយការណ៍​ឡើយ​។​

​ភាព​តានតឹង​កើតមានឡើង​ នៅ​ក្នុង​ពេលវេលា​ដ៏​រសើប​ផ្នែក​នយោបាយ​នៅ​អ៊ីស្រាអែល ដែល កំពុង​ព្យាយាម​រក្សា​សន្តិភាព​នៅ​ព្រំដែន ក្រោម​បទ​ឈប់​បាញ់​ដ៏​ផុយ​ស្រួយដែល​បាន​បញ្ចប់​សង្គ្រាម​រយៈ​ពេល ១១ថ្ងៃជាមួយ​មេដឹកនាំ​សកម្ម​ប្រយុទ្ធ​ហា​ម៉ាស​នៅ​តំបន់​ហ្គា​ហ្សា​។ ក្រុម​ហេស​បូ​ឡា​បាន​និយាយ​នៅ​ក្នុង​សេចក្ដីថ្លែងការណ៍​ថា ខ្លួន​បាន​វាយ​ប្រហារ​ទៅលើ​វាល​ចំហ​នៅ​ក្នុង​តំបន់​កសិដ្ឋាន ​Shebaa​ ដែល​មាន​ជម្លោះ​។ ក្រុម​នេះ​បាន​និយាយ​ថា បាន​បាញ់​រ៉ុក្កែត​ចំនួន ​១០​គ្រាប់ដោយ​ចាត់​ទុក​វា​ថា ​ជា​ការ​សង​សឹក​ចំពោះ​ការវាយប្រហារ​តាម​អាកាស​ របស់​អ៊ីស្រាអែល​កាលពី​ថ្ងៃមុន​។ ​អ៊ីស្រាអែល​បាន​និយាយ​ថា ការវាយប្រហារ​ទាំងនោះ​គឺជា​ការ​ឆ្លើយ​តប ទៅ​នឹង​ការ​បាញ់​រ៉ុក្កែត​ពី​ភាគ​ខាង​ត្បូង​ប្រទេស​លី​បង់​ ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ថ្មីៗ​នេះដែល​មិន​ត្រូវ​បាន​អះអាង​ដោយ​ក្រុម​ណា​មួយ​ឡើយ​៕

អត្ថបទ៖ ប៊ុនថន

អត្ថបទដែលទាក់ទង

ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm        1
អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm        1
អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព
2026/07/23 06:43:09 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន

2026/07/23 06:54:50 pm
​ប្រមុខការទូតកម្ពុជា និងអាម៉េរិក ជួបពិភាក្សាការងារទ្វេភាគី ដើម្បីជំរុញភាពជាដៃគូប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនថែមទៀត
2026/07/23 06:53:51 pm
​ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm
​អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm
​អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព
2026/07/23 06:43:09 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm