ប្រធានាធិបតីម៉ិកស៊ិក លោក អាន់ដ្រេស ម៉ាញូអែល ឡូប៉េស អូប្រាដ័រ(Andres Manuel Lopez Obrador) បាននិយាយកាលពីថ្ងៃចន្ទថា លោកមានសុទិដ្ឋិនិយមថា ការបោះឆ្នោតសកលនៅថ្ងៃអាទិត្យ ទី ២ ខែមិថុនា ខាងមុខនេះ នឹងប្រព្រឹត្តទៅដោយរលូន។

លោកប្រធានាធិបតី បាននិយាយក្នុងអំឡុងពេលសន្និសីទសារព័ត៌មានប្រចាំថ្ងៃរបស់លោក នៅវិមានជាតិក្នុងទីក្រុង Mexico City ថា លោក មានសុទិដ្ឋិនិយមយ៉ាងខ្លាំង ដែលប្រជាជននឹងធ្វើ ជាការបង្កើននូវឱកាសនៅពេលនោះ។
លោកនិយាយថា «ប្រជាជនម៉ិកស៊ិកជាមនុស្សដែលមានការគោរព ល្អ មានការចូលរួម ហើយលោកពុំបានមើលឃើញអ្វីដែលអាចជាមូលហេតុសម្រាប់ការព្រួយបារម្ភនោះទេ។
លោក Lopez Obrador ដែលបានចូលកាន់តំណែងក្នុងខែធ្នូ ឆ្នាំ២០១៨ បាននិយាយថា ប្រទេសម៉ិកស៊ិក ស្ថិតក្នុងចំណោមបណ្តាប្រទេស ដែលមានការដំឡើងប្រាក់ខែខ្ពស់បំផុត ភាពអត់ការងារធ្វើទាប និងបានកាត់បន្ថយភាពក្រីក្រ និងវិសមភាព។
លោកនិយាយថា ដំណើរការបោះឆ្នោតនាពេលខាងមុខនេះ គឺជាការបោះឆ្នោត ដែលប្រជាជន ម៉ិកស៊ិកនឹងជ្រើសរើសទិសដៅ ដែលពួកគេចង់ឱ្យប្រទេសដំណើរការឆ្ពោះទៅមុខ។
ការបោះឆ្នោតសកលនៅថ្ងៃអាទិត្យ ត្រូវបានចាត់ទុកថាជាការបោះឆ្នោតធំបំផុតក្នុងប្រវត្តិសាស្ត្រទំនើបរបស់ប្រទេសម៉ិកស៊ិក ដោយមានការប្រជែងយកតំណែងប្រធានាធិបតី សភា តំណែងអភិបាលក្រុង និងតំណែងរដ្ឋាភិបាលក្នុងតំបន់។
ការបោះឆ្នោតសកលនៅប្រទេសម៉ិកស៊ិក នឹងរៀបចំធ្វើឡើង ថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៤ ដែលអ្នកបោះឆ្នោតនឹងជ្រើសរើសប្រធានាធិបតីថ្មី ដើម្បីកាន់តំណែងក្នុងអាណត្តិរយៈពេល៦ឆ្នាំ។