និយ័តករមូលបត្រកម្ពុជា ពង្រីកការផ្សព្វផ្សាយព័ត៌មានផ្សារហ៊ុនដល់សិស្សនិស្សិត ដើម្បីបញ្ចៀសការចាញ់បោកជនខិលខូច

2024/05/28 09:14:38 pm        768

និយ័តករមូលបត្រកម្ពុជា (ន.ម.ក.) និងក្រុមហ៊ុនមូលបត្រ អេស៊ីលីដា ម.ក បានសហការ​ដើម្បី​រៀបចំ​វគ្គបណ្តុះបណ្តាលវិនិយោគិនជូនដល់យុវជន សិស្សនិស្សិត ក្នុងគោលបំណងផ្សព្វផ្សាយ​ឲ្យបាន​ទូលំទូលាយ​អំពីទីផ្សារមូលបត្រ ​និងដើម្បីបញ្រ្ជាបការយល់ដឹងដល់សាធារណជន សម្រាប់ធ្វើការ​ត្រិះរិះ វិភាគ តាមដានអំពីការវិនិយោគឲ្យបានត្រឹមត្រូវនិងស្របច្បាប់។

ឯកឧត្តម កែប សំភី ប្រធាននាយកដ្ឋានត្រួតពិនិត្យទីផ្សារមូលបត្រ​ នៃនិយ័តករមូលបត្រកម្ពុជា ន.ម.ក. នៅ​ក្រោយពិធីបើកវគ្គបណ្តុះបណ្តាលវិនិយោគិនស្តីពី “ការវិនិយោគឆ្លាតវៃ” ជូនដល់និស្សិត​នៃវិទ្យាស្ថានពហុបច្ចេកទេស ព្រះកុសុមៈ នាព្រឹកថ្ងៃទី២៨ ​ខែឧសភានេះ បានមានប្រសាសន៍​ប្រាប់ព័ត៌មាន ប៊ីធីវី ឲ្យដឹងថា ​គិតមកដល់ពេលនេះ ជាលើកទី៦ហើយដែលបានរៀបចំវគ្គ​សិក្ខាសាលានេះ​ឡើង ដើម្បីផ្តល់​នូវការយល់ដឹងតែមួយគត់ដល់សាធារណជនជំនាន់​ក្រោយ​អំពី​ប្រភេទ​ទីផ្សារមូលបត្រ ​ការវិភាគលើការវិនិយោគនៅក្នុងទីផ្សារ ការស្វែង​យល់ពីក្រុមហ៊ុន​បោះផ្សាយ​ក្នុងស្រុក និង​តួ​អង្គពាក់ព័ន្ធ​ដែលមាន​អាជ្ញា​បណ្ណត្រឹមត្រូវពីនិយ័តករមូលបត្រកម្ពុជា។

លោកបានបញ្ជាក់ថា ​វគ្គបណ្តុះបណ្តាលនេះដែរ គឺ​ដើម្បីបញ្រ្ជាបការយល់ដឹងឲ្យកាន់តែច្រើន​បន្ថែមទៀត ​និងដើម្បីបង្ការការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ​ខណៈនៅតែមានជនទុច្ចរិតមួយចំនួន​ខិតខំ​ទាក់ទាញ​ការវិនិយោគិនក្នុងការវិនិយោគដោយសន្យាថា ផ្តល់ប្រាក់ចំណេញខ្ពស់​ក្នុងរយៈពេលខ្លី ដែលជនទាំងនោះ​មិនមែនជាក្រុមហ៊ុនដែលមានអាជ្ញាបណ្ណត្រឹមត្រូវតាមច្បាប់។

លោកស្រី ម៉ៅ ភិរក្ស នាយិកាប្រតិបត្តិការក្រុមហ៊ុនមូលបត្រ អេស៊ីលីដា ម.ក ​បានលើកឡើងថា ដើម្បី​ចៀសវាង​ការចាញ់បោកគេតាមប្រព័ន្ធអនឡាញ វិនិយោគិនថ្មីទាំងអស់ត្រូវបង្កើនការប្រុង​ប្រយ័ត្នឲ្យបានខ្ពស់ ក្នុងការបើកគណនីជួញដូរភាគហ៊ុន ឬឧបករណ៍ជួញដូរហិរញ្ញវត្ថុផ្សេងៗ ជាមួយអ្នកផ្សព្វផ្សាយតាមប្រព័ន្ធអនឡាញ ដែលងាយជាប់អន្ទាក់ឆបោកពីសំណាក់ជន​ខិលខូច​មួយចំនួន​ក្នុងវិស័យមូលបត្រនេះ។

គិតមកដល់បច្ចុប្បន្ននេះ ផ្សារមូលបត្រកម្ពុជា មានក្រុមហ៊ុនចុះបញ្ជីសរុបចំនួន២២ ដែលក្នុងនោះ​រួមមាន​ក្រុមហ៊ុនចុះបញ្ជីមូលបត្រកម្មសិទ្ធិនៅទីផ្សារគោលចំនួន៩​ ទីផ្សារកំណើនចំនួន២ និង​ក្រុមហ៊ុន​ចុះបញ្ជីមូលបត្របំណុលចំនួន១១។​ ក្រុមហ៊ុនទាំង២២នេះ បានប្រមូលទុនពីការ​បោះផ្សាយមូលបត្រសរុបប្រមាណ ៣៧៩លានដុល្លារអាម៉េរិក។ ដោយឡែក គិតត្រឹមត្រីមាសទី១ ឆ្នាំ២០២៤ ​លេខ​អត្តសញ្ញាណ​វិនិយោគិន​សរុប​មានចំនួនជិត ៥ម៉ឺននាក់ និងមានការបើក​គណនីជួញដូរ​ចំនួនជាង ៥ម៉ឺន គណនី៕អត្ថបទ៖ ឈិត បូរ៉ាវី 

អត្ថបទដែលទាក់ទង

កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បង្ហាញ​ការ​ប្តេជ្ញា​បង្កើន​ការ​បង្ក្រាប​បណ្តាញ​ឆបោកតាមអនឡាញ
2026/07/24 11:19:54 am        39
កម្ពុជាទទូចឱ្យអង្គការសហប្រជាជាតិ (អ.ស.ប.) ចាត់វិធានការឱ្យកាន់តែខ្លាំងលើការដោះស្រាយជម្លោះដោយសន្តិវិធី
2026/07/24 10:54:28 am        104
ក្រសួងការងារ និងអង្គការ ILO រួមគ្នាពង្រឹងការទប់ស្កាត់អំពើហិង្សា និងការបៀតបៀននៅកន្លែងការងារ
2026/07/24 08:58:52 am        188

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បង្ហាញ​ការ​ប្តេជ្ញា​បង្កើន​ការ​បង្ក្រាប​បណ្តាញ​ឆបោកតាមអនឡាញ

2026/07/24 11:19:54 am
​កម្ពុជាទទូចឱ្យអង្គការសហប្រជាជាតិ (អ.ស.ប.) ចាត់វិធានការឱ្យកាន់តែខ្លាំងលើការដោះស្រាយជម្លោះដោយសន្តិវិធី
2026/07/24 10:54:28 am
​[UPDATE] ចំនួនអ្នកស្លាប់ដោយសារបំណាក់ដីកើនឡើងដល់ជាង១០នាក់នៅភាគនិរតីប្រទេសចិន និង៥០ នាក់នៅតែបាត់ខ្លួន
2026/07/24 10:42:49 am
​កម្ពុជា ជួបសិង្ហបុរី បើកឆាកខួប ៣០ឆ្នាំ នៃពានបាល់ទាត់អាស៊ាន ម៉ោង ៧យប់នេះ នៅស្ដាតមរតកតេជោ
2026/07/24 10:41:54 am
​រដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែន ដែលត្រូវបានបណ្តេញចេញ ជំរុញសម្រាប់ការវិលត្រឡប់វិញ
2026/07/24 10:09:26 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 08:55:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm