កម្មវិធីបណ្តុះបណ្តាលជំនាញ ១.៥លាននាក់៖ គ្រឹះស្ថានបណ្តុះបណ្តាលបច្ចេកទេស១០បន្ថែមទៀត បានធ្វើតេស្តបញ្ជាក់សមត្ថភាពសិក្ខាកាមកម្រិតC១ មុនឈានជើងចូលទីផ្សារការងារដែលសម្បូរបែប

2024/05/28 05:30:44 pm        113

ភ្នំពេញ៖ គ្រឹះស្ថានបណ្តុះបណ្តាលបច្ចេកទេសចំនួន១០បន្ថែមទៀតរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈដែលបណ្តុះបណ្តាលក្នុងវេនសិក្សាថ្ងៃចន្ទ-សុក្រពេញមួយថ្ងៃ បានធ្វើតេស្តកាលពីថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៤ម្សិលមិញដើម្បីបញ្ជាក់សមត្ថភាពសិក្ខាកាមមុននឹងឈានជើងចូលទីផ្សារការងារក្រោយការបណ្តុះបណ្តាលរយៈពេល៤ខែ។ 

ឯកឧត្តមបណ្ឌិត ប៊ុន ភារិន នាយកវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា(NPIC)ជាវិទ្យាស្ថានដែលបានធ្វើតេស្តកាលពីថ្ងៃម្សិលមិញ បានវាយតម្លៃខ្ពស់ចំពោះសមត្ថភាពសិក្ខាកាមថាមានមានលទ្ធភាព ​និង​សមត្ថភាពគ្រប់គ្រាន់ដើម្បីទទួលបានការងារធ្វើសមរម្យក្នុងទីផ្សារដែលកំពុងមានតម្រូវការខ្ពស់នៅកម្ពុជា។

ឯកឧត្តមបណ្ឌិត ប៊ុន ភារិន៖ «សិក្ខាកាមដែលធ្វើតេស្តវាយតម្លៃសមត្ថភាពបញ្ចប់វគ្គបណ្ដុះបណ្ដាលថ្ងៃនេះ សុទ្ធតែមានសមត្ថភាព ហើយភាគច្រើនសុទ្ធតែមានការងារធ្វើ។ មុខជំនាញដែលត្រូវប៉ាន់ជាងគេ គឺជំនាញអគ្គិសនី និងដុតនំ»។ 

សម្រាប់នាយកNPIC ការធ្វើតេស្តនេះ មានសារៈសំខាន់សម្រាប់សិក្ខាកាមព្រោះអាចបញ្ជាក់ពីសមត្ថភាពដើម្បីទទួលបានវិញ្ញាបនប័ត្របញ្ជាក់ការសិក្សាដែលបញ្ជាក់ពីតម្លៃនិងសមត្ថភាពសិក្ខាកាម។ 

ក្នុងវគ្គកម្រិតសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ១(C1)ដែលសិក្សាថ្ងៃវគ្គចន្ទ-សុក្រពេញមួយថ្ងៃនេះ សិក្ខាកាមនៃវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា ចំនួន១០៩នាក់ បានធ្វើតេស្តបញ្ជាក់សមត្ថភាពលើមុខជំនាញចំនួន៥ដែលរួមមាន ការដំឡើងបណ្ដាញអគ្គិសនីក្នុងអគារ, ការថែទាំ និងជួសជុលរថយន្ត,ការថែទាំ និងជួសជុលអគ្គិសនីរថយន្ត,សេវាកម្មបរិក្ខារត្រជាក់ក្នុងគេហដ្ឋាន និងការផលិតនំ។

គិតត្រឹមថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៤ម្សិលមិញនេះ គ្រឹះស្ថានបណ្តុះបណ្តាលបច្ចេកទេសទាំង៣៥ក្នុងចំណោម៣៧របស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈដែលបានបណ្តុះបណ្តាល បានបញ្ចប់ការធ្វើតេស្តទាំង៣លើករបស់ខ្លួនបន្ទាប់ពីការធ្វើតេស្តលើកទី១នៅថ្ងៃទី១៥ ខែឧសភា លើកទី២នៅថ្ងៃទី២០ ខែឧសភា និងលើកទី៣នៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៤បន្ទាប់ពីបើកបវេសនកាលកាលពីថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៤កន្លងទៅ៕

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        93
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        94
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        146

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ថៃដាក់ច្បាប់អាជ្ញាសឹកនៅខេត្តភាគខាងត្បូង ក្រោយ​ការវាយប្រហារសម្លាប់ទាហានប៉ារ៉ា ៥នាក់

2026/07/24 07:39:49 pm
​មេដឹកនាំក្រុមបាតុករយុវជនឥណ្ឌា នឹងធ្វើកិច្ចចរចាជាមួយរដ្ឋាភិបាល ប៉ុន្តែការតវ៉ានឹងបន្តមាន​
2026/07/24 07:37:23 pm
​លោក ហ្សេឡិនស្គី បានបញ្ជាក់ថា នាវាមិនអាចចូលកាន់កំពង់ផែរបស់អ៊ុយក្រែនបានទេ ដោយសារបញ្ហាសន្តិសុខ
2026/07/24 07:29:04 pm
​ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm
​ការបើកដំណើរឡើងវិញនូវជើងហោះហើរត្រង់លីបង់-អាមេរិក មានសារៈសំខាន់ផ្នែកនយោបាយ និង សន្តិសុខ
2026/07/24 07:27:10 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm