ព្យុះស៊ីក្លូន រីម៉ាល់ ឆក់យកជីវិតមនុស្ស១៦នាក់ និងរាប់លាននាក់គ្មានអគ្គិសនីប្រើប្រាស់នៅ ឥណ្ឌា និងបង់ក្លាដែស

2024/05/28 06:06:54 pm        129

ខ្យល់ និងភ្លៀងធ្លាក់ខ្លាំង បង្កឡើងដោយព្យុះស៊ីក្លូនដ៏ធំដំបូងប្រចាំឆ្នាំនេះ បានបោកបក់លើតំបន់ឆ្នេរសមុទ្ររបស់ប្រទេសឥណ្ឌា និងបង់ក្លាដែសកាលពីថ្ងៃចន្ទទី២៧ខែឧសភា ដោយបានសម្លាប់មនុស្សយ៉ាងហោចណាស់ ១៦ នាក់ និងកាត់ផ្តាច់ចរន្តអគ្គិសនីដល់រាប់លាននាក់។

អ្នកជំនាញអាកាសធាតុរបស់បង់ក្លាដែស លោកលីយ៉ាកាត់ អាលី (Liakath Ali)បាននិយាយថា ខ្យល់បក់បោកឥតឈប់ រហូតដល់ពេលយប់ ដែលធ្វើឲ្យទឹកបានហក់ឡើងខ្ពស់នៅកន្លែងជាច្រើន និងប្រព័ន្ធលូបង្ហូរទឹកមិនអាចទប់ទល់បាន។លោកបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា មនុស្សជាច្រើនត្រូវបានជាប់ក្នុងទឹកជំនន់ ហើយនឹងក្លាយជាយប់ដ៏យូរមួយផ្សេងទៀតសម្រាប់មនុស្សរាប់លាននាក់ដែលមិនមានអគ្គិសនីប្រើប្រាស់ ឬគ្មានកន្លែងស្នាក់នៅ។ ហើយប្រជាពលរដ្ឋ ពុំទាន់បានដឹងនៅឡើយទេថា ផ្ទះសម្បែង ដីកសិកម្ម និងសត្វពាហនៈ រងការខូចខាតច្រើនណានោះទេ។

ព្យុះស៊ីក្លូន រីម៉ាល់ (Remal)គឺជាព្យុះទីមួយក្នុងចំណោមព្យុះតែងកើតឡើងញឹកញាប់ដែលគេរំពឹងថានឹងវាយប្រហារតំបន់ឆ្នេរសមុទ្រទំនាបនៃប្រទេសជិតខាងអាស៊ីខាងត្បូងនៅឆ្នាំនេះ ខណៈបម្រែបម្រួលអាកាសធាតុ ជំរុញឱ្យសីតុណ្ហភាពផ្ទៃសមុទ្រកើនឡើង។

មន្ត្រីឧតុនិយមបាននិយាយថា ល្បឿននៃកម្លាំងខ្យល់រហូតដល់ ១៣៥ គីឡូម៉ែត្រក្នុងមួយម៉ោង បានឆ្លងកាត់តំបន់ជុំវិញកំពង់ផែ ម៉ុនក្លា (Mongla) ភាគខាងត្បូងរបស់ប្រទេសបង់ក្លាដែស និងកោះ សាហ្គា (Sagar) ដែលនៅជាប់រដ្ឋ West Bengal របស់ប្រទេសឥណ្ឌាកាលពីល្ងាចថ្ងៃអាទិត្យ ដោយបានបោកបក់មកដល់ដីគោកនៅម៉ោងប្រហែល៩ យប់។

លោក សេលដុន យេត (Sheldon Yett) តំណាងអង្គការ UNICEF ប្រចាំប្រទេសបង់ក្លាដែស បាននិយាយថា មនុស្សជាង ៨លាន៤សែននាក់ រួមទាំងកុមារ ៣លាន២សែននាក់ ស្ថិតក្នុងហានិភ័យសុខភាពខ្ពស់ ខ្វះអាហារូបត្ថម្ភ អនាម័យ និងសុវត្ថិភាព។ ប្រធានគ្រប់គ្រងគ្រោះមហន្តរាយលោក លោក មីចាណួរ៉ាម៉ាន់ (Mijanur Rahman) បានប្រាប់សារព័ត៌មានReuters ថាមនុស្សយ៉ាងហោចណាស់១០នាក់បានស្លាប់ក្នុងប្រទេសបង់ក្លាដែស ដោយបន្ថែមថាជនរងគ្រោះមួយចំនួនបានស្លាប់នៅតាមផ្លូវទៅកាន់ទីជម្រក ឬនៅពេលផ្ទះ ឬជញ្ជាំងផ្ទះរបស់ពួកគេដួលរលំ ឬលង់ទឹកក្នុងកំឡុងព្យុះ៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        112
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        106
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        102

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm