មេបញ្ជាការជាន់ខ្ពស់របស់ទីក្រុងគីវ បាននិយាយកាលពីថ្ងៃចន្ទថា ប្រទេសបារាំង នឹងចាប់ផ្តើមបញ្ជូនកងទ័ពឆាប់ៗនេះ ដើម្បីបណ្តុះបណ្តាលកងកម្លាំងអ៊ុយក្រែន នៅក្នុងប្រទេសដែលហែកហួរដោយសង្រ្គាម នេះ។

លោកឧត្តមសេនីយ៍ Oleksandr Syrskyi បានអះអាងថា ឯកសារ ត្រូវបានចុះហត្ថលេខា ដើម្បីអនុញ្ញាតឲ្យគ្រូយោធាបារាំង ធ្វើទស្សនកិច្ចនៅមជ្ឈមណ្ឌលហ្វឹកហ្វឺនអ៊ុយក្រែន បន្ទាប់ពីពិភាក្សាជាមួយរដ្ឋមន្ត្រីការពារជាតិបារាំងលោក Sebastien Lecornu។

លោកឧត្តមសេនីយ៍ Syrskyi បានសរសេរនៅលើកម្មវិធីផ្ញើសារ Telegram ថា៖«ខ្ញុំស្វាគមន៍គំនិតផ្តួច ផ្តើមរបស់ប្រទេសបារាំងក្នុងការបញ្ជូនគ្រូទៅអ៊ុយក្រែន ដើម្បីបណ្តុះបណ្តាលបុគ្គលិកយោធាអ៊ុយក្រែន»។
«ខ្ញុំបានចុះហត្ថលេខារួចហើយនូវឯកសារដែលនឹងអនុញ្ញាតឲ្យគ្រូជនជាតិបារាំងដំបូងគេមកទស្សនកិច្ច ជ្ឈមណ្ឌលបណ្តុះបណ្តាលរបស់យើង ក្នុងពេលឆាប់ៗនេះ ដើម្បីឲ្យដឹងច្បាស់ពីហេដ្ឋារចនាសម្ព័ន្ធ និងបុគ្គលិករបស់ពួកគេ។
«ខ្ញុំជឿថា ការប្តេជ្ញាចិត្តរបស់ប្រទេសបារាំង នឹងលើកទឹកចិត្តដៃគូផ្សេងទៀតឲ្យចូលរួមក្នុងគម្រោងដ៏សំខាន់នេះ»។
អគ្គមេបញ្ជាការអ៊ុយក្រែន មិនបានផ្តល់ព័ត៌មានលម្អិតអំពីការដាក់ពង្រាយគ្រូបណ្តុះបណ្តាលរបស់បារាំងដំបូងឡើយ។
