កូរ៉េខាងជើងនិយាយថា ការបាញ់បង្ហោះផ្កាយរណបចុងក្រោយរបស់ខ្លួន ផ្ទុះនៅក្នុងពេលហោះហើរ

2024/05/28 06:10:19 pm        166

ប្រទេសកូរ៉េខាងជើង បាននិយាយថា ការប៉ុនប៉ងរបស់ខ្លួនក្នុងការបាញ់បង្ហោះផ្កាយរណបស៊ើបការណ៍យោធាថ្មី បានបញ្ចប់ដោយការបរាជ័យ កាលពីថ្ងៃចន្ទទី២៧ ខែឧសភា នៅពេលដែលម៉ាស៊ីនរ៉ុក្កែតដែលទើបផលិតថ្មី បានផ្ទុះនៅក្នុងពេលហោះហើរ។ បំណងនេះ បានកើតឡើងប៉ុន្មានម៉ោង បន្ទាប់ពីទីក្រុងព្យុងយ៉ាង បានចេញការព្រមានថា ខ្លួននឹងព្យាយាមបាញ់បង្ហោះផ្កាយរណបនៅត្រឹមថ្ងៃទី៤ ខែមិថុនា ជាអ្វីដែលនឹងក្លាយជាផ្កាយរណបចារកម្មទីពីររបស់ខ្លួន នៅក្នុងគន្លងតារាវិថី។

អគ្គនាយករងនៃរដ្ឋបាលបច្ចេកវិទ្យាអវកាសជាតិរបស់ប្រទេសកូរ៉េខាងជើង បាននិយាយ នៅក្នុងរបាយការណ៍ដែលចេញផ្សាយដោយប្រព័ន្ធផ្សព្វផ្សាយរដ្ឋថា ការបាញ់បង្ហោះនេះ បានក្លាយជាការបរាជ័យចុងក្រោយរបស់ប្រទេសកូរ៉េខាងជើងដែលមានអាវុធនុយក្លេអ៊ែរ បន្ទាប់ពីការបរាជ័យពីរលើកផ្សេងទៀត កាលពីឆ្នាំមុន។ ប្រទេសកូរ៉េខាងជើង បានបង្ហោះផ្កាយរណបចារកម្មលើកដំបូងរបស់ខ្លួនដោយជោគជ័យ នៅក្នុងគន្លងតារាវិថី កាលពីខែវិច្ឆិកា។ ការបាញ់បង្ហោះរ៉ុក្កែតបំពាក់ផ្កាយរណបថ្មី បានបរាជ័យ ខណៈបានផ្ទុះនៅកណ្តាលអាកាស អំឡុងពេលហោះហើរនៃដំណាក់កាលដំបូង។

របាយការណ៍និយាយថា ការវិភាគដំបូងបានលើកឡើងថា មូលហេតុគឺដោយសារតែ ម៉ូទ័ររ៉ុក្កែតប្រើឥន្ធនៈរាវដែលត្រូវបានផលិតថ្មី ប៉ុន្តែមូលហេតុដែលអាចកើតមានផ្សេងទៀត កំពុងត្រូវបានស៊ើបអង្កេត។ នាយសេនាធិការចម្រុះរបស់ប្រទេសកូរ៉េខាងត្បូង (JCS) បាននិយាយថា ប្រទេសកូរ៉េខាងជើង បានបាញ់មីស៊ីល នៅឆ្នេរសមុទ្រភាគខាងលិចរបស់ខ្លួន នៅម៉ោងប្រហែល ១០:៤៤នាទីយប់ ម៉ោងក្នុងស្រុក ខណៈកូរ៉េខាងត្បូងបានរកឃើញបំណែកជាច្រើនពីគ្រាប់រ៉ុក្កែត នៅក្នុងសមុទ្រ រយៈពេលត្រឹមតែពីរនាទីបន្ទាប់ពីការបាញ់បង្ហោះ។

លោក Yoshimasa Hayashi ប្រធានរដ្ឋមន្ត្រីគណៈរដ្ឋមន្ត្រីរបស់ប្រទេសជប៉ុន បានប្រាប់អ្នកសារព័ត៌មានថា វត្ថុដែលប្រទេសកូរ៉េខាងជើង បានបាញ់ បានបាត់នៅលើសមុទ្រលឿង។ ការបាញ់បង្ហោះទាំងនេះ គឺជាការបំពានលើសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខពាក់ព័ន្ធ ហើយជាបញ្ហាដ៏ធ្ងន់ធ្ងរទាក់ទងទៅនឹងសុវត្ថិភាពប្រជាជនរបស់យើង។

អ្នកនាំពាក្យក្រសួងការបរទេសបាននិយាយថា សហរដ្ឋអាមេរិក បានថ្កោលទោសការបាញ់បង្ហោះនេះ ដែលរួមបញ្ចូលបច្ចេកវិទ្យាពាក់ព័ន្ធដោយផ្ទាល់ទៅនឹងកម្មវិធីមីស៊ីលបាលីស្ទីករបស់កូរ៉េខាងជើង ហើយបានធ្វើឡើងក្នុងការបំពានលើសេចក្តីសម្រេចជាច្រើនរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ។

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        148
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        138
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        137

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm